សាលារៀនទូទាំងរាជធានីភ្នំពេញសម្រេចបន្តរៀនផ្ទាល់ មិនប្ដូរទៅអនឡាញ ទោះមានវិបត្តិសាំងឡើងថ្លៃ

គ្រឹះស្ថានមធ្យមសិក្សាសាធារណៈទាំង៦៧ នៅរាជធានីភ្នំពេញ បានឯកភាពបន្តការបង្រៀន និងរៀនដោយផ្ទាល់ក្នុងថ្នាក់រៀន ដោយមិនប្ដូរទៅការរៀនតាមអនឡាញនោះទេ ទោះស្ថិតក្នុងអំឡុងពេលមានវិបត្តិតម្លៃប្រេងឥន្ធនៈកើនឡើងក៏ដោយ។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានប្រាប់ AMS ថា កត្តាសំខាន់ចំនួន៤ បានជំរុញឱ្យសាលារៀនទាំងអស់សម្រេចបន្តការសិក្សាផ្ទាល់ក្នុងថ្នាក់រៀន។

លោកបញ្ជាក់ថា គ្រូបង្រៀន និងសិស្សប្រមាណ ៨៩ភាគរយ មានទីលំនៅនៅក្បែរសាលា ដោយមានចម្ងាយតិចជាង ៣គីឡូម៉ែត្រ ខណៈសិស្សមួយចំនួនត្រូវបានអាណាព្យាបាលជូនទៅមក។ ក្នុងនោះ គ្រូបង្រៀនប្រមាណ ៩៩ភាគរយ និងសិស្សប្រមាណ ៩៥ភាគរយ ធ្វើដំណើរដោយម៉ូតូ។

លោកបន្តថា សិស្សមួយចំនួនទៀត ប្រើប្រាស់សេវាឡានក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ចំណែកសាលារៀននៅតំបន់ជាយក្រុងមួយចំនួន នៅតែប្រឈមបញ្ហាសេវាអ៊ីនធឺណិតខ្សោយ ហើយសិស្សខ្លះមិនមានស្មាតហ្វូនគ្រប់គ្រាន់សម្រាប់ការរៀនអនឡាញ។

លោកសង្កត់ធ្ងន់ថា អាណាព្យាបាលមួយចំនួនក៏មានការព្រួយបារម្ភផងដែរថា ការរៀនពីចម្ងាយតាមប្រព័ន្ធឌីជីថល អាចប៉ះពាល់ដល់គុណភាពសិក្សា បើធៀបនឹងការរៀនផ្ទាល់ក្នុងថ្នាក់។

លោកថ្លែងថា «ការបង្រៀនតាមអនឡាញ និងការរៀនជួបគ្រូផ្ទាល់ក្នុងថ្នាក់ មានគុណភាពខុសគ្នាច្រើន។ ជាក់ស្តែង កាលពីអំឡុងពេលកូវីដ-១៩ យើងធ្លាប់អនុវត្តការរៀនអនឡាញរួចមកហើយ ប៉ុន្តែលទ្ធផលមិនល្អដូចការរៀនក្នុងថ្នាក់ទេ។ ម្យ៉ាងទៀត សិស្សខ្លះមិនមានទូរស័ព្ទគ្រប់គ្រាន់ ហើយបញ្ហាសេវាអ៊ីនធឺណិតក៏នៅមានកម្រិត»។

ជាមួយគ្នានេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសាទរចំពោះការសម្រេចបន្តការបង្រៀន និងរៀនផ្ទាល់ក្នុងថ្នាក់នេះ ដើម្បីរក្សាគុណភាពអប់រំ។

សូមជម្រាបថា ការសម្រេចឱ្យសិស្សបន្តសិក្សាក្នុងថ្នាក់រៀនជាធម្មតានេះ ធ្វើឡើងបន្ទាប់ពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានស្នើឱ្យគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ប្រជុំ និងវាយតម្លៃលទ្ធភាពអនុវត្តការបង្រៀន និងរៀនពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក ឬប្រព័ន្ធឌីជីថល អាស្រ័យលើស្ថានភាពជាក់ស្តែង និងធនធានដែលមាននៅតាមមូលដ្ឋាន ស្របពេលតម្លៃប្រេងឥន្ធនៈកើនឡើង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...