ភ្នំពេញ – អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រកួតវគ្គជម្រុះជុំទី២ កម្មវិធីជជែកដេញដោយយុវជនថ្នាក់ជាតិ២០២២ នៅថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២២ ខាងមុខតាមប្រព័ន្ធអនឡាញ ដោយមានក្រុមយុវជនចំនួន ១៦ក្រុមចូលរួម ។
លោក ស៊ីវ ឧត្តម មន្ត្រីលេខាធិការដ្ឋានអគ្គនាយកដ្ឋានយុវជន មានប្រសាសន៍ថា វគ្គជម្រុះជុំទី២ នៃកម្មវិធីជជែកដេញដោយយុវជនថ្នាក់ជាតិ២០២២ មានលក្ខណៈពិសេស ដោយពីមួយវគ្គទៅមួយវគ្គប្រធានបទនីមួយៗ បានជជែកពិភាក្សាយ៉ាងលម្អិត និងជ្រើសរើសប្រធានបទដែលឆ្លុះបញ្ចាំងអំពីបញ្ហាដែលកំពុងកើតមានឡើងក្នុងសង្គមសព្វថ្ងៃលើគ្រប់វិស័យ។

មន្ត្រីលេខាធិការដ្ឋានអគ្គនាយកដ្ឋានយុវជន បន្ថែមថា កាលពីប្រកួតជម្រុះវគ្គទី១ កន្លងទៅ មានបេក្ខជនចំនួន ១៦ក្រុមចូលរួម ដោយបេក្ខជនភាគច្រើនបានបញ្ចេញមតិប្រកបដោយភាពជឿជាក់ តាមរយៈការហ្វឹកហាត់ និងអនុវត្តជាញឹកញាប់មុននឹងប្រកួត។
– លោក ស៊ីវ ឧត្តម
“យើងបានកត់សម្គាល់ថា ក្រុមនីមួយៗមានកិច្ចសហការក្រុមបានល្អ ជួយគ្នាទៅមកដោយប្តូរវេនគ្នាសួរសំណួរ ក៏ដូចជាឆ្លើយសំណួររបស់ដៃគូប្រកួត”
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតនៅវគ្គជម្រុះជុំទី២ខាងមុខ លោក ស៊ីវ ឧត្តម លើកទឹកចិត្តដល់បេក្ខជនបេក្ខនារីទាំងអស់ សូមព្យាយាមប្រើប្រាស់សមត្ថភាពឱ្យអស់លទ្ធភាព ដោយថា បើទោះជាមិនទទួលបានពានរង្វាន់ តែសូមចងចាំថា នេះជាឱកាសមួយដែលបេក្ខជនបេក្ខនារីអាចដុសខាត់ជំនាញក្នុងការនិយាយក៏ដូចជាជំនាញទន់ផ្សេងៗដើម្បីអភិវឌ្ឍសមត្ថភាពជាបន្តនាពេលអនាគត។

សូមជម្រាបជូនថា វគ្គជម្រុះជុំទី២ ក្នុងកម្មវិធី «ជជែកដេញដោយយុវជនថ្នាក់ជាតិ២០២២» នឹងប្រារព្ធនៅថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធអនឡាញ Zoom ដោយក៏មានការផ្សាយផ្ទាល់ក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ។ ក្នុងនោះ បេក្ខជនចំនួន ១៦ក្រុមមកពីវិទ្យាល័យផ្សេងគ្នា នឹងចូលមកប្រកួតលើវិញ្ញាសាចំនួន ៨វិញ្ញាសា ដោយមានក្រុមស្រប និងក្រុមបដិសេធ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2026
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/12/2023
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

CADT ប្រកាសផ្តល់អាហារូបករណ៍ ”ទេពកោសល្យឌីជីថលតេជោ” ចំនួន ២០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/09/2026
ដោយមានការគាំទ្រ និងឧបត្ថម្ភផ្ទាល់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.), បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យប្រឡងជ្រើសរើស...

ក្រសួងអប់រំ ផ្តល់កន្លែងស្នាក់នៅដល់និស្សិតនារីក្រីក្រ ឆ្នាំទី១ ចំនួន៩០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/08/2026
ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្នទៅដល់និស្សិតនារីក្រីក្រ ឆ្នាំទី១ ចំនួន ៩០ នាក់ ឱ្យស្នាក់នៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីរបស់ក្រសួង ដែលមានទីតាំង

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍១០០%ចំនួន៨០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2023
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2024
ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































