យូនីសេហ្វខ្វះថវិកាជាង ២លានដុល្លារ ខណៈអំពាវនាវឱ្យបន្តវិនិយោគលើកុមារកម្ពុជា

អង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា កំពុងប្រឈមនឹងការខ្វះខាតថវិកាជាង ២លានដុល្លារអាមេរិក ដែលអាចប៉ះពាល់ដល់កិច្ចប្រឹងប្រែងស្តារឡើងវិញ និងនិរន្តរភាព នៃសេវាចាំបាច់សម្រាប់កុមារ ខណៈអង្គការនេះបានអំពាវនាវឱ្យរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសាធារណជន បន្តរួមចំណែកវិនិយោគលើកុមារដើម្បីធានាអនាគតរបស់ប្រទេស។

ការអំពាវនាវនេះត្រូវបានលើកឡើងដោយលោកបណ្ឌិត វីល ផាកស៍ (Dr. Will Parks) ប្រធានតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ក្នុងពិធីប្រកាសតែងតាំងទូតសុឆន្ទៈយូនីសេហ្វប្រចាំកម្ពុជា និងអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ក្រោមប្រធានបទ «រួមគ្នាដើម្បីកុមារគ្រប់រូប» ដែលរៀបចំឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

លោកបណ្ឌិត វីល ផាកស៍ បានបញ្ជាក់ថា វិបត្តិនៅតាមតំបន់ព្រំដែននាពេលថ្មីៗនេះ បានបង្កឱ្យកុមារ និងគ្រួសាររាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ និងប្រឈមនឹងភាពភ័យខ្លាច ដែលធ្វើឱ្យតម្រូវការជំនួយមនុស្សធម៌កាន់តែកើនឡើង។ ទន្ទឹមនឹងនេះ ការខ្វះខាតថវិកាជាង ២លានដុល្លារ កំពុងគំរាមកំហែងដល់ការបន្តផ្តល់សេវាសំខាន់ៗ ដល់កុមារងាយរងគ្រោះ។

លោកបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមមាន រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន យុវជន និងសិល្បករ បន្តគាំទ្រ និងវិនិយោគលើកុមារ ដោយលោកបានគូសបញ្ជាក់ថាការវិនិយោគលើកុមារ គឺជាការវិនិយោគលើសេដ្ឋកិច្ចដែលមានភាពធន់ និងអនាគតប្រកបដោយសន្តិភាព និងវិបុលភាពរបស់កម្ពុជា។

ក្នុងឱកាសនោះ លោកបណ្ឌិត វីល ផាកស៍ ក៏បានរំលេចពីបេសកកម្មមនុស្សធម៌រយៈពេល ៧៤ឆ្នាំរបស់យូនីសេហ្វនៅកម្ពុជា ដោយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ចាប់តាំងពីក្រោយរបបខ្មែរក្រហមមក។ កិច្ចសហប្រតិបត្តិការនេះបានផ្តោតលើវិស័យសុខភាព អាហារូបត្ថម្ភ ការអប់រំ បំណិនសម្រាប់សតវត្សរ៍ទី២១ ការការពារកុមារពីអំពើហិង្សា និងការកេងប្រវ័ញ្ចទាំងក្នុង និងក្រៅប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងការពង្រីកការទទួលបានទឹកស្អាតដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

លោកបានបន្ថែមថា យូនីសេហ្វបន្តផ្តល់អាទិភាពដល់ក្រុមកុមារងាយរងគ្រោះបំផុត រួមមាន កុមារីវ័យជំទង់ កុមារមានពិការភាព ជនជាតិដើមភាគតិច និងគ្រួសារក្រីក្រ ដើម្បីធានាថា កុមារគ្រប់រូបទទួលបានឱកាសស្មើគ្នាក្នុងការរស់នៅ និងអភិវឌ្ឍសក្តានុពលរបស់ខ្លួន។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកទឹកចិត្តឱ្យមានការគាំទ្រថវិកាបន្ថែមដល់បេសកកម្មមនុស្សធម៌របស់ UNICEF និងបានបញ្ជាក់ជាថ្មីថា «សន្តិភាព និងស្ថិរភាព» គឺជាគ្រឹះដ៏សំខាន់បំផុតមិនអាចខ្វះបានសម្រាប់សុខុមាលភាពកុមារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...