Tomrongpich ៖ កែច្នៃពាក្យរិះគន់ ទៅជាកត្តាជំរុញថាមពល

អ្នកនាង សៅ សូត្រទំរង់ពេជ្រ បច្ចុប្បន្នជាអ្នកផលិតមាតិកា ជំរុញឱ្យមានការផ្លាស់ប្តូរបែបវិជ្ជមាននៅក្នុងសង្គម ។ នាងរៀបរាប់ពីដំណើរជីវិតការងាររបស់នាងថា ទម្រាំក្លាយជាបុគ្គលដែលមានគេស្គាល់ដូចសព្វថ្ងៃ ទំរង់ពេជ្រ ទទួលបាននូវមតិជាច្រើនរួចមកហើយ មានទាំងវិជ្ជមាន និងអវិជ្ជមាន។ តែយ៉ាងណា កត្តាដែលនាងមិនបោះបង់ចោលនូវអាជីពមួយនេះ គឺដោយសារតែការទុកចន្លោះឱ្យខ្លួនឯងមានឱកាសឆ្លុះបញ្ចាំង កែប្រែចំណុចដែលនាំទៅរកភាពវិជ្ជមាន និងសិក្សាអភិវឌ្ឍន៍គំនិតច្នៃប្រតិដ្ឋជាប្រចាំ។

សូត្រទំរង់ពេជ្រ បន្តថា ពីមួយពេល ទៅមួយពេល នាងទទួលបានមតិឱ្យកែលម្អ និងកែប្រែ ខណៈនោះ នាងក៏បានព្យាយាមបង្កើនភាពច្នៃប្រតិដ្ឋជាបន្តបន្ទាប់ និងបានសាកល្បងវិធីថ្មីៗ ដោយងាកទៅផលិតពាក់ព័ន្ធនឹងរបៀបនៃរស់នៅ អាហារ គ្រឿងសម្អាង និងសកម្មភាពមួយចំនួនទៀត។  ពេជ្រ បន្តឱ្យដឹងថា ទោះមានការកែប្រែយ៉ាងណាក៏ដោយ ស្នាដៃនាង នៅតែមានមនុស្សមកប្រាប់ថា មាតិកាហាក់មានភាពចម្រុះពេក គ្មានភាពគួរឱ្យចាប់អារម្មណ៍ និងងផ្សាយតែពាណិជ្ជកម្មពេករហូតបាត់ភាពជាខ្លួនឯង។ ការរិះគន់ និងមតិកែលម្អ កើតមានជាបន្តបន្ទាប់ និងកើតមានថ្មីៗ ជារៀងរាល់ថ្ងៃ។ សូត្រទំរង់ពេជ្រ បានឱ្យដឹងថា នេះជា ជាចំណោទបញ្ហាមួយ ដែលជំរុញឱ្យអ្នកផលិតមាតិកាមួយចំនួនបោះបង់អាជីពនេះចោល។

នាងបានបន្ថែមថា អ្នកផលិតមាតិកា តែងតែរិះរកដំណោះស្រាយនឹងបញ្ហាប្រឈម ជារៀងរាល់ថ្ងៃ ជាមួយគ្នានោះ សូត្រទំរង់ពេជ្រ មានការសោកស្តាយ ដែលអ្នកផលិតមាតិកាមួយចំនួនបោះបង់អាជីព ជាអ្នកផលិតមាតិកាចោល ដោយសារតែមិនអាចទប់ទល់នឹងបញ្ហានេះបាន។

ខ្ញុំមានមោទនភាព និងអរគុណ ដល់អ្នកបង្កើតមាតិកា ដែលនៅតែបន្តធ្វើការងារនេះ ព្រោះគាត់ គឺជាផ្នែកមួយនៃប្រព័ន្ធផ្សព្វផ្សាយ គាត់គឺជាផ្នែកមួយ នៃការធ្វើឱ្យមានការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គម។ ខ្ញុំពិតជា អរគុណដែលបន្តធ្វើអ្វី ដែលយល់ថា វាមានភាពត្រឹមត្រូវ។

អ្នកនាង សៅ សូត្រទំរង់ពេជ្រ បច្ចុប្បន្ន ជាអ្នកផលិតមាតិកា ជំរុញឱ្យមានការផ្លាស់ប្តូរបែបវិជ្ជមាន

សូត្រទំរង់ពេជ្រ បានរំលេចថា ម្តងម្កាល នាងក៏មានចិត្ត ចង់បោះបង់អាជីព ជាអ្នកផលិតមាតិកាដូចគ្នាដែរ ប៉ុន្តែការដាក់សំណួរ ចំពោះខ្លួនឯងជារឿយៗពាក់ព័ន្ធនឹងគោលដៅ វត្ថុបំណង គឺជាកត្តាចងចិត្តរបស់អ្នកផលិតមាតិការូបនេះ បន្តការងាររហូតមកដល់សព្វថ្ងៃ។ 

មានថ្ងៃខ្លះ ខ្ញុំចង់បោះបង់ចោល មិនមែនខ្ញុំរឹងមាំរហូតទេ! មិនមែនខ្ញុំសប្បាយចិត្តរហូតទេ! មិនមែនខ្ញុំអាចធ្វើអ្វីបានរាល់ថ្ងៃ! ហើយក៏មិនមែន អត់មានថ្ងៃខ្ញុំអត់ចង់បោះបង់ទេ ប៉ុន្តែនៅពេលខ្ញុំចង់បោះបង់ ខ្ញុំតែងតែសួរខ្លួនឯង នៅសំណួរដដែលៗថា ហេតុអ្វី? ហេតុអ្វីខ្ញុំចាប់ផ្តើម? ហេតុអ្វីខ្ញុំផុសវីឌេអូទី១របស់ខ្ញុំ? ហេតុអ្វីបានជាខ្ញុំសម្រេចចិត្តចាប់ផ្តើមថ្ងៃហ្នឹង? ហើយគ្រប់ពេលដែលខ្ញុំសួរខ្លួនឯងបែបនេះ ចម្លើយគឺ ខ្ញុំចង់ផ្លាស់ប្តូរ ជាការផ្លាស់ប្តូរបែបវិជ្ជមានក្នុងសង្គម ព្រោះខ្ញុំដឹងថាវាមានន័យ។

អ្នកនាង សៅ សូត្រទំរង់ពេជ្រ បច្ចុប្បន្ន ជាអ្នកផលិតមាតិកា ជំរុញឱ្យមានការផ្លាស់ប្តូរបែបវិជ្ជមាន

ទំរង់ពេជ្រ បន្ថែមថា ពេលដែលនាង ដាក់សំណួរចំពោះខ្លួនឯងបែបនេះ គ្រប់កម្មវិធី គ្រប់វីឌេអូ គ្រប់ការដំណើរការកម្សាន្ត គឺតែងតែឆ្លងកាត់ ការដាក់សំណួរមួយចំនួនគឺ តើវាឆ្លុះបញ្ចាំងពីខ្លួនឯងទេ? តើវាដូចនឹងទស្សនៈវិស័យទេ? បើសិនជាសួរខ្លួនឯងបែបនេះហើយ ទទួលបាន ចម្លើយសមស្រប វាបង្ហាញពីខ្លួនឯង គឺមានតែបន្តឆ្ពោះដំណើរទៅមុខ។

យើងអត់គួរអនុញ្ញាតិឱ្យពាក្យរិះគន់បង្អាក់ដំណើរធ្វើឱ្យយើងយឺត ឬក៏ផ្ទាត់យើងឱ្យចេញឆ្ងាយពីបេសកម្មនៃជីវិត ឬក៏គោលដៅជីវិតរបស់យើងទេ។

អ្នកនាង សៅ សូត្រទំរង់ពេជ្រ បច្ចុប្បន្ន ជាអ្នកផលិតមាតិកា ជំរុញឱ្យមានការផ្លាស់ប្តូរបែបវិជ្ជមាន

អ្នកផលិតមាតិកា រូបនេះ លើកទឹកចិត្ត មើលឃើញបញ្ហាប្រឈម ការរិះគន់ គឺជាកត្តាជំរុញដែលមានប្រសិទ្ធភាពបំផុត។ មតិរិះគន់ និងការបរាជ័យ គឺជាមតិមួយដែលមានថាមពលធ្វើឱ្យយើង ក្លាយជាបុគ្គលប្រសើរ ពីមួយពេល ទៅមួយពេល។ ដូច្នេះ ភាពបរាជ័យ ការរិះគន់ និងឧបសគ្គ មិនមែនជាកត្តា រារាំងក្នុងការសម្រេចគោលដៅទេ។ ជីវិតរបស់យើង វាគឺជាវដ្តនៃទទួលយកនៅបញ្ហាប្រឈម គ្រប់ពេលដែលមានបញ្ហាប្រឈមកើតមាន សូមស្វាគមន៍ ជាមួយនឹងពាក្យថា បញ្ហាប្រឈមត្រូវបានទទួលយក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *