ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ ការនាំយកកម្មវិធី “Pearson Edexcel” មកកម្ពុជា គឺជាការឆ្លើយតបនឹងចក្ខុវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស របស់រាជរដ្ឋាភិបាល

ក្នុងពិធីអបអរសាទរ «ខួប១៨ឆ្នាំ នៃផលជះវិជ្ជមាន និងបរិវត្តកម្មក្នុងវិស័យអប់រំ និងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃកម្មវិធីអន្តរជាតិ « Pearson Edexcel» កាលពីរសៀលថ្ងៃទី៥ ឧសភា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរចំពោះការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងរយៈពេល ១៨ ឆ្នាំកន្លងមកនេះ ជាពិសេសការនាំយកកម្មវិធីសិក្សាអន្តរជាតិ ដ៏ទំនើប « Pearson Edexcel» មកកាន់កម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការអនុម័តកម្មវិធីសិក្សាទំនើបដែលរួមបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិត (AI) មិនត្រឹមតែជួយឱ្យសិស្សទទួលបានបំណិនសតវត្សទី២១ ប៉ុណ្ណោះទេ ថែមទាំងជាស្ពានសម្រាប់យុវជនកម្ពុជាទៅកាន់ឱកាសការងារសកល តាមរយៈស្ដង់ដារអប់រំកម្រិត A របស់ចក្រភពអង់គ្លេសដែលនឹងជួយពង្រឹងសមត្ថភាពសិស្សឱ្យត្រូវនឹងជំនាញដែលអាជីវកម្ម និងសហគ្រាសនានាកំពុងត្រូវការ។

ក្នុង​ឱកាស​នោះដែរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកកម្មវិធីសិក្សាដ៏ទំនើបនេះ នឹងជួយយុវជនកម្ពុជាឱ្យទទួលបានការបំពាក់នូវសមត្ថភាព ជំនាញ និងគុណវុឌ្ឍិជាលក្ខណៈសកល ដែលជាការកសាងមូលធនមនុស្ស និងជាស្ពានសម្រាប់តភ្ជាប់សក្តានុពលយុវជនកម្ពុជាឈានឆ្ពោះទៅកាន់ឆាកអន្តរជាតិ។

ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានបញ្ជាក់ថា ការដាក់បញ្ចូលកម្មវិធី «ភៀសិន អេឌីកសែល» ទៅក្នុងបណ្តាញសាលារៀនវ៉េស្ទឡាញន៍ គឺដើម្បីផ្តល់ជូនសិស្សនូវគុណវុឌ្ឍិដែលត្រូវបានទទួលស្គាល់ជាសកល និងអាចបើកទ្វារឱ្យពួកគាត់បន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗរបស់ចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក អូស្ត្រាលី និងបណ្តាប្រទេសអភិវឌ្ឍន៍នានា។

លោកស្រី Abigail Fryer អនុប្រធានបេសកកម្មការទូត នៃចក្រភពអង់គ្លេសប្រចាំកម្ពុជាបានលើកឡើងថា ការបើកដំណើរការផ្លូវការ នៃកម្មវិធីនេះ គឺជាចំណុចសំខាន់មួយក្នុងការពង្រីកឱកាសទទួលបានការអប់រំដែលទទួលស្គាល់ជាសកលនៅកម្ពុជា ហើយកិច្ចសហការនេះ ក៏បង្ហាញពីទំនាក់ទំនងវិស័យអប់រំដែលកាន់តែរឹងមាំ រវាងប្រទេសទាំងពីរ ក្នុងបំណងផ្តល់ជូនសិស្សនូវជំនាញគិតវិភាគ ភាពច្នៃប្រឌិត និងសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...