វគ្គផ្តាច់ព្រ័ត្រកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ ស្របគ្នាជាមួយ​នឹងទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា

វគ្គផ្តាច់ព្រ័ត្រកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៣ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែសីហា ចុងសប្តាហ៍នេះ ស្របជាមួយ​នឹងខួបលើកទី២៣ ទិវាអន្តរជាតិសម្រាប់យុវជន ក្រោមប្រធា​ន​បទ “បំណិនបៃតងសម្រាប់យុវជន៖ ឆ្ពោះទៅពិភពលោកប្រកបដោយនិរន្តរភាព” ។

ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ក្រុមបេក្ខជនមកពីសាលាបញ្ញាសាស្ត្រអន្តរជាតិ ខេត្តបាត់ដំបង ដែលជាក្រុមស្រប នឹងជួបជាមួយក្រុមបេក្ខជនមកពី សាលាចំណេះទូទៅ មីគីវ៉េ រាជធានីភ្នំពេញ ជាក្រុមបដិសេធ ដើម្បីជជែកទៅលើប្រធានបទ “ឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ជាកត្តាគន្លឹះដល់អនាគតភាពនៃវិស័យអប់រំនៅកម្ពុជា” ដើម្បីដណ្តើមជ័យលាភីលេខ១។

លោក ម៉ិល ផនស៊ីហា ប្រធាននាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡា

លោក ម៉ិល ផនស៊ីហា ប្រធាននាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា  នៅក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៣ វគ្គផ្ដាច់ព្រ័ត្រ ចុងសប្តាហ៍នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នឹងអញ្ជើញចូលរួមធ្វើបាថកឋាពិសេសមួយស្ដីអំពី ”បញ្ញាសិប្បនិមិត្ត និងការអប់រំនៅកម្ពុជា”។ លោកបន្តថា កម្មវិធីនេះ នឹងប្រព្រឹត្តិទៅនៅវិទ្យាស្ថានជាតិអប់រំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រោមឱវាទក្រសួង ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ដៃគូអភិវឌ្ឍ យុវជន និងសិស្សានុសិស្សចូលរួមប្រមាណជាង ១០០០នាក់។

“ក្នុងនាមក្រុមការងាររៀបចំកម្មវិធី ខ្ញុំសូមកោតសរសើរ និងលើកទឹកចិត្តឱ្យប្អូនៗបេក្ខជននៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិទាំងអស់ មិនត្រឹមតែក្រុមប្រកួតផ្តាច់ព្រ័ត្រនោះទេ សូមបន្តចូលរួមអភិវឌ្ឍសមត្ថភាព និងទេព្យកោសល្យរបស់ខ្លួនតាមរយៈការចូលរួមក្នុងកម្មវិធីយុវជននានា ទាំងក្របខណ្ឌជាតិ និងអន្តរជាតិ”

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡា
បេក្ខជនអំឡុងពេលប្រកួតក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៣

ប្រធាននាយកដ្ឋានយុវជន បន្ថែមថា តាមរយៈការបញ្ចេញសមត្ថភាពរបស់ប្អូនៗជាបេក្ខជនទាំងអស់ ក្រុមការងារមានសុទិដ្ឋនិយមថា ប្អូនៗបេក្ខជនយើង  ពិតជាបានទទួលចំណេះដឹងថ្មីៗ និងបានយកចំណេះជំនាញដែលទទួលបានពីការបណ្តុះបណ្តាល ទៅពង្រីកបន្ថែមលើការសិក្សាស្រាវជ្រាវឱ្យកាន់តែស្ទាត់ជំនាញ និងមានភាពប្រាកដនិយម។

ជាមួយគ្នានេះ លោក ម៉ិល ផនស៊ីហា និងក្រុមការងាររៀបចំកម្មវិធី ក៏បានលើកទឹកចិត្តដល់ប្អូនៗជាបេក្ខជនទាំងអស់ ទាំងអ្នកជាប់ចំណាត់ថ្នាក់ និងអ្នកមិនបានជាប់ចំណាត់ថ្នាក់ កុំផ្តោតទៅលើតែលទ្ធផលនៃការប្រកួត តែត្រូវបន្តយកចំណេះដឹងទទួលបានពីកម្មវិធីទៅប្រើប្រាស់ ដើម្បីជាប្រយោជន៍ក្នុងការសិក្សា និងការរស់នៅក្នុងសង្គមជាក់ស្តែង។

សូម​បញ្ជាក់ថា ការ​ប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៣ នឹងមានធ្វើការផ្សាយផ្ទាល់ពិសេស​ចេញពីវិទ្យាស្ថានជាតិអប់រំ (NIE) តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS Cambodia) ក៏​ដូចជា​ទំព័រហ្វេសប៊ុករបស់ AMS Education នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:៤៥ នាទីព្រឹកតទៅ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ព័ត៌មានវិទ្យា ៨០កន្លែង នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2026

មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ប្រកាសផ្តល់ឱកាសអាហារូបករណ៍ផ្នែកព័ត៌មានវិទ្យា រហូតដល់ ៨០កន្លែង

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2026

បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨