មាននិស្សិត​តែ​៥ភាគរយ​ដែលចាប់យកជំនាញ​ផ្លូវថ្នល់ ខណៈកម្ពុជា​ត្រូវ​ការសាងសង់ និង​កែសម្រួលហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន

ភ្នំពេញ – ​លើក​ឡើង​នៅ​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សាងសង់ស្ពាន​ឆ្លងទន្លេមេគង្គក្នុង​ខេត្ត​ក្រចេះ នាថ្ងៃទី២ ខែមករា ឆ្នាំ​២០២៣ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា កម្ពុជា​នៅ​ត្រូវ​ការ​កសាង​នូវ​ហេដ្ឋារចនា​សម្ព័ន្ធចាំបាច់​ជា​ច្រើន​ទៀត សំដៅ​ដោះ​ស្រាយ​បញ្ហា​ឱ្យ​ប្រជាពលរដ្ឋ​មានភាពងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ។

បើតាម​ការ​បញ្ជាក់របស់​សម្តេចតេជោ រាជរដ្ឋាភិបាល​បាន​ផ្តល់អាទិភាព​ចំនួន៤យ៉ាង​សម្រាប់​ការ​ដោះ​ស្រាយ​ជូនប្រជាពលរដ្ឋ ក៏​ដូចជា​សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា នោះ​គឺ ទឹក ផ្លូវ ភ្លើង និង​មនុស្ស ហើយ​បច្ចុប្បន្ន​គម្រោង​នេះ​នៅ​តែបន្ត​ ដោយ​យក​មនុស្ស​ជា​អាទិភាពសំខាន់មុន គឺ មនុស្ស ផ្លូវ ទឹក ភ្លើង។

ពាក់ព័ន្ធជាមួយ​នឹង​ធនធាន​មនុស្ស​ ជាពិសេស​អ្នកជំនាញ​ផ្លូវ​ថ្នល់​នៅ​កម្ពុជាវិញ បើតាម​ការ​បញ្ជាក់របស់ ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយកបច្ចេកទេស នៃក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​នៅ​កម្ពុជា មាន​និស្សិត​តែ​៥ភាគរយ ដែលរៀន​វិស្វករជំនាញ​ផ្លូ​វថ្នល់ ដោយ​ធនធានមនុស្ស​​ប៉ុណ្ណេះ មិន​ទាន់ឆ្លើយ​តប​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ការងារ​សាងសង់​ផ្លូវថ្នល់​នៅ​ឡើយ​នោះទេ។

ឯកឧត្តម ហ៊ាង វុត្ថា អគ្គនាយកបច្ចេកទេស នៃក្រសួងសាធារណការ និង​ដឹកជញ្ជូន

“មានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត​ដែលត្រូវអភិវឌ្ឍ និងកែសម្រួលបន្ត​ទៀត, តាមការសង្កេតនៅប្រទេស​យើង មាន​តែ​៥ភាគរយទេ​ដែលរៀនវិស្វករ ទីផ្សារ​ការងារសាងសង់ផ្លូវ​ថ្នល់ ធនធាន​មនុស្ស​មិន​ទាន់ឆ្លើយតប​ទៅតាមតម្រូវការ​នៅ​ឡើយ”

សូម​បញ្ជាក់ដែរថា ផ្លូវថ្នល់​ក៏​ត្រូវ​បានគេ​ចាត់ទុកជាអាទិភាពមួយ ក្នុង​ចំណោម​អាទិភាពទាំង​៤របស់រាជរដ្ឋាភិបាលផងដែរ ព្រោះតែបានចូលរួម​នៅ​ក្នុង​ការ​កាត់បន្ថយភាពក្រីក្រ, ចូលរួម​លើក​ស្ទួយសុខមាលភាព​របស់ប្រជាពលរដ្ឋ​ ដូចជា​ជួយ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​អាចធ្វើដំណើរ​ទៅកាន់មន្ទីរពេទ្យ ហើយ​កា​រផ្តល់សេវាផ្នែកសុខាភិបាល​បាន​លឿន។ ផ្លូវថ្នល់​ក៏​បានផ្តល់សេវាផ្នែកអប់រំបានល្អ ក្នុងការ​បណ្តុះបណ្តាលធនធាន​មនុស្សជាសរសរស្តម្ភក្នុងការ​កសាងប្រទេសជាតិ ហើយ​

មួយ​ទៀតវិស័យ​ផ្លូវ​ថ្នល់ ក៏​បានចូលរួម​នៅ​ក្នុង​ការ​លើក​កម្រិត​​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចផងដែរ។

បើតាម​ប្រសាសន៍​លើក​ឡើង​របស់​សម្តេចតេជោ​នាយករដ្ឋមន្រ្តី បច្ចុប្បន្ន​កម្ពុជាបានស្តារ និង​សាងសង់​នូវ​​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ថ្នល់ និង​ស្ពាន​ជាច្រើន ដូចជា​ស្ពាន​ឆ្លង​កាត់ទន្លេមេគង្គ​ចំនួន៤ ស្ពានឆ្លង​កាត់ទន្លេសាបចំនួន២ ក៏​ដូចជា​ស្ពាន​ឆ្លង​កាត់ទន្លេបាសាក់ជា​ដើម។ ប៉ុន្តែការ​កសាងហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​នៅ​កម្ពុជា​មិន​បញ្ចប់តែត្រឹម​នេះទេ។ សម្តេចតេជោមានប្រសាសន៍ថា នៅ​ក្នុង​ដំណើរទស្សនកិច្ច​របស់សម្តេច​ទៅ​កាន់ប្រទេស​ចិន​នៅពេល​ខាងមុខ​នេះ វាច្បាស់ណាស់ថា នឹង​មានគម្រោង​ថ្មីជា​ច្រើន​ទៀត រាប់ទាំង​ផ្លូវ​ល្បឿន​លឿនទី២ ដែលតភ្ជាប់​ភ្នំពេញ ទៅ​កាន់ព្រំដែន​ប្រទេស​វៀតណាមផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱកាសសម្រាប់និស្សិតកម្ពុជាជំនាញវិចិត្រសិល្បៈទៅផ្លាស់ប្តូរបទពិសោធន៍សិក្សានៅ Korea National University of Heritage

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

ជា​ឱកាសសម្រាប់និស្សិតកម្ពុជា​ដែលកំពុងសិក្សាចាប់ពីឆ្នាំទី២ រហូត ដល់ឆ្នាំទី៤ នៃមហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយវិទ្យា និងមហាវិទ្យាល័យ

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...