ឧស្សាហ៍​គិត​អ្វី​មិន​ចេញ​?​ ​វិធីសាស្រ្ត​ងាយ​ៗ ​៧​ ​យ៉ាង​ ​ដើម្បី​បង្កើន​ថាមពល​ខួរក្បាល​ឡើងវិញ​

​តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ ​ធុញ​ថប់​ ​ស្ពឹក​ស្រពន់ ​ឬ​ពិបាក​ផ្ដោត​អារម្មណ៍​លើ​ការងារ​ និង​កិច្ចការ​ផ្ទះ​ដែរ​ឬ​ទេ​? ​អារម្មណ៍​ដែល​ហាក់ដូចជា​មាន​អ្វី​មួយ​មក​ខ្ទប់​ខួរក្បាល​មិន​ឱ្យ​គិត​អ្វី​ចេញ​នោះ​ ​គឺជា​សញ្ញា​ព្រមាន​ថា​ «​ថាមពល​ខួរក្បាល​» ​របស់​អ្នក​កំពុងតែ​ខ្សោះ​អស់​ពី​ធុង​ហើយ​។​

​ថាមពល​ខួរក្បាល​ដើរតួ​សំខាន់​ណាស់​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ ​ទាំង​ការ​សម្រេចចិត្ត​ ​ការ​ចងចាំ​ ​ការ​គ្រប់គ្រង​អារម្មណ៍​ ​និង​ការ​ផ្ដោត​អារម្មណ៍​។ ​ប្រសិនបើ​ខួរក្បាល​អស់​ថាមពល​ វា​ក៏​នឹង​ទាញ​ឱ្យ​រាងកាយ​របស់​អ្នក​ទន់ជ្រាយ​ ​និង​អស់​កម្លាំង​តាម​នោះ​ដែរ​។

​ទោះជា​យ៉ាងណា​ ​តាមរយៈ​ ​Healthline​ ​បាន​បង្ហាញ​វិធីសាស្ត្រ​ងាយ​ៗ​ចំនួន​ ​៧​ ​ដែល​អាច​ជួយ​អ្នក​សាក​បញ្ចូល​ថាមពល​ខួរក្បាល​ឡើងវិញ​បាន​យ៉ាង​រហ័ស​ និង​មាន​ប្រសិទ្ធភាព​៖​

​១. ​ផ្ដល់​អាហារ​រូបត្ថម្ភ​ល្អ​ៗ​ដល់​រាងកាយ​

​ខួរក្បាល​ត្រូវការ​ថាមពល​ពី​អាហារ​ដែល​យើង​ញ៉ាំ​។ ​ដើម្បី​រក្សា​ថាមពល​ខួរក្បាល​ឱ្យ​នៅ​ល្អ​ជានិច្ច ​អ្នក​គួរ​ជ្រើសរើស​ញ៉ាំ​អាហារ​ដូចជា​ ​ត្រី​ដែល​មាន​ជាតិ​ខ្លាញ់​ល្អ​, ​បន្លែ​បៃតង​, ​អាហារ​មាន​ប្រូតេអ៊ីន ​(​សាច់​មាន់​ ​សាច់​ទា ​និង​ផលិតផល​ធ្វើ​ពី​សណ្តែក​សៀង​),​ ​គ្រាប់​ល្ពៅ​, ​សូកូឡា​ខ្មៅ​ ​(​Dark​ ​Chocolate​)​, ​ផ្លែ​ប៊ឺរី ​ឬ​ផ្លែ​បឺរ​។​

​២.​ ​ក្រេប​កាហ្វេ ​ឬ​ទឹកតែ​មួយ​កែវ​

​ជាតិ​កាហ្វេអ៊ីន ​(​Caffeine​) ​នៅក្នុង​កាហ្វេ ​ឬ​តែ​ ​អាច​ជួយ​ដាស់​ស្មារតី​ឱ្យ​ស្វាង​ភ្លាម​ៗ​។ ​លើស​ពី​នេះ​ ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​(​Polyphenols​) ​នៅក្នុង​កាហ្វេ​ក៏​ជួយ​ការពារ​ខួរក្បាល​ ​និង​បង្កើន​សមត្ថភាព​ចងចាំ​ផងដែរ​។ ​តែ​យ៉ាងណា ​គួរ​ញ៉ាំ​ក្នុង​កម្រិត​សមល្មម​ ​និង​ចៀសវាង​ញ៉ាំ​នៅពេល​រសៀល ​ឬ​ពេលល្ងាច​ ព្រោះ​វា​អាច​ធ្វើឱ្យ​រំខាន​ដល់​ដំណេក​។​

​៣. ​ធ្វើ​ចលនា​រាងកាយ​ ​(​ហាត់ប្រាណ​បន្តិចបន្តួច​)

​នៅ​ពេល​ដែល​ខួរក្បាល​ចាប់ផ្តើម​គាំង​ ​ចូល​ក្រោកឈរ ​ហើយ​ធ្វើ​ចលនា​។ ​ការ​ដើរ​រហ័ស ​ដើរ​ត្រឡប់​ចុះ​ឡើង​ ​ឬ​ការ​ហាត់ប្រាណ​ស្រាល​ៗ​ ​ជួយ​ជំរុញ​រំហូរ​ឈាម​ទៅ​កាន់​ខួរក្បាល​ និង​បញ្ចេញ​សារធាតុ​គីមី​រីករាយ​ ​(​Serotonin​ ​និង​ ​Dopamine​)​។ ​ដូច្នេះ​អ្នក​គ្រាន់តែ​ធ្វើការ​លាតសន្ធឹង​សាច់ដុំ​ ​ឬ​បោសសម្អាត​ផ្ទះ​បន្តិចបន្តួច ​ក៏​អាច​ជួយ​បាន​ដែរ​។​

​៤.​ ​ប្តូរ​បរិយាកាស ​ឬ​ទៅ​រក​ធម្មជាតិ​

​ការ​ជក់ចិត្ត​លើ​ការងារ​ខ្លាំង​ពេក​នឹង​ធ្វើឱ្យ​ខួរក្បាល​ស្ពឹក​។ ​ចូរ​ផ្តល់​ពេល​ឱ្យ​ខួរក្បាល​ «​ចេញ​លេង​» ​ពី​ ​២០​ ​ទៅ​ ​៣០​ ​នាទី​ ​ដោយ​ដើរ​ទៅ​រក​កន្លែង​ដែល​មាន​ពណ៌​បៃតង​ ​ដូចជា​សួនច្បារ​ក្នុង​ផ្ទះ​ ​ដើរលេង​ក្នុង​សួន​សាធារណៈ ​ឬ​កន្លែង​ដែល​មាន​ខ្យល់អាកាស​បរិសុទ្ធ​ ​និង​ពន្លឺ​ថ្ងៃ​។ ​ពន្លឺ​ព្រះអាទិត្យ​នឹង​ជួយ​ជំរុញ​អារម្មណ៍​របស់​អ្នក​ឱ្យ​ស្រស់ស្រាយ​ ​(​ស្វាង​) ​ភ្លាម​ៗ​។​

​៥. ​ធ្វើ​សមាធិ

​ការ​ធ្វើ​សមាធិ​បែប​ស្មារតី​ ​(​Mindfulness​ ​Meditation​) ​ត្រឹមតែ​ ​៣​ ​ទៅ​ ​៥​ នាទី​ ​អាច​ជួយ​បង្កើត​ «​លំហ​ដ៏​ស្ងប់ស្ងាត់​» ​ឱ្យ​ខួរក្បាល​បាន​សម្រាក​, ​ដូច្នេះ​អ្នក​អាច​ រក​កន្លែង​អង្គុយ​ប្រកបដោយ​ផាសុកភាព​ ​បិទ​ភ្នែក​ ​ហើយ​ផ្ដោត​លើ​ដង្ហើម​ចេញ​ចូល​យឺត​ៗ​ និង​វែង​ៗ​។ ​បើ​មាន​អារម្មណ៍​រវើរវាយ ​គ្រាន់តែ​ដឹងខ្លួន​ ​រួច​ទាញ​អារម្មណ៍​មក​ផ្ដោត​លើ​ដង្ហើម​វិញ​។​

​៦. ​រៀបចំ​តារាង​ការងារ​ ​(​To​-​Do​ ​List​) ​ឡើងវិញ​

​ភាព​ស្ត្រេស​ពី​ការងារ​ច្រើន​លើសលប់​ ​រួមចំណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​បំផ្លាញ​ថាមពល​ខួរក្បាល​ តាមរយៈ​ការ​បញ្ចេញ​អរម៉ូន​ស្ត្រេស ​(​Cortisol​)​។ ​ចូរ​ពិនិត្យមើល​កាលវិភាគ​របស់​អ្នក​ឡើងវិញ​ ​កាត់បន្ថយ​ ​ឬ​ពន្យារ​ពេល​កិច្ចការ​ណា​ដែល​មិន​ទាន់​ប្រញាប់​ ​ហើយ​កុំ​ខ្លាច​ក្នុង​ការ​សុំ​ជំនួយ​ពី​មិត្តភក្តិ ​ឬ​មិត្ត​រួម​ការងារ​ដើម្បី​សម្រាល​បន្ទុក​។​

​៧. ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​ ​និង​មាន​គុណភាព​

​មនុស្ស​ពេញ​វ័យ​ត្រូវការ​ការ​គេង​ពី ​៧​ ​ទៅ​ ​៩​ ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ ​ពេល​យើង​គេង ​ខួរក្បាល​នឹង​ធ្វើ​ការ​សម្អាត​កាកសំណល់​ ​និង​រៀបចំ​ទុកដាក់​ព័ត៌មាន​ផ្សេង​ៗ​។ ​ដើម្បី​គេង​លក់​បាន​ស្កប់ស្កល់​ ​គួរ​រៀបចំ​បន្ទប់​ឱ្យ​ងងឹត ​និង​ត្រជាក់​ល្មម​ ​ចៀសវាង​ការ​លេង​ទូរស័ព្ទ​ ​ឬ​ឧបករណ៍​អេឡិចត្រូនិក​មុនពេល​គេង​ ​និង​បង្កើត​ទម្លាប់​ចូល​គេង​ឱ្យ​ទៀង​ពេល​។​

​ត្រឡប់​មកវិញ​ ​ប្រសិនបើ​អ្នក​សង្កេតឃើញ​ថា​ ​អាការៈ​អស់​កម្លាំង​ ល្ហិតល្ហៃ ​និង​គិត​អ្វី​មិន​ចេញ​នេះ​ ​កើតឡើង​ជាប់​ជានិច្ច​មិន​បាត់​សោះ ​វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ ​ដូចជា​ជំងឺ​បាក់ទឹកចិត្ត​ ​(​Depression​) ​ជាដើម​។ ​ក្នុង​ករណី​នេះ​ ​ការ​ស្វែងរក​ការ​ពិគ្រោះយោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ​ឬ​អ្នក​ចិត្តវិទ្យា ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​ទទួលបាន​ដំណោះស្រាយ​ប្រកបដោយ​សុវត្ថិភាព​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...