ជំនាញវិស្វកម្មសំណង់ស៊ីវិល ជំនាញដែលទីផ្សារការងារមិនអាចខ្វះបាន ទាំងបច្ចុប្បន្ន និងអនាគត

ស្របពេលដែលប្រទេសកម្ពុជាកំពុងបន្តបោះជំហានយ៉ាងលឿនលើការអភិវឌ្ឍសេដ្ឋកិច្ច តម្រូវការហេដ្ឋារចនាសម្ព័ន្ធរូបវន្តរឹងមាំ ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ និងសំណង់អគារទំនើបៗ បានក្លាយជាកាតាលីកររុញច្រានឱ្យ «វិស្វកម្មសំណង់ស៊ីវិល» ក្លាយជាជំនាញគន្លឹះមួយដែលទីផ្សារការងារមិនអាចខ្វះបាន ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ សម្រាប់យុវជនដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះជាវិស័យអាទិភាពមួយដែលបើកផ្លូវឆ្ពោះទៅកាន់អាជីពច្បាស់លាស់ និងមានស្ថិរភាពយូរអង្វែង។

វិសាលភាពការងារទូលំទូលាយ

ការយល់ឃើញជាទូទៅមួយចំនួនតែងកំណត់ថា វិស្វកម្មសំណង់ស៊ីវិល ត្រឹមតែជាការរៀនសាងសង់ផ្ទះ ឬអគារតូចតាច។ ផ្ទុយទៅវិញ វិសាលភាពនៃជំនាញនេះគ្របដណ្តប់លើខ្សែច្រវាក់បច្ចេកទេស និងការគ្រប់គ្រងជាច្រើន ដូចជា ការគូរប្លង់រចនា សិក្សាគម្រោង គ្រប់គ្រងការដ្ឋានសំណង់ ភាពធន់នៃសម្ភារសំណង់ និងការសិក្សាពីតម្លៃ នៃគម្រោងសំណង់ជាដើម ដែលសុទ្ធសឹងតែពាក់ព័ន្ធជំនាញវិស្វកម្មសំណង់ស៊ីវិល។

ស្តង់ដារបណ្តុះបណ្តាល និងសមត្ថភាពរបស់និស្សិត

លោកសាស្ត្រាចារ្យ សៀង ពៅ ដែលជាសាស្ត្រាចារ្យមានបទពិសោធន៍យូរឆ្នាំក្នុងការបណ្តុះបណ្តាលជំនាញវិស្វកម្មសំណង់ស៊ីវិលនៅកម្ពុជា បានគូសបញ្ជាក់ថា ភាពជោគជ័យនៃអាជីពនេះអាស្រ័យលើមូលដ្ឋានគ្រឹះអប់រំដ៏រឹងមាំពីគ្រឹះស្ថានឧត្តមសិក្សា។ ក្នុងចំណោមនោះ សាកលវិទ្យាល័យន័រតុន (Norton University) ត្រូវបានកត់សម្គាល់ជាគ្រឹះស្ថានអប់រំឯកជនឈានមុខមួយ ដែលផ្តោតការយកចិត្តទុកដាក់ខ្ពស់លើគុណភាពសិក្សា ដោយ​មាន​បំពាក់ឧបទ្ទេសបង្រៀនគ្រប់គ្រាន់ និងមានការអនុវត្តពិសោធន៍ច្បាស់លាស់។

លោកសាស្ត្រាចារ្យបានបញ្ជាក់បន្ថែមថា នៅសាកលវិទ្យាល័យន័រតុន មុននឹងឈានដល់ការបញ្ចប់ការសិក្សា និស្សិតត្រូវឆ្លងកាត់ការវាស់ស្ទង់សមត្ថភាពយ៉ាងហ្មត់ចត់ ចាប់ពីការប្រឡងពង្រឹងសមត្ថភាព រហូតដល់ដំណាក់កាលការពារសារណាបញ្ចប់ការសិក្សា ដោយមានការត្រួតពិនិត្យ និងវាយតម្លៃដោយផ្ទាល់ពីគណៈកម្មការសាស្ត្រាចារ្យជំនាញ ដើម្បីធានាឱ្យបាននូវធនធានវិស្វករប្រកបដោយឯករាជ្យភាព និងវិជ្ជាជីវៈ។

បើតាមលោកសាស្រ្តាចារ្យ សៀង ពៅ និស្សិតដែលបញ្ចប់ការសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិល ពួកគេនឹងមានជំនាញច្បាស់លាស់ទៅលើចំណេះដឹង សំណង់អគារ (Building Design and Construction) , សំណង់ស្ពាន (Building Design and Construction), សំណង់ផ្លូវថ្នល់ ( Road Design and Construction) និងសំណង់ធារាសាស្ត្រ (Hydraulic Structure and Construction)។

ទីផ្សារការងារទូលំទូលាយ ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន

ទីផ្សារការងារសម្រាប់វិស្វករសំណង់ស៊ីវិលនៅកម្ពុជានៅតែបន្តរក្សាសន្ទុះខ្ពស់។ យោងតាមការកត់សម្គាល់ជាក់ស្តែង និស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យន័រតុន ទទួលបានការទទួលស្គាល់ និងជឿទុកចិត្តខ្ពស់លើសមត្ថភាពអនុវត្តការងារជាក់ស្តែង ទាំងនៅក្នុងស្ថាប័នរដ្ឋ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាតិ-អន្តរជាតិ និងក្រុមហ៊ុនម៉ៅការសំណង់ធំៗ។

ដូច្នេះចំពោះសិស្ស និស្សិត ដែលចង់ក្លាយជាវិស្វករ ហើយស្រលាញ់ទៅលើការអភិវឌ្ឍន៍ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជំនាញវិស្វកម្មសំណង់ស៊ីវិល ជាជំនាញមួយដែល មិនគួរមើលរំលងឡើយ ហើយសាកលវិទ្យាល័យន័រតុន ដែលជាស្ថាប័នអប់រំបណ្ដុះបណ្ដាលឯកជនដ៏ចំណាស់មួយ អាចទុកចិត្ត និងជឿជាក់បាន សម្រាប់អនាគតរបស់ប្អូនៗសិស្សនិស្សិតដែលរៀនជំនាញនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...