អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង ដើម្បីចូលសិក្សា​ក្នុងវគ្គបណ្តុះបណ្តាល​ជំនាញអប់រំភាសាកូរ៉េ។ វគ្គបណ្តុះបណ្តាលនេះ នឹងរៀបចំឡើងដោយ​ដេប៉ាតឺម៉ង់ភាសាកូរ៉េ នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ សហការ​ជាមួយវិទ្យាស្ថាន​អប់រំភាសាកូរ៉េ​ហូជីមិញ។

លក្ខខណ្ឌក្នុងការជ្រើសរើស ៖ ជានិស្សិត​នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ដែល​កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ​ភាសាកូរ៉េ ឬបញ្ចប់ការសិក្សា ឬនិស្សិត​ដែល​កំពុងសិក្សា​ថ្នាក់បរិញ្ញាបត្រ​ភាសាកូរ៉េ​នៅ​សាកលវិទ្យាល័យផ្សេង, មានកម្រិតចំណេះដឹង​ភាសាកូរ៉េ TOPIK 3 ឬ TOPIK 4 ឡើងទៅ។

អត្ថប្រយោជន៍​ដែលនឹងទទួលបាន ៖ ទទួលបានជំនាញ​អប់រំភាសាកូរ៉េ, ទទួលបានចំណេះដឹងពីការ​អប់រំ​ភាសាកូរ៉េ​តាមស្តង់ដារ, ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ពីសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​បន្ទាប់ពី​បញ្ចប់វគ្គ​បណ្តុះបណ្តាល។

ការបណ្តុះបណ្តាល ៖ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៦ខែ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ រហូត​ដល់​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។

បេក្ខជនត្រូវ​ភ្ជាប់មកជាមួយ ៖ ជីវប្រវត្តិរូបសង្ខេប​ជាភាសាកូរ៉េ ឬ អង់គ្លេស, លិខិតបញ្ជាក់ការសិក្សា​ជាភាសាអង់គ្លេស (សម្រាប់និស្សិត​ដែលកំពុងសិក្សា), សញ្ញាបត្របរិញ្ញាបត្រថតចម្លង ឬវិញ្ញាបនបត្រ​បញ្ចប់ការសិក្សា (សម្រាប់និស្សិត​ដែលបានបញ្ចប់​ថ្នាក់បរិញ្ញាបត្រ), វិញ្ញាបនបត្រ​បញ្ជាក់កម្រិត​ភាសាកូរ៉េ។

របៀបដាក់ពាក្យ និង​កាលបរិច្ឆេទ​ទទួលពាក្យ ៖ បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមភ្ជាប់​មក​ជាមួយ​នូវ​សំណៅឯកសារដែលបានបញ្ជាក់ខាងលើ មក​ដាក់នៅអគារ CKCC ដេប៉ាតឺម៉ង់ភាសាកូរ៉េ ឬផ្ញើទៅអ៊ីមែល klot.chandeka@rupp.edu.kh ។ ចាប់ផ្តើមទទួល​ពាក្យ​ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៥រសៀល។ រាល់ការដាក់ពាក្យ​មុនការ​កំណត់​មានការលើកទឹកចិត្ត។ បេក្ខជន​ដែលជាប់ នឹង​ត្រូវ​បាន​ទាក់ទងដើម្បី​ទទួល​បានព័ត៌មានបន្ថែម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *