ភ្នំពេញ- រាល់ពេលប្រឡងបាក់ឌុបម្តងៗ តែងតែមានមតិសង្គមជាច្រើនលើកឡើង ដោយខ្លះអាចជាការជំរុញលើកទឹកចិត្តសិស្ស និងមតិខ្លះទៀតហាក់បីដូចជាបានដាក់សម្ពាធឱ្យសិស្សប្រឹងប្រែងប្រកួតប្រជែង ឬជួបការរើសអើង ។ មានសំណួរមួយបានលើកឡើងថា ប្រសិនបើទស្សនៈសង្គមនៅតែជាសម្ពាធរបស់សិស្សបាក់ឌុប តើនឹងមានអ្វីកើតឡើង?
លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ទស្សនៈសង្គមដែលជះឥទ្ធិពលទៅដល់សតិអារម្មណ៍របស់បេក្ខជនប្រឡងបាក់ឌុប តែងតែវាយតម្លៃនាំឱ្យមានការរើសអើងនៅក្នុងសង្គម។

លោកបណ្ឌិតបន្តថា ដើម្បីលុបបំបាត់ចំណុចនេះ យើងគ្រាន់តែយល់ថា ការប្រឡងបាក់ឌុប គឺជាការប្រឡងវាស់ស្ទង់បញ្ចប់ការសិក្សាមធ្យមសិក្សាប៉ុណ្ណោះ ដូចនេះ សិស្សានុសិស្សនៅមានដំណើរវែងឆ្ងាយទៀត មានជម្រើសជាច្រើនទៅមុខទៀត សម្រាប់ដំណើរជីវិតរបស់ខ្លួន។
លោកបណ្ឌិត យ៉ង់ ពៅ
“សង្គមយើងគួរលះបង់គំនិតថា ទាល់តែប្រឡងជាប់បាក់ឌុបនិទ្ទេសល្អបែបនេះ ល្អបែបនោះ ទើបមានគុណតម្លៃសម្រាប់ជីវិតទៅថ្ងៃអនាគតនោះឡើយ ដើម្បីកុំឱ្យយុវជនមានបន្ទុកសង្គមដែលនាំឱ្យសម្ពាធក្នុងការប្រកួតប្រជែង ឬជាការរើសអើងគ្នា”
ជាមួយគ្នានេះ លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community ក៏បានលើកឡើងដែរថា ទស្សនៈសង្គមតែងតែឱ្យតម្លៃលើការប្រឡងបាក់ឌុប ហើយមនុស្សតែងនិយាយថា អ្នកនេះជាប់ អ្នកនេះធ្លាក់ អ្នកនេះបាននិទ្ទេសល្អ អ្នកនោះមិនបាននិទ្ទេសល្អជាដើម។

ស្ថាបនិកសាលាបង្វឹក Startup Community បន្តថា ទស្សនៈសង្គមមិនអាចជះឥទ្ធិពលដល់សិស្សខ្ជិលរៀន សិស្សគេចម៉ោងរៀន សិស្សមិនខិតខំរៀនសូត្រ និងមិនខ្វល់អំពិការសិក្សានោះដែរ។ ផ្ទុយទៅវិញ ទស្សនៈសង្គមនឹងជះឥទ្ធិពលខិតខំរៀនសូត្រច្រើន ប្រភេទមនុស្សដែលឆាប់ប៉ះពាល់អារម្មណ៍ ដែលអាចគិតគូរខ្លាំងពីមតិយោបល់ពីអ្នកជិតខាងច្រើន។ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់បន្ថែមថា ឪពុកម្ដាយ ឬអាណាព្យាបាលសិស្សត្រូវតែរៀបចំត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសិក្សាពេញមួយជីវិតរបស់ខ្លួន និងកូនៗ ហើយត្រូវទទួលស្គាល់ថា ការសិក្សាមិនមែនបញ្ចប់ត្រឹមតែការប្រឡងបាក់ឌុបនោះឡើយ គឺការសិក្សាត្រូវតែទទួលស្គាល់ថា ពេញមួយជីវិត។ លើសពីនេះ ឪពុកម្ដាយ អាណាព្យាបាលសិស្ស ត្រូវតែផ្ដល់ការអប់រំជាគំរូ មិនមែនគ្រាន់តែយកការប្រឡងបាក់ឌុបមកវាស់ស្ទង់ ឬដាក់សម្ពាធដល់កូន គឺត្រូវផ្ដល់ការអប់រំ តម្រង់ទិសជាប្រចាំ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/04/2026
កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែលជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គលឆ្នើម ដែលមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2023
វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2026
ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

ACE ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន ៣១កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2023
មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣១កន្លែង ដោយម្នាក់ៗនឹងទទួលបានអាហារូបករណ៍រយៈពេល១ឆ្នាំ។

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/06/2026
សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះឱកាសបានមកដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2026
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2025
តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































