ជំនាញផ្នែកតូរ្យតន្រ្តី នឹង​ត្រូវ​ដាក់ចូល​ក្នុង​គម្រោង​គោលនយោបាយ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ​របស់រាជរដ្ឋាភិបាល

ភ្នំពេញ – ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំដាក់កម្មវិធីបណ្តុះបណ្តាលផ្នែកតូរ្យតន្រ្តី ទៅក្នុងគម្រោង នៃគោលនយោបាយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ និងយុវជន ១លាន៥សែននាក់ ដែលរាជរដ្ឋាភិបាលនឹងផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបជាមួយប្រតិភូសមាគមអ្នកភ្លេង កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារមានប្រសាសន៍ថា សេវាកម្មតូរតន្រ្តី ក៏មានទីផ្សារការងារគួរសមដែរ ខណៈនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន រង្គសាលនានា ក៏ត្រូវការសេវាកម្មតូរតន្រ្តីនេះច្រើន ដែលជាមុខរបរមួយសម្រាប់ជួយជីវភាពផង និងចូលរួមលើកស្ទួយដល់វប្បធម៌ជាតិយើងផង។

ឯកឧត្តម អ៊ិត សំហេង មានប្រសាសន៍បន្តថា បច្ចុប្បន្នតែងមានលំហូរវប្បធម៌ពីប្រទេសមួយ ទៅប្រទេសមួយ ពិសេសតាមរយៈបណ្ដាញសង្គម តួយ៉ាងការវិវត្ត នៃសិល្បៈតន្ត្រី ចម្រៀងនៅកម្ពុជា ទោះបីចម្រៀងតន្ត្រីសម័យមានការពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យ ក៏អត្ថន័យចម្រៀងមរតកដើមនៅតែពីរោះ មានខ្លឹមសារអប់រំល្អៗច្រើន ដែលយើងជាកូនចៅជំនាន់ក្រោយគួរតែសិក្សារៀនសូត្រតាម អភិរក្សថែរក្សាមរតកដើមដូនតាជំនាន់មុន និងបន្តស្នាដៃឱ្យបានល្អទៅថ្ងៃអនាគត។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា សិល្បៈក៏ជាការបញ្ជ្រាបចំណេះដឹង ស្មារតីស្រឡាញ់ជាតិ ស្រឡាញ់សមិទ្ធផលដែលជាតិធ្លាប់មាន កំពុងកសាង និងបណ្ដុះបណ្ដាលស្មារតីចូលរួមសម្រាប់យុវជន យុវតី ដូច្នេះសមាគមអ្នកភ្លេងក៏អាចចូលរួមបញ្ជ្រាបគំនិតទាំងអស់នេះបានផងដែរ ។

លោក ម៉ិញ សុធីវណ្ណ ប្រធានប្រតិបត្តិសមាគមអ្នកភ្លេង បានឱ្យដឹងថា សមាគមអ្នកភ្លេង បានបង្កើតឡើងដោយមានចក្ខុវិស័យ និងគោលបំណងអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ ប្រមូលធនធានមនុស្ស ដោយឈរលើស្មារតីរួបរួមគ្នា បើកចិត្តឱ្យទូលាយ សាមគ្គីគ្នា ជួយគ្នាដោយឈរលើគោលការណ៍បីយ៉ាង គឺជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ។

ជាមួយគ្នានេះ សមាគមក៏នឹងធ្វើការចែករំលែក និងផ្ទេរចំណេះដឹង បទពិសោធន៍ដែលពួកគាត់ភាគច្រើនសុទ្ធតែមានបទពិសោធន៍ខ្ពស់ ហើយឆ្លងកាត់៥ជំនាន់ ដើម្បីរួមគ្នាបណ្តុះបណ្តាលដល់យុវជនជំនាន់ក្រោយដែលមានទេពកោសល្យខាងតូរ្យតន្រ្តី៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។