លោកជំទាវ ឌិត នីតា ៖ ចំណេះដឹងហិរញ្ញវត្ថុ ជួយ​សិស្សនិស្សិតឱ្យធ្វើការ​សម្រេចចិត្ត​ប្រកប​ដោយ​ការ​យល់ដឹង និងឆ្លាតវៃ

លើកឡើងក្នុង​វេទិកាកិច្ចពិភាក្សា របស់កម្មវិធីវិថីហិរញ្ញវត្ថុ រដូវកាលទី២ ក្រោមប្រធានបទ ៖ រៀបចំគោលដៅអនាគតដោយចាប់ផ្តើមរៀបចំផែនការហិរញ្ញវត្ថុ នៅរឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានប្រសាសន៍ថា ការយល់ដឹងអំពីបញ្ហាហិរញ្ញវត្ថុ គឺជារឿងសំខានក្នុងជីវិតរបស់យើងគ្រប់គ្នា ដូចគ្នានេះដែរ សិស្សនិស្សិតត្រូវមានចំណេះដឹងក្នុងការៀបផែនការចាត់ចែងលុយកាក់ ព្រោះចំណេះដឹងទាំងនេះនឹងជួយប្អូនៗឱ្យធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងការសម្រេចចិត្តដ៏ឆ្លាតវៃ ដែលអាចកំណត់ភាពជោគជ័យក្នុងការសិក្សា អាជីពការងារ និងជីវកម្មនាពេលពេលបច្ចុប្បន្ន និងអនាគត។

លោកជំទាវបន្តថា ការរៀបចំផែនការហិរញ្ញវត្ថុជាមុនអាចជួយឱ្យយើងមានផែនទីបង្ហាញផ្លូវមួយនៅក្នុងការប្រើប្រាស់ថវិកា ដូចជាសម្រាប់យកទៅវិនិយោគ យកទៅសិក្សា សម្រាប់សន្សំ សម្រាប់ប្រើប្រាស់នាពេលអាសន្ន សម្រាប់គោលដៅអនាគត ដូចជាការសិក្សាបន្ថែម ការធ្វើដំណើរកម្សាន្ត ឬការចាប់ផ្តើមអាជីវកម្មជាដើម។ វាក៏ជួយយើងទាំងអស់គ្នា ក៏ដូចជាប្អូនៗសិស្សនិស្សិតឱ្យមានលទ្ធភាពកំណត់និងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរយៈពេលខ្លី និងរយៈពេលវែង។ នៅពេលដែលយើងចេះរៀបចំផែនការ យើងអាចជៀសវាងនូវបញ្ហាផ្សេងៗ ដូចជា ការចាយវាយមិនចាំបាច់ ប្រើកម្ចីមិនចាំបាច់ បង្កើតទំលាប់សន្សំ និងមានគោលដៅហិរញ្ញវត្ថុច្បាស់លាស់។

ការចាប់ផ្តើមស្វែងយល់នូវចំណេះដឹងហិរញ្ញវត្ថុកាន់តែឆាប់ កាន់តែជួយយើងឱ្យសម្រេចគោលដៅហិរញ្ញវត្ថុកាន់តែលឿន

ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបន្ថែមថា វេទិកាពិភាក្សានេះ នឹងចែករំលែកពីចំណេះដឹងនិងបទពិសោធល្អៗ ដើម្បីពង្រឹងការយល់ដឹង និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកដោយប្រសិទ្ធភាព ដែលនឹងជួយជៀសវាងពីបញ្ហាហិរញ្ញវត្ថុ។ ហើយវេទិកានេះ ក៏នឹងផ្តល់វិធីសាស្ត្រ និងធនធានជាក់ស្តែងដែលសិស្សនិស្សិតអាចប្រើប្រាស់បានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន និងសម្រាប់ពេលអនាគតផងដែរ។ លោកជំទាវបន្តថា នៅពេលដែលលោក លោកស្រី ប្អូនៗសិស្សនិស្សិតទាំងអស់គ្នាអនុវត្តទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុមានភាពច្បាស់លាស់ វាអាចនាំឱ្យយើងមានផែនការហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព គ្រប់គ្រងការចំណាយបានត្រឹមត្រូវ ជៀសវាងការជំពាក់បំណុលដែលមិនចាំបាច់។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍ថា ចំណេះដឹងហិរញ្ញវត្ថុមានសារៈសំខាន់ជាងពេលណាទាំងអស់ ព្រោះរាល់ការចំណាយយើងជាអ្នកសម្រេចចិត្ត។ លោកបន្តថា សម្រាប់ សិស្ស និស្សិត ការសន្សំលុយគឺត្រូវធ្វើឡើងនៅពេលមានស្ថានភាពល្អ កុំចាំដល់ពេលមានប្រាក់ខែច្រើនទើបសន្សំ ដើម្បីមានទ្រព្យបម្រុងទុកនៅពេលមានវិបត្ដិសកលកើតមាន។

ប្រធានសមាគមធនាគារនៅកម្ពុជា បន្ថែមថា អ្នករៀបចំហិរញ្ញវត្ថុបានល្អ មានហានិភ័យតិចជាងអ្នកដែលរៀបចំផែនការហិរញ្ញវត្ថុមិនបានល្អ។ លោកបន្តថា កាលណាប្រជាជនមានទម្លាប់សន្សំបានច្រើន នឹងឱ្យប្រទេសជាតិរីកចម្រើន។ លើសពីនេះ ការចាប់ផ្ដើមសន្សំលុយ នៅធនាគារហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ក៏បានរួមចំណែកជួយសេដ្ឋកិច្ចជាតិ ក៏ដូចជាជួយឱ្យប្រទេសជាតិរីកចម្រើន។

លោក រ័ត្ន សោភ័ណ សង្ឃឹមថា នៅពេលសិស្ស និស្សិត ចេញធ្វើការ មានផែនការសន្សំលុយ មានប្រាក់សម្រាប់ចូលនិវត្តន៍ និងមិនធ្វើជាបន្ទុកសម្រាប់អ្នកជំនាន់ក្រោយ។

សូមបញ្ជាក់ថា វេទិកាកិច្ចពិភាក្សា ស្តីពី “រៀបចំគោលដៅ​អនាគត​ដោយចាប់ផ្តើម​រៀបចំផែនការហិរញ្ញវត្ថុ” គឺជាផ្នែកមួយ នៃកម្មវិធីវិថីហិរញ្ញវត្ថុ រដូវកាលទី២ ដែលជា​កម្មវិធី​សាធារណៈ​ បង្កើត​ឡើង​ដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និង ការិយាល័យ​ឥណទាន​កម្ពុជា (CBC) ដោយ​មានការ​ទទួលស្គាល់ពីធនាគារ​ជាតិ នៃកម្ពុជា (NBC)។ វេទិកាកិច្ច​ពិភាក្សា​នេះ មានគោលបំណង​បង្រៀន​និស្សិត​អំពី​គន្លឹះ​សំខាន់ៗ នៃការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និងផែនការ​ហិរញ្ញវត្ថុ។ តាមរយៈ​ការផ្តល់ចំណេះដឹង និងវិធីសាស្រ្តជាក់ស្តែង កម្មវិធីនេះ មានបំណងផ្តល់នូវចំណេះដឹងដល់សិស្ស​និស្សិត​ក្នុងការ​សម្រេច​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ និង​រៀបចំផែនការ​សម្រាប់សុវត្ថិភាព​ហិរញ្ញវត្ថុ​នាពេល​អនាគត​របស់ពួកគេ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *