ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ ប្រកាសបើកយុទ្ធនាការជំរឿនមន្ត្រី តែអារម្មណ៍ និងស្មារតីស្ថិតនៅជាមួយយុទ្ធជនជួរមុខ

ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះ បានប្រកាស​ពីការ​ចាប់ផ្តើមបើក “យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ”។

ពិធីប្រកាសបើកយុទ្ធនាការ​ មានការអញ្ជើញចូលរួមជាសហធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល។

លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានជម្រាបពីគោលបំណងនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ ដោយ​គោលបំណងទាំងនោះគឺ (១) កំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិត និងគ្រប់ប្រភេទនៃគ្រឹះស្ថានសិក្សា, (២) កំណត់ឱ្យច្បាស់លាស់នូវមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សា, (៣) ធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍប្រព័ន្ធទិន្ន័យតាមព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ សម្រាប់ការគ្រប់គ្រងរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សា និងមន្ត្រីនៅតាមគ្រឹះស្ថានសិក្សា និង (៤) កែលម្អឱ្យកាន់តែប្រសើរនូវប្រព័ន្ធបើកផ្តល់បៀវត្សដល់មន្ត្រី ដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សា។

លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ

ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ នឹងត្រូវអនុវត្តសម្រាប់គ្រឹះស្ថានសិក្សាតាមគោលដៅរួមមាន វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងសាលាមតេ្តយ្យសិក្សា និងមន្ត្រីគោលដៅ ដែលត្រូវធ្វើជំរឿនរួមមាន មន្ត្រីរាជការ ក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា គ្រូបង្រៀនជាប់កិច្ចសន្យា និងមន្ត្រីផ្សេងទៀត ដែលបាននិងកំពុងបំពេញការងារដោយទទួលបៀវត្ស ឬប្រាក់ឧបត្ថម្ភពីថវិកាជាតិ ឬថវិកាអង្គភាព សម្រាប់រយៈពេលការងារចាប់ពី៩ (ប្រាំបួន) ខែឡើងទៅ។

បន្ទាប់ពីស្តាប់របាយការណ៍ស្តីពី ដំណើរការនៃការរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈរួចមក ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសនៃគណៈកម្មការទទួលបន្ទុកការងារនេះ និងក្រុមការងារពាក់ព័ន្ធ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ រៀបចំយុទ្ធនាការនេះឡើង ឆ្លើយតបនឹងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ តាមរយៈ (១)ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី (២)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និង(៣)ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ព្រមទាំងវិធានការគន្លឹះក្នុងការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា។

ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ

នាឱកាសនេះដែរ ឯកឧត្តម ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារបច្ចេកទេស នៃក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលបានសហការគ្នា ជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការត្រៀមធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសាធារណៈ ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃទិន្នន័យដែលបានពីជំរឿននេះ សម្រាប់ការវិភាគដាក់ចេញនូវវិធានការ និងរៀបចំផែនការនានាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល គាំទ្រដល់ការអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។

បើតាម​ឯកឧត្តម ហង់ជួន ណារ៉ុន ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសិក្សាអំពីការបែងចែកតំបន់ជួបការលំបាក ដើម្បីធ្វើឱ្យប្រសើរឡើងនូវការពង្រាយគ្រូ និងរក្សាបុគ្គលិកអប់រំនៅតាមសាលារៀនទូទាំងប្រទេស សំដៅធានាបាននូវសមធម៌ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព ជាពិសេសសាលារៀនស្ថិតក្នុងភូមិសាស្រ្តងាយរងគ្រោះដោយកត្តាធម្មជាតិ ស្ថិតនៅតំបន់ដាច់ស្រយាល ខ្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងសហគមន៍ ស្ថិតក្នុងសហគមន៍ងាយរងគ្រោះដោយកត្តាផ្សេងៗ និងលទ្ធផលសិក្សាទាប។ ក្រសួងក៏បានធ្វើការសិក្សាស្តីពី ស្ថានភាពពង្រាយគ្រូបង្រៀន និង ការរៀបចំផែនការអភិវឌ្ឍធនធានមនុស្ស ការជំរុញការអនុវត្តគន្លងអាជីព និងជំរុញឱ្យមានការប្រឡងប្រណាំងសាលារៀនល្អ គ្រូបង្រៀនល្អ នាយកល្អ សាលារៀនគំរូជាដើម។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមរដ្ឋមន្រ្តី​បានបង្ហាញការគាំទ្រពេញទំហឹង ព្រមទាំងស្នើឱ្យគ្រប់អង្គភាព និងគ្រឹះស្ថានសិក្សាទាំងអស់ចូលរួមក្នុងយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីកំណត់បានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិត និងគ្រប់ប្រភេទនៃគ្រឹះស្ថានសិក្សា, មន្ត្រីដែលបាននិងកំពុងបំពេញការងារជាក់ស្តែង, ព្រមទាំងកត់ត្រានិងបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យតាមព័ត៌មានវិទ្យាច្បាស់លាស់ សម្រាប់ជាមូលដ្ឋានក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធនៃការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ សំដៅពង្រឹងគុណភាពអប់រំ ឆ្លើយតបនឹងកម្មវិធីកំណែទម្រង់វិស័យអប់រំ និងចក្ខុវិស័យអភិវឌ្ឍធនធានមនុស្ស ដែលជាអាទិភាពចម្បងមួយក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *