កម្ពុជាត្រូវការអ្នកបកប្រែភាសាសញ្ញាសម្រាប់មនុស្សថ្លង់ច្រើននាក់ ខណៈអ្នកចេះមានចំនួនតិចតួច

ភ្នំពេញ – និយាយនៅក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ នៃអង្គការម៉ារីណុល បច្ចុប្បន្នកម្ពុជាមានអ្នកបកប្រែភាសាសញ្ញាសម្រាប់មនុស្សថ្លង់ប្រមាណជាង១ពាន់នាក់ប៉ុណ្ណោះ ដែលចំនួននេះពុំទាន់ឆ្លើយតបតាមសេចក្តីត្រូវការរបស់មនុស្សថ្លង់បានឡើយ។

លោកស្រី កន ម៉ាលី ប្រធានគម្រោងកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ នៃអង្គការម៉ារីណុល និងជាគ្រូបង្រៀនភាសាសញ្ញា បាននិយាយថា កម្ពុជាត្រូវការអ្នកបកប្រែភាសាសញ្ញាជាច្រើននាក់បន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនានារបស់បងប្អូនពិការថ្លង់ និងបកប្រែនៅតាមកម្មវិធីប្រជុំនានា។ បច្ចុប្បន្នអ្នកដែលចេះភាសាសញ្ញាកាយវិការមានឱកាសទទួលបានការងារទូលំទូលាយ។

លោកស្រី កន ម៉ាលី មានប្រសាសន៍បញ្ជាក់ថា នៅប្រទេសកម្ពុជាមានអ្នកចេះភាសាសញ្ញាកាយវិការសម្រាប់មនុស្សថ្លង់មានចំនួនតិចណាស់ (ប្រមាណជិត ១ពាន់នាក់តែប៉ុណ្ណោះ) អាចជាសមាជិកគ្រួសារដែលមានទំនាក់ទំនងគ្នា ដែលចំនួននេះនៅមិនទាន់គ្រប់គ្រាន់សម្រាប់មនុស្សថ្លង់ឡើយ។ ភាសាសញ្ញាជាភាសាចម្បងតែមួយគត់សម្រាប់មនុស្សថ្លង់ប្រាស្រ័យទាក់ទងគ្នា ដើម្បីស្វែងរកព័ត៌មាន ទទួលព័ត៌មាន និងរកជំនួយសេវាសង្គមផ្សេងៗ។

អ្នកជំនាញបកប្រែភាសាសញ្ញារូបនេះ បានបញ្ជាក់ថា ប្រសិនបើយុវជន ឬសាធារណជនមានបំណងសិក្សាភាសាសញ្ញាសម្រាប់មនុស្សថ្លង់ អាចទាក់ទងតាមរយៈទូរស័ព្ទលេខ ០៩៣ ៦៥១ ២៦៥ ឬ០១៧ ៥៤៥ ៣០៩។ វគ្គសិក្សាពិសេសនេះនឹងចាប់ផ្តើមពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានរយៈពេលមួយឆ្នាំពេញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។