ក្រសួងអប់រំអនុញ្ញាតិឱ្យយុវជនបោះបង់ការសិក្សាអាចចុះឈ្មោះចូលរៀនតាមកម្មវិធីប៊ីប (BEEP)

ភ្នំពេញ- ក្រសួងអប់រំ យុវជននិងកីឡា, ​ក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ និងអង្គការយូណេស្កូ បានសហការគ្នាបង្កើតកម្មវិធីប៊ីប ដើម្បីពង្រីកការអប់រំមូលដ្ឋានសម្រាប់យុវជនកម្ពុជា និងដោះស្រាយបញ្ហាបោះបង់ការសិក្សាខ្ពស់នៅកម្រិតមធ្យមសិក្សាបឋមភូមិ ។ កម្មវិធីនេះនឹងជួយឱ្យយុវជនកម្ពុជាបញ្ចប់ការអប់រំកម្រិតមូលដ្ឋាន (ថ្នាក់ទី៩) តាមរយៈការរៀនដោយខ្លួនឯង រៀនតាមប្រព័ន្ធចម្រុះ ដែលមានភាពបត់បែន និងទន់ភ្លន់។

ទន្ទឹមនឹងនេះ កម្មវិធីប៊ីប ផ្តល់ឱកាសដល់យុវជនដែលបោះបង់ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ អាចសិក្សាដោយខ្លួនឯងតាមប្រព័ន្ធអ៊ីនធឺណិត និងទទួលបានវិញ្ញាបនបត្រសមមូលដើម្បីបន្តការសិក្សាបណ្ដុះបណ្ដាលជំនាញ។ អ្នកសិក្សាដែលបានប្រឡងបញ្ចប់ការសិក្សា គឺអាចចុះឈ្មោះចូលរៀននៅ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (TVET) ឬ វិទ្យាល័យបច្ចេកទេសទូទៅបាន ។

បេក្ខជនដែលមានបំណងចង់រៀន ឥឡូវនេះគឺអាចចុះឈ្មោះចូលរៀនតាមកម្មវិធីប៊ីប តាមរយៈ https://goo.gl/L2w6H5 ។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងលេខទូរស័ព្ទ ០១០៣៩៤៤០៧  ឬ អ៊ីម៉ែល k.leav@unesco.org

គួរបញ្ជាក់ថា កម្មវិធីប៊ីប ជាផ្នែកមួយនៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY Phase-II) ដោយ​ផ្តល់ឱកាសដល់សិស្សដែលបានបញ្ចប់ថ្នាក់ទី៦ ហើយមិនបន្ត ឬអ្នកបោះបង់ការសិក្សាពីថ្នាក់ទី៧ ដល់ទី៩ ដើម្បីបញ្ចប់ការសិក្សាថ្នាក់មូលដ្ឋាន និងបន្តបណ្តុះបណ្តាលជំនាញនៅគ្រឹះស្ថានអប់រំ បណ្តុះបណ្តាល និងវិជ្ជាជីវៈ (TVET) ឬ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ។ លោកអ្នកអាចសិក្សាបានគ្រប់ពេល គ្រប់ទីកន្លែង និងមិនបង់សេវាអ៊ីនធឺណិតឡើយសម្រាប់ប្រព័ន្ធ Smart ឬនៅមជ្ឈមណ្ឌលជិតផ្ទះរបស់លោកអ្នក ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...