សហគ្រិនខ្មែរបង្ហាញគន្លឹះបួនសំខាន់ៗ គ្រប់គ្រងលំហូរសាច់ប្រាក់ឱ្យបានត្រឹមត្រូវ

ភ្នំពេញ – លំហូរសាច់ប្រាក់សម្រាប់អាជីវកម្មជាដំណើរការនៃការគ្រប់គ្រងហិរញ្ញវត្ថុ ការត្រួតពិនិត្យលើប្រាក់ចំណូលចំណាយនានាតាមរយៈរបាយកាណ៍លំហូរសា​​ច់​ប្រាក់ជាប្រចាំសប្ដាហ៍ ខែ ឬពេលកំណត់ណាមួយ ។ ប្រសិ​នបើមានបញ្ហាណាមួយរាំងស្ទះដល់លំហូរសាច់ប្រាក់ អាជីវកម្ម ឬប្រតិបត្តិការមួយចំនួននឹងរងផ​ល​ប៉ះពាល់យ៉ាងខ្លាំង ជាពិសេសអាជីវកម្មធុនតូច ឬមធ្យម អាចរងផលមិនល្អច្រើនដោយសារប្រព័ន្ធប្រតិបត្តិលំហូរសាច់ប្រាក់នៅមានកម្រិតតូចនៅឡើយ។ ខាងក្រោមនេះ ជាគន្លឹះបួនសំខាន់ៗ ដែលម្ចាស់អាជីវកម្មគួរដឹងអំពីបញ្ហាលំហូរសាច់ប្រាក់របស់អាជីវកម្ម ដែលបានចុះផ្សព្វផ្សាយដោយសហគ្រិនខ្មែរ ។

១. ជាជំនួយនៅក្នុងការបង្កើតនូវគម្រោងផែនការ និងការសម្រេចចិត្ត៖ ដើម្បីបង្កើតផែនការអាជីវកម្ម និងការសម្រេចចិត្តបានល្អលើមុខជំនួញ អ្នកត្រូវមានចំណេះដឹងគ្រប់គ្រងលំហូរសាច់ប្រាក់ឱ្យបានល្អ ។ នៅពេលអ្នកមានរបាយការណ៍នៃលំហូរសាច់ប្រាក់ជាក់លាក់ វានឹងក្លាយជាទិន្នន័យយ៉ាងសំខាន់សម្រាប់ការសម្រេចចិត្ត និងធ្វើផែនការអាជីវកម្មដែលត្រូវនឹងស្ថានភាពជាក់ស្ដែងរបស់អាជីវកម្មតែម្ដង ។ ការគ្រប់គ្រង់លំហូរសាច់ប្រាក់បានល្អនឹងអាចជាកាតាលីករជំរុញទឹកចិត្តម្ចាស់អាជីវកម្មឱ្យបង្កើតយុទ្ធសាស្រ្ដនៅក្នុងរយៈពេលខ្លី ឬវែង ដើម្បីអភិវឌ្ឍអាជីវកម្មនាពេលអនាគត ។

២. បង្ហាញពីទិសដៅជាក់លាក់នៃការចំណាយប្រាក់៖ យល់ពីលំហូរសាច់ប្រាក់នឹងជួយអ្នកឱ្យបង្កើតរបាយការណ៍លំហូរសាច់ប្រាក់បានយ៉ាងល្អ ព្រមទាំងជួយអ្នកឱ្យដឹងពីស្ថានភាពជាក់ស្ដែងនៃការចំណាយ និងចំណូលនានា ដើម្បីងាយស្រួលកាត់បន្ថយចំណាយ ឬបន្ថែមចំណាយលើផ្នែកណាមួយសម្រាប់ដំណើរអាជីវកម្ម ។

៣. ការពារនិងបង្កើនទំនាក់ទំនងជាមួយដៃគូអាជីវកម្ម៖ ពិតណាស់នៅក្នុងអាជីវកម្មត្រូវមានទំនាក់ទំនងជាមួយអ្នកដទៃ ដូច្នេះភាពវិជ្ជមានរបស់របាយការណ៍លំហូរសាច់ប្រាក់នៃអាជីវកម្ម អាចជាកម្លាំងចលករមួយជំរុញឱ្យដៃគូសហការផ្សេងៗចាប់អារម្មណ៍ និងបង្កើតទំនុកចិត្តនៅក្នុងការសហការជាមួយអ្នក ដើម្បីអភិ​វ​ឌ្ឍ និងរីកចម្រើនជាមួយគ្នាផងដែរ ។

៤. យល់ច្បាស់ពីពេលវេលាដើម្បីពង្រីកអាជីវកម្ម៖ សម្រាប់អាជីវកម្មនីមួយៗ តែងតែមានចក្ខុវិស័យខ្ពស់ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន ។ ដូច្នេះការយល់ដឹងពីលំហូ​រ​សាច់ប្រាក់ភាពជាក់លាក់ នឹងជួយអ្នកឱ្យដឹងពីស្ថានភាពជាក់ស្ដែងរបស់អាជីវកម្ម ដឹងពីពេលវេលា និងត្រឹមត្រូវនៅក្នុងការពង្រីកអាជីវកម្ម ។ គួរបញ្ជាក់ថា លំហូរសាច់ប្រាក់សារៈសំខាន់សម្រាប់ប្រតិបត្តិការអាជីវកម្មមួយ ហើយម្ចាស់អាជីវកម្មទាំងអស់ត្រូវយល់ដឹង និងផ្ដោតសំខាន់ទៅលើលំហូរសាច់ប្រាក់នេះ ។ អាជីវកម្មមួយចំនួនអាចបរាជ័យនៅពេលដែលពួកគេមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ទៅលើការគ្រប់គ្រង និងត្រួតពិនិត្យលំហូរសាច់ប្រាក់ឱ្យបា​ន​ល្អ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។