រដ្ឋមន្ត្រីក្រសួងបរិស្ថានលើកទឹកចិត្តយុវជនរើសជំនាញសិក្សាឱ្យត្រូវ និងត្រឡប់​មក​បម្រើ​ការ​ងារនៅស្រុកកំណើតវិញ

ព្រះសីហនុ – ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជា​ប្រធាន​ក្រុម​ការ​ងា​រ​រាជ​រដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍ថា សិស្សា​នុ​សិស្ស​ទាំង​អស់​ត្រូវសម្រេចចិត្តជ្រើសរើស​មុខ​ជំនាញ​ដើម្បី​បន្ត​ការ​សិក្សាឱ្យបានត្រឹមត្រូវ ​និងត្រឡប់មកបំរើការងារនៅខេត្តព្រះសីហនុវិញ ។ ឯកឧត្តម មាន​​ប្រសាស​ន៍ដូច្នេះ ​​នៅ​ក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងប្រគល់រង្វាន់ដល់សិស្ស​និទ្ទេស​ A នៅ​វិទ្យា​ល័យក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃពុធម្សិលមិញ ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍បន្ថែមថា ខេត្តព្រះសីហនុពោរពេញដោយសក្តានុពលសេដ្ឋកិច្ច ត្រូវបានកំណត់ជាខេត្ត តំបន់​សេដ្ឋ​កិច្ច​ពិសេស​គំរូ​ពហុ​បំណង ដែលមានកំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿន និងជាខេត្តមានសក្តានុពលទេសចរណ៍ ។ ស្របគ្នានេះ ក្រោម​ការ​ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជួយគាំពារដល់វិស័យអប់រំនៅកម្ពុជា បានកំណែទម្រង់វិស័យអប់រំទាំងបរិមាណ និងគុណ​ភាព​ឱ្យកាន់​តែ​ប្រសើ​រ​ ។

ឯកឧត្តម សាយ សំអាល់

“សិស្សជ័យលាភីទាំងអស់ត្រូវតែខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីបំប៉ន និងលើកកម្ពស់សមត្ថភាពរបស់ខ្លួនជាប្រចាំទាំងចំណេះដឹង ចំណេះធ្វើ សីលធម៌-សុជីវធម៌ សម្រាប់យកទៅប្រើប្រាស់ឱ្យបានជាគុណប្រយោជន៍ដល់ខ្លួនឯងផង គ្រួសារផង និងសង្គមជាតិ”

ទន្ទឹមនឹងការលើកឡើងនេះ ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តដល់​សិស្សានុសិស្សដែលមិនបានប្រឡងជាប់ មិនត្រូវអស់សង្ឃឹម និង​កុំបោះ​បង់​ចោល​ការ​សិក្សា ត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីទទួលបានលទ្ធផលជោគជ័យនៅឆ្នាំសិក្សាបន្ទាប់ ។

តាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ សិស្សប្រឡងជាប់ជាស្ថាពរសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ មានចំនួន ១,០២៣នាក់ ស្រី ៥៦២នាក់ ស្មើនឹង ៧៥,៦៧ភាគរយ ។ ក្នុងនោះសិស្សនិទ្ទេស A មានចំនួន ២០នាក់ ស្រី ០៩នាក់, សិស្សនិទ្ទេស B មានចំនួន ៦៧នាក់ ស្រី ៤៣នាក់, សិស្សនិទ្ទេស C មានចំនួន ១៧០នាក់ ស្រី ៩៩នាក់, សិស្សនិទ្ទេស D មានចំនួន ៣៧២នាក់ ស្រី ២០៩នាក់ និង​សិស្ស​និទ្ទេស E មានចំនួន ៣៩៤នាក់ ស្រី ២០២នាក់ ។

សូមជម្រាបថា ឯកឧត្តម សាយ សំអាល់ បានផ្តល់ការលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ និទ្ទេស A ទាំង ២០នាក់ ដោយម្នាក់ៗទទួលបានម៉ូតូមួយគ្រឿង និងថវិកា ៥០០ដុល្លារ និទ្ទេស B ចំនួន ៦៧នាក់ ដោយ​ម្នាក់ៗទទួលបានថវិកា ២០០ដុល្លា និងនិទ្ទេស C ចំនួន ១៧០នាក់ ម្នាក់ៗទទួលបានថវិកា ១០០ដុល្លា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...