អនុវិទ្យាល័យពោធិ៍សាត់ បង្កើតមូលនិធិ​គាំពារអាហារូបត្ថម្ភ​ដល់​សិស្ស​ងាយរងគ្រោះ ចូលរួម​កាត់បន្ថយ​អត្រាបោះបង់ការសិក្សា

អនុវិទ្យាល័យ​ពោធិ៍សាត់ មានទីតាំងស្ថិត​នៅ​ភូមិ​ចម្ការចេក​ខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុង​ពោធិ៍សាត់, ត្បិតតែអនុវិទ្យាល័យ​មួយនេះ​ស្ថិត​នៅក្នុងក្រុង នៃទីប្រជុំជនខេត្តពោធិ៍សាត់ក៏​ដោយ តែ​សាលា​មួយ​នេះ​បាន​បង្កើត​ជាមូលនិធិ​គាំពារ​អាហារូបត្ថម្ភ​ ដោយផ្តល់អាហារពេលព្រឹកឥតគិតថ្លៃ​ទៅ​ដល់​សិស្ស​ដែលជួបការលំបាក។

លោក បេង ឆវីរៈ នាយកសាលា អនុវិទ្យាល័យពោធិ៍សាត់ បានមានប្រសាសន៍ថា ការផ្ដល់ប័ណ្ណអាហារពេលព្រឹកឥតគិតថ្លៃជូនដល់សិស្សជួការលំបាក ផ្ដើមចេញពីការអនុវត្តជាក់ស្ដែង របស់គណៈគ្រប់គ្រងសាលា គ្រូបង្រៀន សហគមន៍ និងសប្បុរសជន ដើម្បីជួយកាត់បន្ថយការបោះបង់ការសិក្សារបស់សិស្សានុសិស្សដែលជួបការខ្វះខាតផ្នែកជីវភាព រួមមាន អាហារ ឬសម្ភារៈសិក្សា ។ ទន្ទឹមនេះ ក៏ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលឱ្យសាលារៀននីមួយៗព្យាយាមរកមូលហេតុ និងកាត់បន្ថយការបោះបង់ការសិក្សារបស់សិស្ស។

លោក បេង ឆវីរៈ នាយកសាលា អនុវិទ្យាល័យពោធិ៍សាត់

នាយកសាលា អនុវិទ្យាល័យពោធិ៍សាត់ បានប្រាប់ឱ្យដឹងថា មូលហេតុដែលផ្តើម​ឱ្យ​មានការ​បង្កើតមូលនិធិនេះ គឺដំបូងឡើយនៅពេលសិស្សមកប្រជុំជួរនៅខាងមុខដងទង់ជាតិម្តងៗ គឺតែងមានសិស្សខ្លះដួលសន្លប់ សុខភាពខ្សោយ មករៀនយឺត គេងក្នុងម៉ោងរៀនជាដើម ។ លោកបន្តថា​ ពេលនោះក្រុមប្រឹក្សាកុមារ ក៏បានប្រជុំរកមូលហេតុ ហើយ​ឃើញថា សិស្សជួបបញ្ហាទាំងនេះក៏ដោយសារ អត់បានហូបអាហារពេលព្រឹក ហើយសិស្សខ្លះក៏អត់បានហូបអាហារតាំងតែពីពេលល្ងាចមក។ ដូច្នេះ សាលាក៏សម្រេចធ្វើបណ្ណផ្ដល់អាហារចែកជូនដល់សិស្សដែលជួបការលំបាក​នេះតែម្តង។ ការផ្ដល់បណ្ណអាហារនេះ អាចជួយក្មេងមករៀនទៀងទាត់ ចង់បន្តការសិក្សា និងមិនឈានដល់បោះបង់ការសិក្សានៅក្មេងនោះឡើយ។

«ខ្ញុំសប្បាយចិត្តខ្លាំងដែលឃើញពួកគាត់ប្រែពីក្រៀមស្រពោនមកមានស្នាមញញឹម ហើយគ្មានអ្វីដែលល្អជាងជួយក្មេងដែលចង់បន្តការសិក្សាឱ្យមានសុខុមាលភាពនោះទេ។ ប្រសិនបើយើងទាំងអស់គ្នារួមគ្នាជួយឱ្យបានគ្រប់សាលារៀន គ្រប់សហគមន៍ គ្រប់សង្គម ខ្ញុំជឿថាមូលធនមនុស្សពិតជាកើនឡើង»

លោក បេង ឆវីរៈ នាយកសាលា អនុវិទ្យាល័យពោធិ៍សាត់

លោក បេង ឆវីរៈ បញ្ជាក់បន្ថែមថា អនុវិទ្យាល័យពោធិ៍សាត់ ទទួលបានអាហារូបករណ៍ ប៉ុន្តែពុំទទួលបានការផ្ដល់អាហារូបត្ថម្ភនោះទេ ពីព្រោះជាសាលានៅតំបន់ក្រុង ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក្នុងនាមជាថ្នាក់ដឹកនាំសាលា លោកគិតថា កិច្ចការងារទាំងនេះ សាលា និងសហគមន៍អាចរួមគ្នាបន្តធ្វើយ៉ាងណាឱ្យសិស្សានុសិស្សបានរៀនឱ្យចប់ចុងចប់ដើម ព្រោះកិច្ចការនេះនឹងមិនសាបសូន្យឡើយ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍​ដោយ​គាំទ្រ​ចំពោះសកម្មភាព​របស់​អនុវិទ្យាល័យ​ពោធិ៍សាត់នេះ។ លោកជំទាវបញ្ជាក់ថា ទាក់ទងនឹងកម្មវិធីអាហារតាមសាលារៀននេះ គឺក្រសួងអប់រំ យុវជន និងកីឡា បាន​កំពុងតែអនុវត្ត​នៅក្នុង​គោលដៅខេត្តចំនួន១០រួចមកហើយ ដែលក្នុងនោះ​មានសាលាចំនួន១១១៤សាលា​កំពុងតែអនុវត្ត ។ អ្នកនាំពាក្យ​បញ្ជាក់ថា កម្មវិធីដែល​ក្រសួងអប់រំ​កំពុងអនុវត្តនេះ គឺមានគោលដៅច្រើន តែមួយ​សំខាន់​នៅ​ក្នុងនោះ គឺចង់កាត់បន្ថយ​អត្រាបោះបង់ចោលការសិក្សា ដូចដែលសាលាអនុវិទ្យាល័យពោធិ៍សាត់ បាន​និងកំពុងអនុវត្តដែរ។

អនុវិទ្យាល័យពោធិ៍សាត់ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ បានទទួលជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ចំណាត់ថ្នាក់លេខ៤ ឆ្នាំ ២០២៣។

បើតាម​ប្រសាសន៍របស់លោកជំទាវ ឃួន វិច្ឆិកា ​​​​ការ​ផ្តល់​អាហារូបត្ថម្ភ​កុមារ​ឱ្យ​បានគ្រប់គ្រាន់ គឺដើម្បី​ឱ្យ​គាត់គេចផុតពីជំងឺក្រិន ឬ ក៏​ការ​ដែល​គាត់មានសតិបញ្ញា​មិន​គ្រប់គ្រាន់អាចបន្ត​ការសិក្សា​បានវែងឆ្ងាយ ។ លោកជំទាវថា ចំណុច​នេះ គឺដើម្បីលើក​កម្ពស់គុណភាពនៃការអប់រំដូចគ្នា មិន​ថាតែលើក​កម្ពស់សុខភាពរបស់កុមារនោះទេ។

សូមបញ្ជាក់ថា មកដល់ពេលនេះ អនុវិទ្យាល័យពោធិ៍សាត់ បានផ្តល់​បណ្ណអាហារពេលព្រឹក​ឥតគិតថ្លៃដល់សិស្សខ្វះលទ្ធភាពចំនួន ១១នាក់ហើយ ដោយ​ក្នុនោះ​ពួកគេក៏ទទួលបានសម្ភារៈសិក្សា និងការឧបត្ថម្ភផ្សេងៗទៀតផងដែរ។​ ជាមួយ​គ្នានេះ លោក បេង ឆវីរៈ នាយកអនុវិទ្យាល័យពោធិ៍សាត់ ក៏​ចង់ជំរុញឱ្យសាលារៀនទាំងអស់ក្លាយជាសាលាគំរូ មានគ្រូបង្រៀនគោរពក្រមសីលធម៌វិជ្ជាជីវៈខ្លួន សហគមន៍ចេះជួយដល់កុមារដែលងាយរងគ្រោះ ឬសិស្សប្រឈមបោះបង់ការសិក្សា។ លោកនាយក ក៏ចង់ឱ្យសាលារៀនទូទាំងប្រទេសយល់ព្រមៗគ្នាឡើង ហើយធ្វើកិច្ចការនេះដើម្បីជួយឱ្យប្រទេសកម្ពុជាមានភាពរីកចម្រើន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...