អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

អាហារូបករណ៍ផ្ដល់ជូនជាច្រើនប្រភេទរួមមាន ៖ អាហារូបករណ៍ពេញលេញ អាហារូបករណ៍ដោយផ្នែក ទាំងថ្នាក់បរិញ្ញាបត្រ (សិក្សាជាភាសាចិន) និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(សិក្សាជាភាសាចិន ឬអង់គ្លេស)។

លក្ខខណ្ឌនៃការស្នើសុំចុះឈ្មោះរបស់បេក្ខជនស្នើថ្នាក់បរិញ្ញាបត្រ ៖ បេក្ខជនទាំង២ភេទត្រូវមានសញ្ជាតិខ្មែរ សុខភាពល្អ និងសតិបញ្ញាល្អ មានអាយុក្រោម២៥ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យ) មានលទ្ធផលពិន្ទុ ឬបង្កាន់ដៃចុះឈ្មោះធ្វើតេស្ត China Scholastic Competency Assessment (CSCA) មានចំណេះដឹងភាសាអង់គ្លេស (ប្រហាក់ប្រហែលកម្រិត IELTS 5.5 ឡើងទៅ) ឬមានចំណេះដឹងភាសាចិន (ប្រហាក់ប្រហែលកម្រិត HSK 3 ឡើងទៅ)។ ជាមួយគ្នានេះ បេក្ខជនបានជ្រើសរើសជំនាញសិក្សាយ៉ាងច្រើនចំនួន៣ជំនាញ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសមមូល ព្រឹត្តិបត្រពិន្ទុ ថ្នាក់ទី១០ ១១ និងទី១២ និង សំណេរស្ដីពីផែនការសម្រេចចិត្តទៅបន្តការសិក្សានៅប្រទេសចិន ជាភាសាចិន ឬភាសាអង់គ្លេស (ដោយប្រើពុម្ពអក្សរ Time New Roman ទំហំ 12pt យ៉ាងច្រើន២ទំព័រ និងរៀបចំជា File.PDF)។

សម្រាប់ការស្នើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ សុខភាពល្អ សតិបញ្ញាល្អ អាយុក្រោម៣៥ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យ) មានចំណេះដឹងភាសាអង់គ្លេស (ប្រហាក់ប្រហែលកម្រិត IELTS 6.0 ឡើងទៅ) ឬមានចំណេះដឹងភាសាចិន (ប្រហាក់ប្រហែលកម្រិត HSK 5 ឡើងទៅ)​។ ជាមួយគ្នានេះ បេក្ខជនបានជ្រើសរើសជំនាញសិក្សាយ៉ាងច្រើនចំនួន៣ជំនាញ មានសញ្ញាបត្របរិញ្ញាបត្រ ឬសមមូល ព្រឹត្តិបត្រពិន្ទុទាំងបួនឆ្នាំក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រ និង writing research proposal ជាភាសាអង់គ្លេស ឬភាសាចិន (រៀបចំជា file.pdf)។​

គួរបញ្ជាក់ថា បេក្ខជនដែលស្នើសុំថ្នាក់បរិញ្ញាបត្រ ត្រូវចុះឈ្មោះតេស្តសមត្ថភាព CSCA ដោយខ្លួនឯងតាមរយៈគេហទំព័រ www.csca.cn និងភ្ជាប់លទ្ធផលឱ្យគណៈកម្មាធិការ។ ចំពោះបេក្ខជនដែលស្នើសុំថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ ដែលមានឯកសារបញ្ជាក់សមត្ថភាពភាសាអង់គ្លេស IELTS ឬភាសាចិន HKS ដែលមានសុពលភាពសូមភ្ជាប់ជាមួយ និងរៀបចំជា file.pdf ។

សម្រាប់ព័ត៌មានបន្ថែមអំពីការដាក់ពាក្យ បេក្ខជន បេក្ខជនារី ទៅកាន់ទីតាំងស្នាក់ការអាហារូបករណ៍ផ្ទាល់ដេលមានទីតាំងនៅ ផ្ទះលេខ២ ផ្លូវលេខ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការពីចន្ទ-អាទិត្យ ម៉ោង 8am – 12pm និង ម៉ោង ២-៥រសៀល ចាប់ពីថ្ងៃទី១១ ខែធ្នូ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ម៉ោង៥:០០នាទី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...