ភ្នំពេញ – ការជ្រើសរើសជំនាញ អាចជារឿងពិបាកមួយសម្រាប់សិស្សានុសិស្សក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ ។ កន្លងទៅមាននិស្សិតខ្លះបានសម្រេចចិត្តជ្រើសរើសជំនាញសិក្សាបន្តទៅតាមមិត្តភក្តិ ឬទៅតាមឪពុកម្តាយបងប្អូនណែនាំជាដើម ។ សម្រាប់អ្នកជំនាញផ្នែកអភិវឌ្ឍន៍ធនធានមនុស្សមើលឃើញថា ការជ្រើសរើសជំនាញដោយគ្មានមូលដ្ឋានបែបនេះ ជារឿងប្រថុយប្រថានក្នុងដំណើរជីវិតរបស់យុវជនកម្ពុជា ត្បិតថា ប្រសិនបើរើសជំនាញហើយត្រូវចិត្តនោះពួកគេនឹងទទួលបានលទ្ធផលសិក្សាល្អ ប៉ុន្តែបើរើសជំនាញខុស អាចខាត់បង់ពេលវេលា លុយកាក់ ព្រមទាំងការអភិវឌ្ឍសមត្ថភាពយឺតយ៉ាវ ។ តើអ្វីជាមូលដ្ឋាននៃការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់យុវជន ?
លោក យិន ពុទ្ធា ទីប្រឹក្សាបច្ចេកទេសឯករាជ្យ និងជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ច និងធុរកិច្ច បានលើកឡើងថា ដើម្បីជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ គឺឈរនៅលើមូលដ្ឋាននៃការសម្រេចចិត្តមួយដោយច្បាស់លាស់ ប្រមូលព័ត៌មានជំនាញឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងមានទស្សនៈវែងឆ្ងាយទៅលើជំនាញដែលយុវជនបានជ្រើសរើស ។

លោក យិន ពុទ្ធា បានបញ្ជាក់ថា ការសិក្សាពីចំណង់ចំណូលចិត្តខ្លួនឯង គឺជារឿងសំខាន់ដែលយុវជនត្រូវយល់ឱ្យបានច្បាស់ ។ ការកំណត់ចំណង់ចំណូលចិត្តមុខវិជ្ជាសិក្សានេះ អាចឱ្យយុវជនស្គាល់ខ្លួនឯងកាន់តែច្បាស់ ព្រមទាំងស្គាល់ពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួន ។
– លោក យិន ពុទ្ធា
“ឧទាហរណ៍ថា យើងពូកែគណិតវិទ្យា ហើយទៅថ្ងៃមុខយើងចង់ប្រឡូកក្លាយទៅជាអ្នកសរសេរកម្មវិធីហ្គេមមួយដ៏ល្បីពេញពិភពលោក អីញ្ចឹងយើងថ្លឹងមើលចំណុចហ្នឹងអ្វីដែលយើងចង់បាន និងអ្វីដែលយើងពូកែ វាស្ថិតនៅក្នុងបន្ទាត់ជាមួយគ្នា”
ក្រោយពីធ្វើការថ្លឹងថ្លែងរួចហើយ សិស្សានុសិស្សក៏ត្រូវទៅស្វែងរកព័ត៌មានអំពីជំនាញដែលខ្លួនប៉ង តាមរយៈការចូលរួមស្តាប់បទបង្ហាញ ឬកម្មវិធីសិក្ខាសាលានានាពាក់ព័ន្ធនឹងជំនាញ ដើម្បីមានមូលដ្ឋាននៅក្នុងការសម្រេចចិត្ត។

តាមលោកសាស្រ្តាចារ្យ ដើម្បីសម្រេចចិត្តជ្រើសរើសជំនាញសិក្សាបន្តបានត្រឹមត្រូវ សិស្សានុសិស្សត្រូវសួរខ្លួនឯងចំនួន ៤សំណួរជាមុខសិន តើខ្លួនពូកែមុខវិជ្ជាអ្វីខ្លះ? តើក្លឹប និងសកម្មភាពក្រៅកម្មវិធីសិក្សាអ្វីខ្លះដែលខ្លួនចូលចិត្ត? តើខ្លួនមានទេពកោសល្យពិសេសក្នុងផ្នែកណាមួយដែរ ឬទេ? តើគោលដៅអាជីពរបស់ខ្លួនជាអ្វី?
ចំណុចមួយទៀត ដែលសិស្សត្រូវគិតគឺស្ថានភាពទីផ្សារការងារនៅថ្ងៃអនាគត ។ លោក ពុទ្ធា បានលើកឡើងថា ជួនកាលជំនាញដែលស្រឡាញ់ និងចាប់អារម្មណ៍នៅថ្ងៃនេះ ប៉ុន្តែទីផ្សារការងារវាមិនសូវមានតម្រូវការទៅវិញ ។ ចំណុចនេះ ជារឿងសំខាន់បំផុត ។ ដើម្បីដឹងថា តើទៅថ្ងៃមុខការងារអ្វីជំនាញអ្វី លោកបានណែនាំដល់សិស្សានុសិស្សគួរធ្វើការស្រាវជ្រាវព័ត៌មាននៅកាន់គេហទំព័រព័ត៌មានទីផ្សារការងារ ឬទីភ្នាក់ងារជាតិមុខរបរ (nea.gov.kh) ឬក៏គេហទំព័រជ្រើសរើសបុគ្គលិកមួយចំនួនទៀតថា តើគេជ្រើសរើសជំនាញអ្វីច្រើនជាងគេ។
សរុបសេចក្តីមកវិញ លោក យិន ពុទ្ធា លើកទឹកចិត្តឱ្យសិស្សានុសិស្សជ្រើសរើសជំនាញតាមអ្វីដែលខ្លួនស្រឡាញ់ ដោយថ្លឹងជាមួយស្ថានភាពទីផ្សារ និងចៀសវាងការជ្រើសរើសជំនាញទៅតាមឥទ្ធិពលខាងក្រៅ ដូចជាមិត្តភក្តិ ឬអ្នកផ្ទះ។ យុវជនត្រូវមានព័ត៌មាននៅក្នុងដៃ ព្រមទាំងចេះថ្លឹងថ្លែងគុណវុឌ្ឍិ និងគុណសម្បត្តិនៅក្នុងខ្លួន ជាមួយនឹងព័ត៌មានស្តីអំពីទីផ្សារការងារជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2024
វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន
ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/04/2026
ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើសលោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅក្នុងសាលាគោលដៅ និងសាលាទទួលផលជះ នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP និងGEIP-AF)
អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2023
កម្មវិធីអាហារូបករណ៍ Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...
អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2023
មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។
អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែងនៅវិទ្យាស្ថាន NTTI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/10/2025
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា NTTI បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា២០២៥-២០២៦
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2024
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2025
ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួងចំនួន ៥នាក់ ឱ្យទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសកូរ៉េ ក្រោមកម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។
រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/03/2026
សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសជ្រើសរើសសិស្សទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យចូលរៀនឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុងមានតម្រូវការទីផ្សារការងារ។






























