ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ៖ ធ្វើការងារត្រូវជំនាញនិងចេញពីបេះដូង ទើបទទួលបានលទ្ធផលល្អ

ភ្នំពេញ – ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ នាយក​ប្រតិបត្តិអង្គការ​ព្រះពុទ្ធសាសនាដើម្បី​អប់រំ​នៃ​កម្ពុជា​ និងជា​រាជាគណៈថ្នាក់​កិត្តិយសគង់នៅ​វត្តកំផែង ខេត្តបាត់ដំបង និង​ជាទី​ប្រឹក្សា​ក្រុម​ប្រឹក្សាជាតិភាសា​ខ្មែរ នៃ​រាជបណ្ឌិត្យសភាកម្ពុជា មាន​សង្ឃដីកាថា គ្រប់លទ្ធផលការងារចេញមកល្អ ត្រូវធ្វើដោយជំនាញ រួមបញ្ជូលដោយបេះដូង ទឹកចិត្ត ក្ដីស្រឡាញ់ និងគិតគូរឱ្យបានវែង ។ ព្រះអង្គបានលើកឡើងនេះនៅក្នុងពិធីសំណេះសំណាលជាមួយសាស្ត្រាសាចារ្យ និងនិស្សិតជំនាន់ទី១ នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន កា ល ពីថ្ងៃអង្គារ៍កន្លងទៅ ។

ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ មានដីកាបញ្ជាក់ដោយលើកយកឧទាហរណ៍អំពីការសាងសង់សំណង់អច្ឆរិយរបស់បុព្វបុរសខ្មែរថា ហេតុអ្វីសំណង់ធំៗ និងប្រាង្គប្រាសាទរបស់ខ្មែរអាចឈរបានយូរ និងរឹងមាំ? ទាំងនេះគឺសុទ្ធតែចេញពីការធ្វើដោយក្ដីស្រលាញ់ បេះដូង នឹងទឹកចិត្ត ហើយគិតពីការទទួលបានលទ្ធផលដល់ប្រទេសជាតិ។

“យើង​មើលការសាងសងនិងរចនាប្រាង្គប្រាសាទរបស់បុព្វបុរសខ្មែរ សុទ្ធតែចេញពីជំនាញ និងបេះដូងនៃការស្រឡាញ់ ការគោរព គិតពីលទ្ធផលបានទទួល និងបន្សល់ទុកឱ្យបានជាសំណង់អច្ឆរិយដែលពិភពលោកទទួលស្គាល់”

ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ

ព្រះ​អង្គ​បន្តដីកា​ថា កូនខ្មែរដែលរៀនជំនាញវិស្វកម្មនេះ គួរតែរៀនហើយយកទៅអនុវត្តន៍ដោយសេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ ប្រកបដោយគុណធម៌ កិត្តិ​យស ការតាំងចិត្តខ្ពស់ គិតពីផលប៉ះពាល់ និងសុខទុក្ខរបស់ប្រទេសជាតិ ដើម្បីទទួលបានលទ្ធផលល្អ មានគុណភាព និងជួយឱ្យប្រទេសជាតិមានការរីកចម្រើន ។

គួរបញ្ជាក់ថា សីលធម៌ គុណធម៌ ក្ដីស្រឡាញ់ និងពេញចិត្តធ្វើអ្វីមួយតែងតែនាំឱ្យមនុស្សមានទឹកចិត្តធ្វើការងារថ្លៃថ្នូរ និងទទួលបានផលល្អជូនជាច្រើន ។ ទន្ទឹមនឹងនេះភាពស្មោះត្រង់ក៏ត្រូវដាក់បញ្ជូលក្នុងការងារ ឬកិច្ចការដែលធ្វើដើម្បីទទួលបានលទ្អផលល្អ និងប្រកបដោយកិត្យនុភាព ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...