ទិវាគ្រូបង្រៀនឆ្នាំនេះ មានកម្មវិធីរចនាផ្ទាំងគំនូរបង្ហាញគុណតម្លៃគ្រូ

ភ្នំពេញ– ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបង្កើតឱ្យមានស្នាដៃផ្ទាំងគំនូរ ឬការរចនារូបភាពសិល្បៈគ្រប់ប្រភេទ ក្រោមប្រធានបទ គ្រូបង្រៀនបានធ្វើឱ្យបំណងប្រាថ្នារបស់ខ្ញុំចាប់ពន្លកឡើង ដើម្បីចូលរួមអបអរសាទរទិវាគ្រូបង្រៀន០៥ ខែតុលា ឆ្នាំ ២០២១ ។ ទន្ទឹមនឹងនេះ ការបង្កើតស្នាដៃផ្ទាំងគំនូរ ឬការរចនារូបភាពសិល្បៈ ចូលរួមលើកតម្កើងគុណតម្លៃគ្រូបង្រៀន និងការយល់ដឹងជាសាធារណៈនៃទិវាគ្រូបង្រៀនឱ្យបានកាន់តែប្រសើរ ។ នេះបើតាមប្រសាសន៍ ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។

ឯកឧត្តម សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីលើកតម្កើងគុណតម្លៃ និងការយល់ដឹងជាសាធារណៈនៃទិវាគ្រូបង្រៀនឱ្យបានកាន់តែប្រសើរឡើង ក្រសួងអប់រំបានលើកទឹកចិត្តដល់សិស្សានុសិស្សដែលកំពុងសិក្សានៅគ្រឹះស្ថាន សិក្សាសាធារណៈនិងឯកជន អាយុមិនលើស​ ១៩ឆ្នាំ ចូលរួមរៀបចំបង្កើតស្នាដៃផ្ទាំងគំនូរ ឬការរចនារូបភាពសិល្បៈគ្រប់ប្រភេទ ក្រោមប្រធានបទ “គ្រូបង្រៀនបានធ្វើឱ្យបំណងប្រាថ្នារបស់ខ្ញុំចាប់ពន្លកឡើង” ដើម្បីចូលរួមអបអរសាទរទិវាគ្រូបង្រៀន០៥ តុលា ២០២១ ។

ឯកឧត្តមបន្តថា​ ស្នាដៃផ្ទាំងគំនូរ ឬការរចនារូបភាពសិល្បៈដែលមានលក្ខណៈពិសេសក្រសួងនឹងរៀបចំជាសាលពិព័រណ៍និម្មិត (Virtual Exhibition) ដោយ យកស្នាដៃផ្ទាំងគំនូរ ឬការរចនារូបភាពសិល្បៈ ដែលទទួលការវាយតម្លៃពីក្រសួងរួច នឹងដាក់បញ្ចូលក្នុងវេបសាយពិសេសមួយដោយមានភ្ជាប់ជាមួយបំណកស្រាយ និងការពន្យល់ទៅលើស្នាដៃទាំងនោះ ហើយទស្សនិកជនអាចចូលមើលស្នាដៃទាំងនោះដោយសេរីតាមរយៈប្រព័ន្ធអ៊ីនធឺណិត ។

គួររំលឹកថា ទិវាគ្រូបង្រៀននៅកម្ពុជាកើតឡើងក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ១៩៩៧ ដើម្បីបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស ។

ផ្អែកតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ ការបង្កើតស្នាដៃផ្ទាំងគំនូរ ឬការរចនារូបភាពសិល្បៈតាមរយៈប្រធានបទ គ្រូបង្រៀនបានធ្វើឱ្យបំណងប្រាថ្នារបស់ខ្ញុំចាប់ពន្លកឡើង ផ្ដល់ឱកាសដល់សិស្សានុសិស្សអាចបង្ហាញពីអនុស្សាវរីយ៍ ឬការចងចាំ ឬសកម្មភាព ដែលគ្រូបង្រៀនបានធ្វើចំពោះខ្លួនដើម្បីធ្វើអោយបំណងប្រាថ្នាសម្រាប់ថ្ងៃអនាគតរបស់ខ្លួនបានកើតឡើង ដោយសារការខិតខំប្រឹងប្រែង ការបង្រៀន និងការណែនាំដាស់តឿនរបស់គ្រូបង្រៀន ។

គួរបញ្ជាក់ថា គ្រូបង្រៀនបានរួមចំណែកកសាងសិស្សានុសិស្សឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ដែលជាកំលាំងចលករនៃការអភិវឌ្ឍន៍សង្គមជាតិមិនអាចខ្វះបាន ។ ទន្ទឹមនឹងនេះ សិស្សានុសិស្សអាចបញ្ជូនផ្ទាំងគំនូរ និងរូបភាពរចនាសិល្បៈមកកាន់ក្រសួងអប់រំតាមរយៈសាលារៀនរបស់ខ្លួនឱ្យបានមុនថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ជាកំហិត ឬផ្ញើមកកាន់ទីស្តីការក្រសួងអប់រំ​ មានទីតាំងនៅមហាវិថីព្រះនរោត្តម ជិតអនុវិទ្យាល័យចតុមុខ ដោយចូលតាមច្រកទ្វារខាងជើងឱ្យបានមុនថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...