អ្នកជំនាញអប់រំ និង​ម្ចាស់អាជីវកម្ម ជំរុញយុវជនសិក្សាពីបច្ចេកវិទ្យាឱ្យ​ច្បាស់ ដើម្បីក្លាយជាសហគ្រិនជោគជ័យ​នាថ្ងៃអនាគត

ភ្នំពេញ – ដើម្បីជាទុនសម្រាប់យុវជនជំនាន់ក្រោយក្នុងការត្រៀមខ្លួនក្លាយជាសហគ្រិនដ៏មានសក្តានុពល អ្នកជំនាញក្នុងវិស័យអប់រំ និងម្ចាស់អាជីវកម្មល្បីៗនៅកម្ពុជា បានចែករំលែកនូវគន្លឹះសំខាន់ៗ ដោយជំរុញពួកគេស្វែងរក​បទពិសោធន៍ជាក់ស្តែង និងសិក្សា​ពីជំនាញបច្ចេកវិទ្យា​ឱ្យ​បានច្បាស់លាស់ ខណៈដែលអាជីវកម្មថ្មីៗភាគច្រើន បានផ្តោត​សំខាន់​ទៅ​លើផ្នែកបច្ចេកវិទ្យាឌីជីថល។

ក្នុង​សិក្ខាសាលា​អនឡាញពិសេស​ស្តីពី “វិធីសាស្រ្ត​ក្នុងការ​បង្កើត​អាជីវកម្មថ្មី” ដើម្បីបណ្តុះជំនាញសហគ្រិនភាព និង​សេដ្ឋកិច្ច​​ដល់​សិស្សានុសិស្ស​ថ្នាក់វិទ្យាល័យ នៃសាលា​រៀនវ៉េស្ទឡាញន៍ និង​ណត្សឡាញន៍ កាលពីចុងសប្តាហ៍​កន្លងទៅនេះ ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ការៀបចំសិក្ខាសាលាគឺនេះជាឱកាសមាស ឱកាសប្រាក់សម្រាប់ក្មួយៗសិស្សានុសិស្សសិក្សា​ឈ្វេងយល់ពីបទពិសោធន៍ជាក់ស្តែងពីម្ចាស់អាជីវកម្ម អំពីឧបសគ្គ និងបញ្ហាក្នុងការគ្រប់គ្រង​ផ្សេងៗចំពោះការ​ចាប់ផ្តើម​អាជីវកម្មថ្មី។ លោកឧកញ៉ាក៏បានបន្ថែមទៀតថា កន្លងមកសាលារៀនបានរៀបចំសិក្ខាសាលាជាមួយមូលបត្រកម្ពុជា សហគ្រិនខ្មែរ និងស្ថាប័នផ្សេងៗទៀត ព្រមទាំងដឹកនាំទៅសិស្សសិក្សានៅសហគ្រាសអាជីវកម្ម ដើម្បីបញ្ជៀបចំណេះដឹង​សហគ្រិនភាព និងសេដ្ឋកិច្ច។

ទាក់ទិននឹងការកសាងមូលដ្ឋានគ្រឹះនៃភាពជាសហគ្រិននេះដែរ ឧកញ៉ា ឃន ឈុនដារ៉ា នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន KOI Thé Cambodia បានចែករំលែកបទពិសោធន៍ក្នុងការកសាងយីហោលំដាប់អន្តរជាតិ ការពង្រីកទីផ្សារ និងផ្នត់គំនិតដឹកនាំដែលចាំបាច់ដើម្បីក្លាយជាសហគ្រិនជោគជ័យ។ លើសពីនេះ លោកឧកញ៉ាក៏បានជំរុញនិងលើក​ទឹកចិត្តដល់យុវជនត្រូវចូលរួមធ្វើការងារស្ម័គ្រចិត្តនានា ឬចូលបម្រើការងារមុននឹងចាប់ផ្តើមបើកអាជីវកម្មដោយខ្លួនឯង ដើម្បីសិក្សាឈ្វេងយល់ពីប្រតិបត្តិការអាជីវកម្ម និងទទួលបានបទពិសោធន៍ជាក់ស្តែង។

ងាកមកមើលជ្រុងនៃបច្ចេកវិទ្យាវិញ លោក សុខា ផានិត្យ ប្រធាននាយកដ្ឋានអភិវឌ្ឍធុរកិច្ចថ្មីនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (Techo Startup Center) បានចែករំលែកចំណេះដឹងអំពីប្រព័ន្ធអេកូឡូស៊ីនៃធុរកិច្ចថ្មី (Startup) នៅកម្ពុជា រួមទាំងការគាំទ្រផ្នែកបច្ចេកទេស និងធនធាននានាសម្រាប់យុវជនដែលមានគំនិតច្នៃប្រឌិត។ លោកក៏បានណែនាំដល់សិស្សានុសិស្សត្រូវសិក្សាលើជំនាញបច្ចេកវិទ្យាឱ្យបានច្បាស់លាស់ ដោយសារអាជីវកម្មថ្មីៗភាគច្រើនផ្តោតសំខាន់លើផ្នែកបច្ចេកវិទ្យា។

“ជំនាញមួយនេះចូលរួមយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហានានាសម្រាប់ប្រតិបត្តិការការងារគ្រប់ស្ថាប័នពេលបច្ចុប្បន្ន និងអនាគត”

លោក សុខា ផានិត្យ ប្រធាននាយកដ្ឋានអភិវឌ្ឍធុរកិច្ចថ្មីនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”

សូមបញ្ជាក់ថា សិក្ខាសាលាពិសេសស្តីពី “វិធីសាស្ត្រក្នុងការបង្កើតអាជីវកម្មថ្មី” ត្រូវរៀបចំឡើងដោយបណ្តាញសាលា​រៀនវ៉េស្ទឡាញន៍ ដើម្បីផ្សារភ្ជាប់ទ្រឹស្តីមេរៀនក្នុងសាលា ទៅនឹងការអនុវត្តជាក់ស្តែងក្នុងពិភព​ជំនួញដោយផ្តល់​ឱកាសឱ្យ​សិស្សានុសិស្សបានរៀនសូត្រផ្ទាល់ពីសហគ្រិន និងអ្នកជំនាញឆ្នើមៗនៅក្នុងប្រទេសកម្ពុជា។ ហើយ​សិក្ខាសាលា​នេះ​សបញ្ជាក់ឱ្យឃើញពីការប្តេជ្ញាចិត្តរបស់បណ្តាញសាលារៀនវ៉េស្ទឡាញន៍ ក្នុងការផ្តល់នូវគុណភាពអប់រំដ៏ឧត្តម និងការ​អភិវឌ្ឍវិជ្ជាជីវៈ ដើម្បីធានាថា យុវជនជំនាន់ក្រោយមិនត្រឹមតែជាអ្នកស្វែងរកការងារប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នក​បង្កើត​ការងារ​សម្រាប់​ចូលរួម​អភិវឌ្ឍសង្គមជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧