តើសាលារៀនសហគន៍២១ដែលជាបណ្តាញគ្រឹះស្ថានអប់រំរបស់ វេសឡាញ អេឌ្យូខេសិន គ្រុប មានចំណុចល្អប្លែកអ្វីខ្លះ?

សាលារៀនសហគមន៍២១ ដែលជាបណ្តាញគ្រឹះស្ថានអប់រំមួយរបស់ វេសឡាញ អេឌ្យូខេសិន បានបង្កើតឡើងក្នុងឆ្នាំ២០២២ រហូតមកដល់ពេលបច្ចុប្បន្ននេះ ទទួលបានការគាំទ្រពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សយ៉ាងខ្លាំង រហូតបង្កើតបានចំនួន ៨សាខា ក្នុងរយៈពេលដ៏ខ្លី នៅតំបន់ជាយក្រុង និងបណ្តាខេត្តមួយចំនួន ។ សាលារៀនមានទិសដៅផ្តល់នូវគុណភាពអប់រំប្រហាក់ប្រហែលសាលារៀនក្នុងទីក្រុងជាមួយតម្លៃសិក្សាសមរម្យផងដែរ។ តើសាលារៀនមួយនេះមានកម្មវិធីសិក្សាល្អប្លែកអ្វីខ្លះ ដែលមាតាបិតាត្រូវសម្រេចបញ្ជូនបុត្រធីតាមកសិក្សានៅទីនេះ?

យោងតាមបេសសកម្មរបស់ខ្លួន សិស្សថ្នាក់ទី១២ទាំងអស់ដែលបញ្ចប់ការសិក្សានៅសាលារៀនសហគន៍២១ ពួកគាត់អាចមានជម្រើសជាច្រើនក្នុងជីវិតដូចជាអាចបន្តការសិក្សានៅឧត្តមសិក្សា ធ្វើការរកប្រាក់ចំណូល ឬជួយក្រុមគ្រួសារគ្រប់គ្រង អាជីវកម្មបាន ដោយប្រើប្រាស់ជំនាញបច្ចេកទេសវិជ្ជាជីវៈដែលពួកគាត់បានរៀននៅក្នុងថ្នាក់វិទ្យាល័យ។

ចំពោះកម្មវិធីភាសាអង់គ្លេស សលារៀនតម្រូវឲ្យសិស្សធ្វើតេស្តវាស់ស្ទង់សមត្ថភាពគ្រប់កម្រិត ដោយមិនគិតថ្លៃ ដើម្បីចូលរៀនឲ្យបានត្រឹមត្រូវតាមចំណេះដឹង។ សិស្សនឹងបានជំនាញភាសាអង់គ្លេសសម្រាប់ត្រៀមសាកលវិទ្យាល័យ កន្លែងការងារ និងអាជីវកម្ម ជំនាញភាសាអង់គ្លេស ដើម្បីត្រៀមប្រឡងតេស្ដស្ដង់ដារអន្តរជាតិ Pearson PTE, TOEFL IBT, IELTS, Cambridge Assessment សម្រាប់បន្តការសិក្សានៅបរទេស និងឱកាសប្រឡងយកអាហារូបករណ៍ទៅសិក្សានៅបរទេសផងដែរ។ ក្រៅពីចំណេះដឹងផ្នែកភាសាងអង់គ្លេស សាលារៀនបន្ថែមបំណិនជីវិតសតវត្សទី២១ ជំនាញភាពជាអ្នកដឹកនាំ សហគ្រិនភាព ជំនាញប្រើប្រាស់បច្ចេកវិទ្យា និងកុំព្យូទ័រ។ សិស្សដែលបញ្ចប់ការសិក្សា នឹងទទួលបានវិញ្ញាបនបត្របញ្ជក់ការសិក្សាគ្រប់កម្រិត។

ចំណែកកម្មវិធីមត្តេយ្យភាសាខ្មែរ និងភាសារអង់គ្លេសផ្តោតសំខាន់លើការអភិវឌ្ឍលើភាសា បញ្ញា ទំនាក់ទំនង អារម្មណ៍ និងកាយសម្បទា ព្រមទាំងបញ្ជ្រាបទម្លាប់ល្អ ក្នុងថ្នាក់រៀន និងគ្រួសារ។ លើសពីនេះ កុមារតូចនឹងមានភាពម្ចាស់ការ និងបង្កើនទំនុកចិត្តលើខ្លួនឯង ឥរិយាបថវិជ្ជមាន និងមានទំនាក់ទំនងល្អ ចេះចូលរួមសហការ និងធ្វើការជាក្រុម។ សាលារៀនក៏បានបន្ថែមសេវាតាមដានសុខភាព និងប្រឹក្សាយោបល់លើវិធីសាស្ត្រអប់រំកុមារតូចជូនដល់មាតាបិតា និងអាណាព្យាបាលសិស្សផងដែរ។

សម្រាប់កម្មវិធីបឋមភាសាខ្មែរ និងភាសាអង់គ្លេសវិញ សាលារៀនយកចិត្តទុកដាក់លើចំណេះដឹងមូលដ្ឋានគ្រឹះរឹងមាំ ផ្នែកភាសាខ្មែរ គណិតវិទ្យា និងសិក្សាសង្គម អភិវឌ្ឍសុខភាព កាយសម្បទា និងសីលធម៌ ចំណេះដឹងមូលដ្ឋានគ្រឹះ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ICT និងភាសាបរទេស។ សាលារៀនក៏មានកម្មវិធីបន្ថែម ដើម្បីបណ្តុះការគិតបែបវិជ្ជមាន និងមានទំនាក់ទំនងល្អចេះចូលរួមសហការ មានទម្លាប់ល្អ និងទំនួលខុសត្រូវខ្ពស់ ទាំងក្នុងការសិក្សា និងការរស់នៅប្រចាំថ្ងៃ។

ក្រៅពីកម្មវិធីសិក្សាគោល សាលារៀនក៏បានបន្ថែមកម្មវិធីទម្លាប់ទាំង៧សម្រាប់បុគ្គលឆ្នើមដែលនាំមកពីសហរដ្ឋអាមេរិក កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុនាំមកពីប្រទេសសិង្ហបុរី កម្មវិធីកុំព្យូទ័រ សេវានិងប្រឹក្សាយោបល់សុខភាព ការសិក្សា និងការងារជូនដល់សិស្សានុសិស្សផងដែរ។ ប្រព័ន្ធទំនាក់ទំនងដូចជា គេហទំព័រ ហ្វេសប៊ុក តេឡេក្រា និង អេបសាលារៀន។

ទន្ទឹមនេះ សិស្សមានឱកាសទទួលបានអាហារូបករណ៍ពីសំណាក់សាកលវិទ្យាល័យល្បីៗក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងទទួលបានការផ្លាស់ប្ដូរបទពិសោធន៍សិក្សាតាមរយៈការចូលរួមសិក្ខាសាលា ទស្សនកិច្ចសិក្សា និងបោះជំរុំនៅក្នុង និងក្រៅប្រទេសផងដែរ។

សូមជម្រាបថា សាលារៀនសហគមន៍២១ នឹងបើកវគ្គសិក្សាថ្មី ចូលរៀនទី២ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់៣៥% ឯកសណ្ឋានដោយឥតគិតថ្លៃ ធានារ៉ាប់រងបុត្រធីតា និងការពារការសិក្សារហូតដល់៥ឆ្នាំ ព្រមទាំងសិក្សាវគ្គបំប៉នដោយឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នកទំនាក់ទំនងលេខ 011 888 572 / 011 888 652។

សូមបញ្ជាក់ថា ទីតាំងសាលារៀនសហគមន៍២១មាន៖ ទី១ សាខាក្រាំងធ្នង់(ខណ្ឌសែនសុខ) ទី២ សាខាព្រែកអញ្ចាញ(ស្រុកមុខកំពូល) ទី៣ សាខាផ្សារគគីរ (ស្រុកកៀនស្វាយ) ទី៤ សាខាបឹងធំ (ខណ្ឌកំបូល) ទី៥ សាខាកំបូល (ខណ្ឌកំបូល) ទី៦សាខាសន្ទុក (ខេត្តកំពងធំ) ទី៧ សាខាពញាឮ(ស្រុកពញាឮ) និងទី៨ សាខាតំបែរ (ស្រុកតំបែរ កំពុងសាងសង់)៕

(អត្ថបទពាណិជ្ជកម្ម)


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។