ជ្រើសរើសជំ​នា​​ញសិក្សាដោយគ្មានមូលដ្ឋាន ជារឿងប្រថុយប្រថានសម្រាប់ជីវិតយុវជន

ភ្នំពេញ – ការជ្រើសរើស​ជំនាញ អាចជារឿងពិបាកមួយ​សម្រាប់​សិស្សានុសិស្ស​ក្រោយ​បញ្ចប់ថ្នាក់វិទ្យាល័យ ។ កន្លងទៅមាននិស្សិតខ្លះបានសម្រេចចិត្តជ្រើសរើស​ជំនាញ​សិក្សាបន្តទៅតាម​មិត្តភក្តិ ឬទៅតាមឪពុកម្តាយបងប្អូនណែនាំ​ជា​ដើម ។ សម្រាប់អ្នកជំនាញផ្នែកអភិវឌ្ឍន៍ធនធានមនុស្សមើលឃើញថា ការជ្រើសរើសជំ​នា​​ញដោយគ្មានមូលដ្ឋានបែបនេះ ជារឿងប្រថុយប្រថានក្នុងដំណើរជីវិតរបស់យុវជនកម្ពុជា ត្បិតថា ប្រសិនបើរើសជំនាញហើយត្រូវចិត្តនោះពួកគេនឹងទទួលបា​ន​ល​​​ទ្ធ​​​​ផល​សិក្សា​ល្អ​ ប៉ុន្តែបើរើសជំនាញខុ​ស អាចខា​ត់ប​ង់​ពេល​វេលា លុយកាក់ ព្រមទាំងការអភិវឌ្ឍសមត្ថភាពយឺតយ៉ាវ ។ តើអ្វីជាមូលដ្ឋាននៃការសម្រេចចិត្តដ៏ត្រឹ​ម​​ត្រូ​វ​សម្រាប់​យុវជន ?

​លោក យិន ពុទ្ធា ទីប្រឹក្សាបច្ចេកទេសឯករាជ្យ និង​ជា​សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ច និង​ធុរកិច្ច បានលើក​ឡើងថា ដើម្បីជ្រើសរើសជំនាញ​ឱ្យ​បានត្រឹមត្រូវ គឺឈរនៅ​លើ​មូលដ្ឋាននៃការ​សម្រេចចិត្តមួយដោយច្បាស់លាស់ ​ប្រមូលព័ត៌មានជំនាញឱ្យ​បានគ្រប់ជ្រុងជ្រោយ ព្រមទាំងមានទស្សនៈវែងឆ្ងាយទៅលើជំនាញដែលយុវជនបានជ្រើសរើស ។

លោក យិន ពុទ្ធា បានបញ្ជាក់ថា ការសិក្សាពី​ចំណង់ចំណូលចិត្ត​ខ្លួនឯង គឺជា​រឿង​សំខាន់​ដែលយុវជនត្រូវយល់ឱ្យបានច្បាស់ ។ ការកំណត់ចំណង់ចំណូលចិត្តមុខវិជ្ជាសិ​ក្សា​​​នេះ អាចឱ្យយុវជនស្គាល់ខ្លួនឯងកាន់តែច្បាស់ ព្រមទាំងស្គាល់ពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួន ។

​ – លោក យិន ពុទ្ធា

“ឧទាហរណ៍ថា យើងពូកែគណិតវិទ្យា ហើយ​ទៅថ្ងៃមុខ​យើងចង់ប្រឡូកក្លាយទៅជាអ្នកសរសេរកម្មវិធីហ្គេមមួយដ៏ល្បីពេញពិភពលោក អីញ្ចឹងយើងថ្លឹងមើលចំណុចហ្នឹងអ្វីដែលយើងចង់បាន និងអ្វីដែលយើងពូកែ វាស្ថិតនៅក្នុងបន្ទាត់ជាមួយ​គ្នា”

ក្រោយពីធ្វើការថ្លឹងថ្លែងរួចហើយ សិស្សានុសិស្ស​ក៏​​ត្រូវ​ទៅ​ស្វែង​រក​ព័ត៌មានអំពី​ជំនាញ​ដែលខ្លួនប៉ង​ តាមរយៈ​ការ​ចូលរួម​ស្តាប់បទបង្ហាញ ឬកម្មវិធីសិក្ខាសាលានានា​ពាក់ព័ន្ធនឹងជំនាញ ដើម្បីមានមូលដ្ឋាន​នៅ​ក្នុង​ការ​សម្រេចចិត្ត។

តាមលោកសាស្រ្តាចារ្យ ដើម្បីសម្រេចចិត្តជ្រើសរើស​ជំនាញ​សិក្សាបន្តបានត្រឹមត្រូវ សិស្សានុសិស្ស​​ត្រូវ​សួរ​ខ្លួនឯងចំនួន ៤សំណួរជាមុខសិន តើខ្លួនពូកែមុខវិជ្ជាអ្វីខ្លះ? តើក្លឹប និង​សកម្មភាព​ក្រៅកម្មវិធីសិក្សា​អ្វីខ្លះ​ដែលខ្លួនចូលចិត្ត? តើខ្លួនមានទេពកោសល្យ​ពិសេស​ក្នុង​ផ្នែក​ណាមួយ​ដែរ ឬទេ? តើគោលដៅអាជីពរបស់ខ្លួនជាអ្វី?

ចំណុច​មួយ​ទៀត ដែល​សិស្ស​ត្រូវ​គិតគឺស្ថានភាព​ទីផ្សារការងារនៅថ្ងៃអនាគត ។ លោក ពុទ្ធា បាន​លើក​ឡើងថា ជួនកាលជំនាញ​ដែល​ស្រឡាញ់ និង​ចាប់អារម្មណ៍នៅថ្ងៃនេះ ប៉ុន្តែ​ទីផ្សារ​ការងារ​វាមិនសូវ​មាន​តម្រូវការទៅវិញ ។ ចំណុចនេះ ជារឿងសំខាន់បំផុត ។ ដើម្បីដឹងថា តើទៅថ្ងៃមុខការងារអ្វីជំនាញអ្វី លោកបានណែនាំដល់សិស្សានុសិស្ស​គួរ​ធ្វើការ​ស្រាវជ្រាវព័ត៌មាននៅកាន់​គេហទំព័រ​ព័ត៌មានទីផ្សារការងារ ឬទីភ្នាក់​ងារ​ជាតិ​​មុខរបរ (nea.gov.kh) ឬក៏​គេហទំព័រជ្រើសរើស​បុគ្គលិកមួយ​ចំនួន​ទៀតថា តើគេ​ជ្រើសរើស​ជំនាញអ្វី​ច្រើនជាង​គេ។

សរុបសេចក្តីមកវិញ លោក យិន ពុទ្ធា លើកទឹកចិត្ត​ឱ្យ​សិស្សានុសិស្ស​ជ្រើសរើសជំនាញ​តាមអ្វីដែលខ្លួនស្រឡាញ់ ដោយ​ថ្លឹងជាមួយ​ស្ថានភាពទីផ្សារ និងចៀសវាងការជ្រើសរើស​ជំនាញទៅតាមឥទ្ធិពលខាងក្រៅ ដូចជាមិត្តភក្តិ ឬអ្នកផ្ទះ។ យុវជនត្រូវមានព័ត៌មាននៅក្នុងដៃ ព្រមទាំងចេះ​ថ្លឹងថ្លែងគុណវុឌ្ឍិ និងគុណសម្បត្តិនៅក្នុងខ្លួន ជាមួយ​នឹង​ព័ត៌មានស្តីអំពីទីផ្សារ​ការងារជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2026

អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

SEAR​CA ​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ថ្នាក់​អនុ​បណ្ឌិត​-​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០២៨​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2026

SE​AR​CA ​(​Southeast ​Asian Regional ​Center for ​Graduate Study and ​Research in ​Agriculture​)​ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត ​និង​ថ្នាក់​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០​២៨ ​នេះ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...