ភ្នំពេញ៖ មហោស្រពអក្សរសិល្ប៍ខ្មែរលើកទីបួន ប្រចាំឆ្នាំ២០២១ កំពុងរៀបចំប្រកួតប្រជែងការបកប្រែអក្សរសិល្ប៍ក្រោមប្រធានបទ សិល្បៈនៃការបកប្រែអក្សរសិល្ប៍ ក្នុងបំណងលើកកម្ពស់គុណតម្លៃ សារៈសំខាន់ និងលើកស្ទួយការបកប្រែអក្សរសិល្ប៍ឱ្យទូលំទូលាយ ។ គណៈកម្មការបីរូប រួមមានអ្នកស្រី បេ ពុច លោក ហុក សុទ្ធិ និងកញ្ញា ងួន ស៊ីវងីម ជាអ្នកជ្រើសរើសស្នាដៃបកប្រែអក្សរសិល្ប៍ និងចែករំលែកបទពិសោធន៍ ដើម្បីទុកជាចំណេះដឹងជូនដល់អ្នកកំពុងស្វែងយល់ពីវិស័យបកប្រែអក្សរសិល្ប៍ ។ នេះបើតាមការបញ្ជាក់របស់ អ្នកស្រី សូ ភីណា សហស្ថាបនិកមហោស្រពអក្សរសសីល្ប៍ខ្មែរ ។
គណៈកម្មការទី១ អ្នកស្រី បេ ពុច មានស្រុកកំណើតនៅភូមិព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយបានបញ្ជប់បាក់ឌុបនៅឆ្នាំ១៩៩៥ ។ នៅឆ្នាំ២០០០ បញ្ចប់បរិញ្ញាបត្រភាសាបារាំង ។ អ្នកស្រីបានបន្តថ្នាក់បរិញ្ញាបត្ររងផ្នែកជំនាញទាក់ទងនឹងសៀវភៅ « Métiers du livre » ឆ្នាំ២០០៨ នៅសាំងគ្លូ និងបរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យាឆ្នាំ២០០៩ នៅទីក្រុងស្រ្តាសប៊ួ ស្នាដៃបកប្រែផ្នែកអក្សរសិល្ប៍ ។ អ្នកស្រី បេ ពុច ជាអ្នកប្រែអក្សរសិល្ប៍ឯករាជ្យ និងមានស្នាដៃបកប្រែដូចជា «ទឹក និងដី» របស់អ្នកនិពន្ធ SERA «ដួងកែវ» របស់អ្នកនិពន្ធ Jorge Luis Borges និង «ឆ្នាំថោះ» របស់អ្នកនិពន្ធ Tian ។

គណៈកម្មការទី២ លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា ប្រធានសមាគមបណ្ណាល័យកម្ពុជា និងជាអនុប្រធានសមាគមអ្នកបោះពុម្ពផ្សាយកម្ពុជា ។ លោកជាបញ្ញាវន្តមួយរូបដែលបានទទួលការអប់រំពីអក្សរសាស្ត្រ និងអរិយធម៌នៃប្រទេសរុស្សី និងបារាំង ។ ទន្ទឹមនឹងនេះ លោក សុទ្ធិ មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគរុកោសល្យពីប្រទេសរុស្សី និងសញ្ញាបត្រជាន់ខ្ពស់មួយទៀតផ្នែកវិទ្យាសាស្ត្រអប់រំ និងបណ្តុះបណ្តាលពីប្រទេសបារាំង ។
កន្លងមកលោក ហុក សុទ្ធិ បានបកប្រែអក្សរសិល្ប៍ប្រលោមលោកសម្រាប់កុមារ របស់អ្នកនិពន្ធសញ្ចាតិអ៊ីតាលី កាឡូ កូឡូឌី រឿង «ដំណើរផ្សងពេ្រងរបស់ពីណូគីយ៉ូ» និងបានបកប្រែស្នាដៃជីវប្រវត្តិរបស់លោក ហៃ លីអ៊ាង ដែលមាន ចំណងជើងថា «ចករសាត់កាត់ព្យុះកម្ពុជា» ។ លោក សុទ្ធិ បាននិពន្ធសៀវភៅជីវប្រវត្តិផ្ទាល់របស់លោកស្តីពីសម័យខ្មែរក្រហម ដែលមានចំណងជើងថា «សិទ្ធិកុមារភាពដែលត្រូវគេដកហូត» ។
គួររំលឹកថា កាលពីខែមករា ឆ្នាំ២០១៧ រដ្ឋាភិបាលប្រទេសបារាំងបានតែងតាំងលោក ហុក សុទ្ធិ ជាអស្សឬទ្ធិនៃសិល្បៈ និងអក្សរសាស្ត្រ ។ នៅខែធ្នូ ឆ្នាំ២០១៧ ដដែលនោះ លោក សុទ្ធិ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតែងតាំងជាឧត្តមមន្ត្រីថ្នាក់មុន្នីសារភ័ណ្ឌ ។

ចំណែកគណៈកម្មការទី៣ កញ្ញា ងួន ស៊ីវងីម ជាអ្នកនិពន្ធធុរកិច្ច អ្នកនិពន្ធសៀវភៅកុមារ និងអ្នកបកប្រែ ។ កញ្ញា ស៊ីវងីម បានបោះពុម្ពសៀវភៅបីចំណងជើងជាមួយនឹងអង្គការស៊ីប៉ា និងបានបកប្រែប្រលោមលោក និងសៀវភៅអភិវឌ្ឍខ្លួនជាច្រើនចំណងជើងពីភាសាថៃ និងចិន ។ ស្នាដៃបកប្រែចុងក្រោយ គឺការបកប្រែអក្សរសិល្ប៍យុវវ័យពីភាសាចិនដែលមានចំណងជើងថា «ស្វែងរកស្តេចត្រី» ។ បច្ចុប្បន្នកញ្ញា ស៊ីវងីម ជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម CMRD Digital ។
គួរបញ្ជាក់ថា បេក្ខជនមានចំណាប់អារម្មណ៍អាចអានសេចក្តីណែនាំ និងផ្ញើស្នាដៃតាមរយៈសារអេឡិកត្រូនិក (អ៊ីម៉ែល) Ratanacheng168@gmail.com ព័ត៌មានបន្ថែមទាក់ទងទូរស័ព្ទលេខ ០១០ ៦០០ ៨៤៨ ។ ការប្រកួតប្រជែងចាប់ទទួលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ជាកំណត់ និងប្រកាសលទ្ធផលនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2026
ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/07/2026
ក្នុងគោលដៅដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ បានកំពុងប្រកាសជ្រើសរើសយុវជនពីបណ្តាប្រទេសអាស៊ាន...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2023
ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/03/2026
សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/09/2023
ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

ឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/05/2026
តាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃប្រទេសឥណ្ឌូនេស៊ី នឹងផ្តល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ដើម្បីទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសអាហារូបករណ៍ SHE-CAN ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2024
កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ២០២៤ បានប្រកាសពីការទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសហរដ្ឋអាមេរិកហើយ។

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប
































































