កុមារជាង៣លាននាក់ទទួលជំនួយមនុស្សធម៌ និងអប់រំ ពីអង្គការទស្សនៈពិភពលោក

កុមារកម្ពុជាជាង ៣,១ លាននាក់ ក្នុងឆ្នាំ២០២៥ បានទទួលជំនួយសង្គ្រោះមនុស្សធម៌ និងសេវាអប់រំពីអង្គការទស្សនៈពិភពលោកអន្តរជាតិ ដែលរួមមានការអប់រំប្រកបដោយបរិយាបន្ន សុខភាព និងអាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ។

លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេស បានថ្លែងថា ឆ្នាំ២០២៥ ជារយៈពេលដ៏លំបាកសម្រាប់វិស័យមនុស្សធម៌ និងអភិវឌ្ឍនៅកម្ពុជា ខណៈភាពតានតឹងតាមព្រំដែន បានបណ្តាលឱ្យគ្រួសារជាច្រើនផ្លាស់ទីលំនៅ និងបង្កើនភាពងាយរងគ្រោះរបស់ប្រជាជន។

ទោះជាយ៉ាងណា អង្គការទស្សនៈពិភពលោក បានពង្រីកសកម្មភាពរបស់ខ្លួន ដើម្បីគាំទ្រកុមារ និងគ្រួសារ ជាពិសេសនៅតំបន់ដែលរងផលប៉ះពាល់។ លោកបានបញ្ជាក់ថា «យើងបានធានាថាជំនួយទៅដល់អ្នកដែលងាយរងគ្រោះបំផុត ជាពិសេសកុមារ ខណៈផ្តល់ទាំងការសង្គ្រោះបន្ទាន់ និងការគាំទ្រយូរអង្វែងសម្រាប់គ្រួសារនៅទូទាំងកម្ពុជា»។

ក្នុងការឆ្លើយតបនឹងការភៀសសឹកតាមព្រំដែនកម្ពុជា-ថៃ អង្គការនេះបានផ្តល់ជំនួយដល់ប្រជាជនជាង ១៤០,០០០ នាក់ ក្នុងនោះមានកុមារជាង ៤៣,០០០ នាក់ និងជនមានពិការភាពប្រមាណ ១,១០០ នាក់ នៅខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ និងព្រះវិហារ។

ជំនួយរួមមានស្បៀងអាហារ ទឹកស្អាត បង្គន់អនាម័យ ជម្រកបណ្តោះអាសន្ន ថ្នាក់រៀនបណ្តោះអាសន្ន កន្លែងកុមារមេត្រី ការគាំទ្រផ្លូវចិត្តសង្គម ជំនួយសាច់ប្រាក់ និងសេវាអាហារូបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ និងមាតាបំបៅដោះកូន។

អង្គការនេះក៏បានបង្កើតកន្លែងកុមារមេត្រីចំនួន ៤៥ កន្លែង និងថ្នាក់រៀនបណ្តោះអាសន្នចំនួន ៥៤ កន្លែង ដើម្បីជួយកុមារភៀសសឹកបន្តការសិក្សា និងស្តារសុខភាពផ្លូវចិត្ត។

ក្រៅពីការឆ្លើយតបបន្ទាន់ អង្គការនេះក៏បន្តវិនិយោគលើការអភិវឌ្ឍរយៈពេលវែង ដោយកុមារជាង ១៦៤,៩០០ នាក់ទទួលបានការអប់រំប្រកបដោយបរិយាបន្ន ខណៈកុមារអាយុក្រោម ៥ ឆ្នាំជាង ៤១,៨០០ នាក់ទទួលបានសេវាសុខភាព និងអាហារូបត្ថម្ភ។ ក្នុងនោះ កុមារ ២៨,១០០ នាក់ ត្រូវបានពិនិត្យរកកង្វះអាហារូបត្ថម្ភ។

លើសពីនេះ កុមារងាយរងគ្រោះជាង ១៨៤,២០០ នាក់ បានចូលរួមក្នុងកម្មវិធីការពារ និងការចូលរួមរបស់កុមារ ដើម្បីពង្រឹងសុវត្ថិភាព និងប្រព័ន្ធការពារតាមសហគមន៍។

ជាមួយគ្នានេះ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ពីសារៈសំខាន់ នៃភាពជាដៃគូ ក្នុងការគាំទ្របន្តអំឡុងពេលមានជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយបញ្ជាក់ថា ទោះបីមានប្រជាជន និងសិស្សានុសិស្សភៀសសឹករាប់ម៉ឺននាក់ ក៏ថ្នាក់រៀនបណ្តោះអាសន្ន បណ្ណាល័យ និងបន្ទប់កុំព្យូទ័រ ត្រូវបានបង្កើតឡើង ដើម្បីធានាថា ការអប់រំរបស់កុមារនៅតែបន្ត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​