ក្រសួងអប់រំ ដាក់ឱ្យប្រើប្រាស់សាលាឌីជីថលកម្ពុជា ដែលមានវេទិកាបញ្ញាសិប្បនិម្មិត (AI) ជំនួយដល់ការរៀន និងបង្រៀន

ក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់​ឱ្យ​ប្រើប្រាស់នូវសាលាឌីជីថលកម្ពុជា ដែល​មានវេទិកាបញ្ញាសិប្បនិម្មិត ជាជំនួយ​ដល់ការ និង​បង្រៀនផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា នៅក្នុងដំណើរការបើកសាលាឌីជីថលកម្ពុជា ដែលនឹ​ង​ប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត AI គឺមានគោលដៅ​ជំរុញ​បង្ហាត់​បង្រៀន​ប្រព័ន្ធ​បច្ចេក​វិទ្យា ​AI តាមសាលារៀន និងជួយឱ្យ​សិស្សានុសិស្ស ជាពិសេសយុវជន​ជំនាន់​ថ្មី​អាច​ទទួល​បាន​នូវ​ចំណេះ​ដឹង​ថ្មីៗទាន់ពេលវេលា ហើយអាចឈានទៅរកលើកកម្ពស់គុណភាពអប់រំឱ្យ​ដើរទាន់​និន្នាការ​សកល នៃការរីកចម្រើនបច្ចេកវិទ្យាAI។

ឯកឧត្តមរដ្ឋមន្រ្តីក៏​បានលើកឡើងដែរថា សម្រាប់ការងារលើកកម្ពស់អប់រំឌីជីថល ក្រសួងអប់រំបានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀន ក្នុងគោលដៅលើកកម្ពស់អក្ខរកម្មឌីជីថល ការអនុវត្តប្រព័ន្ធគ្រប់គ្រងការសិក្សា, ការផ្សព្វផ្សាយកម្មវិធីតម្រង់ទិសសិក្សា រួមមាន មគ្គុទេ្ទសក៍អាជីព និងការផ្តល់ប្រឹក្សាតាមប្រព័ន្ធអនឡាញ «កម្មវិធីត្រីវិស័យ», ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់បច្ចេកវិទ្យាឌីជីថល ការបង្កើត និងកែសម្រួលកម្មវិធីបណ្តុះបណ្តាលលើមុខជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល និងការពង្រីកនិងការប្រើប្រាស់ថ្នាលឌីជីថលសម្រាប់ការបង្រៀន និងរៀន។

ជាលទ្ធផល ថ្នាលអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំបានបង្កើតវគ្គសិក្សា ១០វគ្គ និងមានអ្នកប្រើប្រាស់ ២៤.៥៦៩នាក់ ស្រី ១២.០០៣នាក់។ ចំនួនអ្នកចូលប្រើប្រាស់ថ្នាលសាលាឌីជីថលមានចំនួន ៩៦.២៦០នាក់ សាលារៀនចំនួន​៤៨៥សាលា សៀវភៅសិក្សា៣៩ក្បាល និងមេរៀន២៣៦ វគ្គ។ ចំនួនអ្នកប្រើប្រាស់កម្មវិធី «ត្រីវិស័យ» ចំនួន ១២៤.៥៣៩គណនី និងមានអ្នកចូលទស្សនាចំនួន ៤៤៣.៨០៧ដង។ កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP) មានអ្នកសិក្សាបានបញ្ចប់ ៤៨២នាក់ ស្រី ៤០ភាគរយ។

ពាក់ព័ន្ធនឹងសាលារៀនឌីជីថល បើតាម ឯកឧត្តម ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា សាលារៀនឌីជីថល គឺជាការផ្សារភ្ជាប់សាលារៀនជំនាន់ថ្មី សាលារៀនគំរូ ទៅនឹងវិទ្យាស្ថានជាតិអប់រំ គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ដោយប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីអនាគតកម្ពុជា។

«ការអប់រំឌីជីថល ជាអនាគតរបស់កម្ពុជា និងដើម្បីយុវជនជំនាន់ក្រោយ»។

បើតាម ឯកឧត្តម ទេព ភិយ្យោរិទ្ធ សាលាឌីជីថលកម្ពុជា មានសមាសធាតុស្នូលចំនួន៥ រួមមាន ១.ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ២. ប្រព័ន្ធសិក្សាដោយបញ្ញាសិប្បនិម្មិត, ៣. កម្មវិធីបណ្ដុះបណ្ដាលគ្រូប្រៀន និងនាយកសាលា, ៤. ថ្នាលសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត និង៥. ឧបករណ៍វាយតម្លៃ និងផ្ទាំងវិភាគដោយបញ្ញាសិប្បនិម្មិត។

ឯកឧត្តម ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា

ឆ្លើយតបនឹងសំណួរ ហេតុអ្វីត្រូវដាក់បញ្ជូលបញ្ញាសិប្បនិម្មិតក្នុងការអប់រំកម្ពុជា? ឯកឧត្តមអគ្គលេខាធិការ មានប្រសាសន៍ថា ចម្លើយនោះ គឺ ទី១. ការរៀនដោយខ្លួនឯង ៖ ប្រព័ន្ធ AI មានភាពបត់បែន និងអាចផ្ដល់មកនូវមេរៀនដល់អ្នកសិក្សា ទៅយាមមេរៀន និងល្បឿននៃការសិក្សារៀងៗខ្លួន, ទី២. ឧបករណ៍ឆ្លាតវៃក្នុងការវាយតម្លៃ៖ វិភាគលទ្ធផលសិក្សារបស់សិសស​ ដោយប្រើប្រាស់ឧបករណ៍​AI, ទី៣. អ្នកបង្រៀននិម្មិត ៖ AI Chatbots ជួយគាំទ្រដល់ការរៀនរបស់សិស្ស និងការបង្រៀនរបស់គ្រូបានភ្លាមៗ, ទី៤. ឧបករណ៍ជួយដល់គ្រូបង្រៀន ៖ AI អាចបង្កើតមាតិកា​ ផ្ដល់យោបល់ណែនាំ និងអាចសម្រួលកិច្ចការរដ្ឋបាលមួយចំនួនបានដោយស្វ័យប្រវត្តិ និងទី៥. ការវិភាគទិន្នន័យ៖ យុទ្ធសាស្រ្តកែលម្អការសិក្សា ដោយផ្ដោតលើទិន្នន័យ។

ឯកឧត្តម ទេព ភិយ្យោរិទ្ធ ក៏បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធគ្រឹស្ថានបណ្ដុះបណ្ដាលគ្រូ គ្រូបង្រៀន គណៈគ្រប់គ្រងសាលា សិស្ស និងមាតាបិតាសិស្ស អ្នកជំនាញ AI អ្នកបច្ចេកទេសអប់រំផ្នែកបច្ចេកវិទ្យា វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍអន្តរជាតិ ត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីធានាភាពជោគជ័យនៃការអនុវត្តសាលាឌីជីថលនៅកម្ពុជា។

គួរជំរាបជូនថា សាលារៀនឌីជីថល មិនមែនគ្រាន់តែដាក់បញ្ចូលបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត ក្នុងការរៀន បង្រៀន និងអភិបាលកិច្ចសាលារៀននោះទេ ប៉ុន្តែជាការបើកទំព័រថ្មីមួយសម្រាប់វិស័យអប់រំ ផ្ដល់ឱកាសឱ្យសិស្សទទួលបានឱកាសសិក្សាដែលគ្មានដែនកំណត់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។ លក្ខណៈពិសេសរបស់សាលាឌីជីថល គឺការផ្ដល់ជូនថ្នាក់រៀននិម្មិត និងថ្នាលសិក្សាបែបអន្តរកម្ម សិស្សានុសិស្សអាចសិស្សាតាមប្រព័ន្ធឌីជីថល ដែលមានភាពបត់បែន និងអាចផ្ដល់នូវមេរៀន ទៅតាមរបៀបរៀន និងល្បឿននៃការសិក្សារៀងៗខ្លួន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...