គ្រូបង្រៀនមកពីតំបន់ជនបទ៤រូប ឈ្នះជ័យលាភីជា​គ្រូបង្រៀន​មានគំនិតច្នៃប្រឌិត​ខ្ពស់​ផ្នែក​បច្ចេកវិទ្យា​អប់រំ​ ឆ្នាំ២០២៥

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

គ្រូបង្រៀន​ចំនួន៤រូប ដែល​សុទ្ធសឹងមក​ពី​តំបន់ជនបទ បានឈ្នះជ័យលាភី ក្នុង​ការ​ប្រកួតប្រជែង​គ្រូបង្រៀន​ដែលមាន​គំនិតច្នៃប្រឌិត​ខ្ពស់​ផ្នែកបច្ចេកវិទ្យា​អប់រំ ឆ្នាំ​២០២៥ ដោយ​ការ​ប្រកាស​បានធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី ពិព័រណ៌បច្ចេកវិទ្យាអប់រំ លើកទី១ នៅដើមសប្តាហ៍នេះ។

ម្ចាស់ជ័យលាភីទាំង៤រូប រួមមាន លោកគ្រូ ស្រេង ចក់ មកពីសាលាបឋមសិក្សាពាក់ស្នែង, អ្នកគ្រូ ហេង ឆាយអ៊ី មកពីសាលាបឋមសិក្សាអនុវត្តន៍គរុកោសល្យ ខេត្តសៀមរាប ទទួលបានជ័យលាភីលេខ១។ អ្នកគ្រូ សារី លីដា មកពីវិទ្យាល័យព្រះរាជបូជនីយកិច្ច ខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីលេខ២ និង អ្នកគ្រូ រិទ្ធិ លីដា មកពីសាលាបឋមសិក្សាវត្តរាជបូណ៌ ខេត្តសៀមរាប ទទួលបានជ័យលាភីលេខ៣។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ដោយកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមក្នុងការប្រកួត ជាពិសេសចំពោះការធ្វើបទបង្ហាញក្នុងកម្មវិធី។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍លើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ម្ចាស់ជ័យលាភីទាំងអស់ ឱ្យសរសេរចងក្រងជាសៀវភៅពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀនមុខវិជ្ជាស្ទែម ក៏ដូចជាក្នុងបរិបទជនបទ ដើម្បីចែករំលែកបទពិសោធន៍ទៅកាន់លោកគ្រូ អ្នកគ្រូផ្សេងទៀតឱ្យបានទូលំទូលាយ។

រដ្ឋមន្ត្រីក្រសួងអប់រំ គូសបញ្ជាក់ថា ក្រសួងអប់រំនឹងបន្តយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូទាំងអស់ដែលបានប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការបង្រៀន និងរៀនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ដោយបានលើកឡើងពីគំនិតផ្តួចផ្ដើម នៃការជ្រើសរើសគ្រូបង្រៀនផ្នែកបច្ចេកវិទ្យានាពេលអនាគត។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានលើកទឹកចិត្តឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ ខិតខំប្រឹងប្រែងចាប់យកចំណេះវិជ្ជាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជាពិសេសប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីចែករំលែកចំណេះដឹងបន្តទៅកាន់សិស្សានុសិស្ស ក្នុងបុព្វហេតុអភិវឌ្ឍធនធានមនុស្សកម្ពុជាប្រកបដោយសក្តានុពល ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាព។

គួរជម្រាបជូនថា កម្មវិធីប្រកួតប្រជែងគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំឆ្នាំ២០២៥ បានប្រកាស​ការប្រកួត​កាលពីដើមឆ្នាំនេះ ដោយផ្ដល់ឱកាសដល់គ្រូបង្រៀនដែលកំពុងបង្រៀននៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ឬឯកជន ដែលមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានជំនួយដល់ការបង្រៀន និងរៀន បានបញ្ចេញសមត្ថភាពរបស់ខ្លួន។ សម្រាប់ការ​ប្រកួតនេះ គ្រូបង្រៀន​ត្រូវឆ្លងកាត់ការវាយតម្លៃដោយក្រុមការងារបច្ចេកទេស ហើយ​មានតែបេក្ខជនជ័យលាភីប៉ុណ្ណោះ ត្រូវ​បានឡើងធ្វើបទបង្ហាញដោយផ្ទាល់នៅក្នុងសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១។ ក្នុងនោះ បេក្ខជនជ័យលាភីលេខ១ ទទួលបានប្រាក់រង្វាន់ចំនួន ៤លានរៀល, ជ័យលាភីលេខ២ ទទួលបានប្រាក់រង្វាន់ចំនួន ៣លានរៀល និងជ័យលាភីលេខ៣ ទទួលបានប្រាក់រង្វាន់ចំនួន ២លានរៀល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *