យុវជនកម្ពុជាមួយក្រុម រួមគ្នាបង្កើត ប្រព័ន្ធ ស្រោចដំណាំ គ្រប់គ្រងតាមទូរស័ព្ទដៃ :
ភ្នំពេញ៖ យុវជនកម្ពុជាប្រាំនាក់ បានរួមគំនិតគ្នាបង្កើតឧបករណ៍គ្រប់គ្រងប្រព័ន្ធស្រោចស្រពដំណាំបញ្ជាតាមទូរសព្ទដៃឈ្មោះថា Smart Farm Assistance ដើម្បីជួយជំរុញការងារកសិកម្មឱ្យកាន់តែប្រសើរស្របតាម
របត់បច្ចេកវិទ្យាទំនើប។ បច្ចេកវិទ្យាកសិកម្មថ្មីនេះ សន្សំសំចៃទឹក សម្រាលកម្លាំងពលកម្ម ចំណេញទាំងថវិកានិងពេលវេលា។
សហស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិកទាំងប្រាំនាក់ យុវជន ជួប វណ្ឌឌី បានប្រាប់ AMS ថាគោលបំណបង្កើតឧបករណ៍គ្រប់គ្រងប្រព័ន្ធស្រោចស្រពដំណាំនេះឡើយ ព្រោះចង់ជំរុញការងារកសិកម្មបែបប្រពៃណីនៅកម្ពុជា
ទៅជាកសិកម្មតាមបែបទំនើប ដោយប្រើប្រាស់បច្ចេកវិទ្យាឱ្យធ្វើការជំនួស។
វណ្ឌឌី បានបញ្ជាក់ថា ៖
“ប្រជាពលរដ្ឋកម្ពុជាភាគច្រើនជាកសិករ ហើយសមាជិកក្រុមរបស់ខ្ញុំភាគច្រើនមានម្ដាយឪពុកជាកសិករ ពួកខ្ញុំចង់សម្រាលបន្ទុកការងារនៅចម្ការរបស់ពួកគាត់ ដូច្នេះក៏នឹកឃើញគំនិតបង្កើត
ឧបករណ៍នេះឡើង”។
– ជួប វណ្ឌឌី
គំនិតបង្កើតប្រព័ន្ធស្រោចស្រពដំណាំនៅតាមកសិដ្ឋាន ដោយបច្ចេកវិទ្យា Smart Farm Assistance ត្រូវបានបង្កើតឡើងតាមរយៈការចូលរួមកម្មវិធីប្រកួតច្នៃប្រឌិតតិចណូកម្ពុជា ( Techno Innovation Challenge Cambodia) ទទួលបានជ័យលាភីលេខ 1 កាលពីឆ្នាំ 2019 កន្លងទៅ។
កញ្ញា ម៉េង ស្រីលីន សហស្ថាបនិក Smart Farm Assistanceបន្ទាប់ពីទទួលបានជ័យលាភីក្នុងការប្រកួត រូបរាងនៃម៉ាស៊ីនស្រោចស្រពដំណាំត្រូវបានពិសោធ និងបង្កើតឡើងបំពាក់ដោយបច្ចេកវិទ្យាដែលអាចបញ្ជាតាមទូរសព្ទដៃ។ នៅពេលជ្រើសរើសប្រព័ន្ធស្រោចស្រពនេះជាមធ្យោ
បាយគ្រប់គ្រងទឹកនៅក្នុងកសិដ្ឋាន កសិករមិនចាំបាច់ទៅដល់ចម្ការដោយផ្ទាល់ឡើយ។
Smart Farm Assistance មានឧបករណ៍ស្រោចស្រព Smart Pump និង Smart Valve អាចបញ្ជាតាមរយៈសារទូរស័ព្ទ ឬបញ្ជាកម្រិតទឹកស្រោចស្រពដំណាំពីចម្ងាយតាមរយៈស្មាតហ្វូន។ អ្នកប្រើប្រាស់គ្រាន់តែទាញយក App ដាក់នៅលើទូរស័ព្ទដៃ ដើម្បីងាយស្រួលគ្រប់គ្រង។
កំពុងសិក្សាបណ្ដើរនិងធ្វើការបណ្ដើរ វណ្ឌឌី បានចែករំលែកបទពិសោធន៍អាជីវកម្មបច្ចេកវិទ្យាថ្មីនេះថា ៖ “ការចាប់ផ្ដើមអាជីវកម្មក្នុងពេលកំពុងសិក្សាមានបញ្ហាប្រឈមមួយចំនួនដូចជាខ្វះខាតធនធានថវិកា ពេលវេលា និង
ក្រុមការងារចូលរួមជាដើម។ ក៏ប៉ុន្តែការងារទាំងនេះមិនប៉ះពាល់ដល់ការសិក្សារបស់ពួកខ្ញុំទេ។ ខ្ញុំអាចរៀនពេលថ្ងៃ និងប្រជុំជាមួយក្រុមការងារពេលយប់ ហើយថ្ងៃចុងសប្តាហ៍ខ្ញុំអាចធ្វើការពេញម៉ោងបាន”។
គួរបញ្ជាក់ផងដែរថា ទស្សនៈវិស័យរបស់យុវជន Smart Farm Assistance ចង់ឱ្យកសិកម្មនៅក្នុងប្រទេសកម្ពុជា ក្លាយជាកសិកម្មទំនើប កាត់បន្ថយកម្លាំងពលកម្មរបស់មនុស្ស ជំនួសទៅវិញដោយការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងន័យជំរុញផលិតកម្មកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរ។
ជីវប្រវត្តិ: កញ្ញា សៅ សុធារ៉ា កំពុងសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាធ្លាប់ជាអ្នកសរសេរអត្ថបទជាភាសាខ្មែរ និងបកប្រែឲ្យស្ថាប័នឯកជនមួយកន្លែង។ បច្ចុប្បន្ន សុធារ៉ា ជាអ្នកយកការព័ត៌មានអប់រំឲ្យសារព័ត៌មាន AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បានបញ្ចប់ដោយរលូននៅថ្ងៃទី១១ ខែសីហា ដោយមិនមានបាតុភាពមិនប្រក្រតីធ្ងន់ធ្ងរណាមួយគួរឱ្យកត់សម្គាល់ឡើយ ខណៈក្រសួងអប់រំ យុវជន និងកីឡា
ព័ត៌មានជាតិ, ព្រឹត្តិការណ៍បេក្ខជនប្រឡងបំពេញវិជ្ជាមួយចំនួនដែលត្រឡប់មកប្រឡងបាក់ឌុបឡើងវិញ បានលើកឡើងថា សញ្ញាបត្រថ្នាក់ទី១២ មានសារៈសំខាន់សម្រាប់បើកផ្លូវទៅរកការសិក្សាបន្ត និងបង្កើនឱកាសការងារ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ បានប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ របៀបរៀបរយ និងពុំមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍នៅខាងក្រៅមណ្ឌលប្រឡងបាក់ឌុបក្នុងរាជធានីភ្នំពេញ ឪពុកម្តាយមួយចំនួនបានចំណាយពេលអង្គុយរង់ចាំ និងផ្តល់កម្លាំងចិត្តដល់កូនៗរបស់ខ្លួន ដោយបង្ហាញទាំងក្តីបារម្ភ ក្តីសង្ឃឹម និងមោទកភាព ខណៈកូនៗកំពុងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ…
ចំណេះជីវិត, ព្រឹត្តិការណ៍នៅក្នុងជីវិតប្រចាំថ្ងៃ យើងតែងតែជួបប្រទះនូវការស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត មិនថាជារឿងតូចតាចដូចជា «តើញ៉ាំអ្វីនៅថ្ងៃនេះ?» ឬរឿងធំដុំដូចជា «តើគួរវិនិយោគ ឬសន្សំប្រាក់ដោយរបៀបណា?»
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) ដោយមានការសហការជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសបើកទទួលពាក្យជាផ្លូវការនូវ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍សម្រាប់គ្រូពេទ្យ និស្សិតឯកទេស និងឱសថការីកម្ពុជា ដែលកំពុងស្វែងរកឱកាសពង្រឹងសមត្ថភាព និងបទពិសោធន៍ក្នុងកម្រិតអន្តរជាតិ, ពេលនេះ សាកលវិទ្យាល័យវេជ្ជសាស្ត្រឈានមុខគេលេខ១
ព័ត៌មានជាតិ, ព្រឹត្តិការណ៍បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ បានបង្ហាញការយល់ឃើញថា ដំណើរការប្រឡងឆ្នាំនេះមានភាពតឹងរឹង និងម៉ត់ចត់ ដើម្បីធានាភាពត្រឹមត្រូវនៃការប្រឡង ខណៈពួកគេយល់ថា វិញ្ញាសាមានកម្រិតសមរម្យ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ បានចាប់ផ្ដើមនៅព្រឹកថ្ងៃទី១០ ខែសីហា ដោយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រី នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU)
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍សិង្ហបុរីបន្តបង្ហាញភាពលេចធ្លោក្នុងវិស័យឧត្តមសិក្សា ដោយមានសាកលវិទ្យាល័យចំនួន២ ជាប់ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង១០លើពិភពលោក ផ្នែកវិស្វកម្ម តាមចំណាត់ថ្នាក់ U.S. News Best Global Universities ដែលធ្វើឱ្យប្រទេស…