ក្រសួងអប់រំ រៀបចំការប្រកួតតែងនិពន្ធ និងស្មូត្រកំណាព្យ អបអរទិវាគ្រូបង្រៀន ៥តុលា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ដើម្បី​ចូលរួម​អបអរ​ក្នុង​ទិវា​គ្រូបង្រៀន ៥ តុលា ខាងមុខ​ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាស​ពីការ​រៀបចំ​​ឱ្យ​មានការ​ប្រឡង​តែងនិពន្ធ និង​ស្មូត្រកំណាព្យ ទាំងនៅថ្នាក់ក្រោមជាតិ និង​ថ្នាក់ជាតិ។

ការប្រកួតប្រជែងតែងនិពន្ធ និងស្មូត្រកំណាព្យនេះ ត្រូវជ្រើសរើសគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន ដើម្បីចូលរួមប្រកួតប្រជែងតែងនិពន្ធ ពានរង្វាន់ សម្តេចព្រះសង្ឃរាជ ជួន ណាត និងប្រកួតប្រជែងស្មូតកំណាព្យ ពានរង្វាន់ ព្រះភិរម្យភាសាអ៊ូហៅ ង៉ុយ ក្រោមប្រធានបទ “ការអភិវឌ្ឍគ្រូបង្រៀន ដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីបណ្ដុះវប្បធម៌ ប្រពៃណី ការរំលឹកគុណដ៏ថ្លៃថ្លារបស់គ្រូបង្រៀនទូទាំងសកលលោក ជាពិសេសគ្រូបង្រៀននៅកម្ពុជា ដែលបានចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ជារៀងរាល់ឆ្នាំ ក្រសួងអប់រំ តែងតែរៀបចំកម្មវិធីប្រកួតតែងនិពន្ធ និងស្មូតកំណាព្យ ដើម្បី​​អបអរ​​ទិវា​គ្រូបង្រៀន ៥តុលា។

លោកស្រីបណ្ឌិត​ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

ក្នុងនោះ ប្រធានបទនៃការប្រកួតឆ្នាំនេះ គឺ «ការអភិវឌ្ឍគ្រូបង្រៀន ដើម្បីអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ។ បើតាមអ្នកនាំពាក្យ ប្រធានបទនេះ ក្រសួងរៀបចំឡើងដោយផ្អែកលើការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពសំខាន់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្តបញ្ចកោណ។ ទន្ទឹមគ្នានេះ ក្រសួងអប់រំ ក៏ចង់បង្ហាញឱ្យសាធារណជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានមើលឃើញផងដែរថា ការអភិវឌ្ឍគ្រូបង្រៀន និងការយកចិត្តទុកដាក់លើគ្រូបង្រៀន ជាចំណុចសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស។

លោកជំទាវ​ ឃួន វិច្ឆិកា បន្ថែមថា គ្រូបង្រៀនជាបេះដូង នៃការអប់រំ​ និងជាសសរស្ដម្ភសំខាន់ក្នុងការលើកកម្ពស់គុណភាពនៃការអប់រំ ជាពិសេសការអភិវឌ្ឍធនធាននៅកម្ពុជា។ លោកជំទាវថា ប្រសិនបើមិនមានការចូលរួមរបស់លោកគ្រូ អ្នកគ្រូ ក៏យើងមិនអាចកសាងធនធានមនុស្សដែលអាចឆ្លើយតបតម្រូវការនៅឆ្នាំ២០៥០។ ដូច្នេះហើយ ក្រសួងអប់រំ ក៏បានយកចិត្តទុកដាក់ទៅលើកំណែទម្រង់គ្រូបង្រៀន ជាពិសេសសាលាគរុកោសល្យ ដើម្បីលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ទាំងគ្រូឧទ្ទេស និងគ្រូបង្រៀនចេញថ្មី ឱ្យទទួលបានគុណវុឌ្ឍិសមស្របតាមសតវត្សទី២១ ដើម្បីបណ្ដុះអ្នកជំនាន់ក្រោយក្លាយជាធនធានពេញលេញក្នុងការអភិវឌ្ឍប្រទេសជាតិ។

បើតាម អ្នកនាំពាក្យក្រសួងអប់រំ អ្នក​ចូលរួមប្រកួតកម្មវិធីនេះ នឹងទទួលបានពានរង្វាន់ ប្រាក់រង្វាន់ និងវិញ្ញាបណ្ណបត្របញ្ជាក់ជ័យលាភី ដោយផ្នែកតែងនិពន្ធ និងស្មូតកំណាព្យ ជ័យលាភីមានលេខ១ ទទួលបាន ពាន១ អមដោយប្រាក់រង្វាន់ ៥លានរៀល, ជ័យលាភីលេខ២ ទទួលបានពាន១ អមដោយប្រាក់រង្វាន់ ៤លានរៀល និងជ័យលាភីលេខ៣ ទទួលបាន ពាន១ អមដោយប្រាក់រង្វាន់ ៣លានរៀល។ ក្នុងនោះ ស្នាដៃបេក្ខជន នឹងត្រូវយកមកប្រើប្រាស់ទាំងក្នុងការសូត្រកំណាព្យ និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងទិវាគ្រូបង្រៀន ៥តុលា និងសម្រាប់ចងក្រងផ្សព្វផ្សាយ។

ការប្រកួតប្រជែងតែងនិពន្ធ និងស្មូត្រកំណាព្យ ឆ្នាំ២០២៣

ក្នុងនាម ក្រសួងអប់រំ ​យុវជន និងកីឡា​ លោកជំទាវ​ ឃួន វិច្ឆិកា អំពាវនាវដល់សាធារណជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិតទាំងអស់ចូលរួមប្រកួតប្រជែងស្នាដៃតែង​និពន្ធ និង​ស្មូត​កំណាព្យឱ្យបានទូលំទូលាយ​ អបអរសាទរទិវាគ្រូបង្រៀន ៥តុលា ខាងមុខ ដើម្បីបង្ហាញអំពីការដឹងគុណ ក៏ដូចជាគុណតម្លៃគ្រូបង្រៀនក្នុងការកសាងអនាគតកូនខ្មែរគ្រប់រូប ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។

គួរជម្រាបជូនថា ដំណើរការប្រកួតប្រជែងជ្រើសរើសបេក្ខភាពនៅថ្នាក់រាជធានី/ខេត្ត ទាំងអស់ត្រូវរៀបចំឱ្យបានរួចរាល់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ និងបញ្ជូនឈ្មោះបេក្ខជនដែលជាប់ចំណាត់ថ្នាក់លេខ១ទាំងពីរវិញ្ញាសា ប្រចាំរាជធានី/ខេត្តនីមួយៗមកនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡាឱ្យបានមុនថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០ រសៀលជាកំហិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...