លោកជំទាវ ស្រូយ សុជាតិ ៖ យុវជនសតវត្សទី២១ ចាំបាច់ត្រូវមានបំណិនឌីជីថលក្នុងការដោះស្រាយបញ្ហា

ភ្នំពេញ- តាមរយៈការធ្វើកំណែទម្រង់វិស័យអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនោះក៏ជំរុញយុវជនកម្ពុជាឆ្ពោះទៅរកការអប់រំបែបឌីជីថលក្នុងការដោះស្រាយបញ្ហា ឬហៅថា យុវជន២១។ នេះបើតាមប្រសាសន៍លើកឡើងរបស់លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីយុវជន២១ ដែល​ប្រព្រឹត្ត​ធ្វើ​ឡើង​កាលពីពេលថ្មីៗនេះ ។

តើយុវជន២១មានអត្ថន័យដូចម្ដេច ? ឆ្លើយនឹងសំណួរនេះ លោកជំទាវ ស្រូយ សុជាតិ មានប្រសាសន៍ថា យុវជន២១ មកពីពាក្យពេញថា យុវជនសតវត្សទី២១ មានន័យថា យុវជនត្រូវមានបំណិនជាច្រើនដូចជា វិជ្ជាសម្បទារ បំណិនសម្បទារ ចរិយាសម្បទារ និងមួយទៀតគឺកាយសម្បទារ។ លោកជំទាវបន្តថា ភ្ជាប់ជាមួយអត្ថន័យ យុវជន២១ ក្រសួងអប់រំក៏បានរៀបចំកម្មវិធីយុវជន២១ឡើង ដើម្បីឱ្យយុវជនត្រូវមានជំនាញឌីជីថលបន្ថែមទៀត ព្រោះទោះចង់ ឬមិនចង់ក៏បច្ចេកវិទ្យាចូលមកហើយតម្រូវឱ្យយុវជនទទួលយក ព្រោះបច្ចុប្បន្នជាសម័យបច្ចេកវិទ្យា៤.០ និងនៅតែរំកិលទៅមុខឥតឈប់ឈរផងដែរ។

លោកជំទាវ ស្រូយ សុជាតិ

“ដើម្បីក្លាយខ្លួនជាយុវជន២១ ចាំចាច់យុវជនត្រូវខិតខំរៀនឱ្យមានចំណេះដឹង ហើយត្រូវបន្ស៊ាំខ្លួនជាមួយបរិកាសរស់នៅក្នុងពេលបច្ចុប្បន្ន និងត្រូវពង្រឹងភាពជឿជាក់លើខ្លួនឯង សមត្ថភាពខ្លួនឯង ត្រូវធ្វើអ្វីដែលយើងអាចធ្វើបាន និងគិតឱ្យខុសពីទម្លាប់ចាស់ហើយរៀនមើលពិភពលោកក្នុងផ្លូវទូលាយ”

អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន បន្ថែមថា ប្រសិនយុវជនចង់ក្លាយខ្លួនទៅឱ្យទាន់សម័យកាល គឺត្រូវតែចាប់យកនូវអ្វីដែលជាបរិបទរបស់សង្គម និងការប្រែប្រួលរបស់សង្គម។ ដូច្នេះហើយទើបបានជាក្រសួងអប់រំបានរៀបចំកម្មវិធីជាច្រើន ដើម្បីឱ្យយុវជនផ្លាស់ប្ដូរការគិតបែបបុរាណទៅជាការគិតក្រៅប្រអប់ ក្នុងគោលបំណងជួយឱ្យយុវជនចេះស្វែងរកដំណោះស្រាយដោយប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ។

លោកជំទាវ ស្រូយ សុជាតិ បញ្ជាក់បន្ថែមថា យុវជនសម័យបច្ចុប្បន្ននេះ ជាយុវជនដែលពោរពេញដោយសក្ដានុពល ព្រោះរាជរដ្ឋាភិបាលបានផ្ដល់ឱកាសដល់យុវជនជាច្រើនក្នុងការធ្វើកិច្ចការផ្សេងៗ រួមទាំងការបង្ហាញមតិយោបល់ ឬគំនិតស៊ីជម្រៅដែលមានលទ្ធផលល្អសម្រាប់សង្គម នោះនឹងទទួលបានការលើកទឹកចិត្តឱ្យបានចូលរួមជាចំណែកមួយរបស់សង្គមជាតិ។

ជាមួយ​គ្នានេះ លោកជំទាវ ស្រូយ សុជាតិ ក៏បានបញ្ជាក់ដែរថា យុវជន​ម្នាក់ៗសុទ្ធតែមានចំណែកនៅក្នុងការអភិវឌ្ឍសង្គម យុវជន​ម្នាក់ៗសុទ្ធតែមានការលើកទឹកចិត្តពីថ្នាក់ដឹកនាំ ដូច្នេះហើយយុវជន​ទាំងអស់សូមកុំបោះបង់ឱកាសល្អៗទោះជាឱកាសនោះប៉ុណ្ណាក៏ដោយ ធំឬតូចក្ដី ហើយ​នៅពេល​ធ្វើអ្វីមួយ សូម​ធ្វើឱ្យបានហ្មត់ចត់ និងចេញលទ្ធផលល្អជាទីបំផុត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...