វេជ្ជបណ្ឌិត មុំ គង់ ៖ បន្ថែមពន្ធ ៥រយរៀលទៅលើបារីមួយកញ្ចប់ អាចកាត់បន្ថយអ្នកជក់ចំនួន ៣ម៉ឺននាក់នៅឆ្នាំបន្ទាប់

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពី «វិធានការពន្ធលើថ្នាំជក់» នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ២០២៣ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា ប្រសិនបើរដ្ឋយកពន្ធបន្ថែម ៥រយរៀលក្នុងបារីមួយកញ្ចប់ នឹងធ្វើឱ្យតម្លៃបារីក្នុងទីផ្សារកើនឡើង១៥% ដែលអាចកាត់បន្ថយអ្នកជក់ចំនួន ៣ម៉ឺននាក់នៅឆ្នាំបន្ទាប់ ហើយបង្ការអ្នកស្លាប់ចំនួន១០ម៉ឺននាក់ក្នុងរយៈពេល ១០ឆ្នាំទៅ១៥ឆ្នាំខាងមុខ និងកើនប្រាក់ចំណូលពន្ធរដ្ឋជាង ៥៣លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។

វេជ្ជបណ្ឌិត មុំ គង់ បន្ថែមថា​ នៅពេលមានការដំឡើងពន្ធបារី អ្នកជក់បារីអាចជក់តិចជាងមុន ហើយអាចនឹងឈប់ជក់តែម្ដង ហើយនៅពេលដែលគាត់ជក់តិចជាងមុន ឬឈប់ជក់ គឺគាត់នឹងចំណេញអាយុជីវិត ព្រោះការជក់បារីមួយដើមនាំឱ្យខាតអាយុ ១១នាទីកន្លះ។

វេជ្ជបណ្ឌិត មុំ គង់ នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជា

នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា ឧបសគ្គនៃការដំឡើងពន្ធ យុទ្ធសាស្រ្តបំភ័យ (SCARE Tactics) របស់ក្រុមហ៊ុនថ្នាំជក់ ដោយលើកឡើងថា ការដំឡើងពន្ធនឹងនាំឱ្យមានបារីគេចពន្ធ, ចាត់វិធានការផ្លូវច្បាប់ចំពោះវិធានការដំឡើងពន្ធខ្ពស់, ពន្ធបារីខ្ពស់ប៉ះពាល់អ្នកមានប្រាក់ចំណូលទាប, ដំឡើងពន្ធបារីរដ្ឋបាត់បង់ចំណូលពន្ធ, ពន្ធបារីខ្ពស់បាត់បង់ការងារចំពោះប្រជាពលរដ្ឋជាដើម។ វេជ្ជបណ្ឌិត មុំ គង់ បន្តថា តាមការសិក្សារបស់អង្គការ សុខភាពពិភពលោក (WHO) បញ្ជាក់ថា ​ការដំឡើងពន្ធបារី មិនជាប់ទាក់ទងនឹងការរត់ពន្ធបារីខុសច្បាប់ទេ ប៉ុន្តែវាពាក់ព័ន្ធនឹងអភិបាលកិច្ចរបស់អាជ្ញាធររបស់ប្រទេសនីមួយៗ។ ម្យ៉ាងវិញទៀត គ្មានប្រទេសណាមួយដែលទទួលបានប្រាក់ចំណូលពន្ធតិចជាងមុន ក្រោយពេលដំឡើងពន្ធ ប្រសិនបើប្រទេសនោះមានអភិបាលកិច្ចល្អលើការប្រមូលពន្ធ។

ឯកឧត្តម ទូច ចាន់ធី សមាជិកអចិន្រៃ្តយ៍ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម និងវប្បធម៌ មានប្រសាសន៍ថា ការជក់បារីស្មើនឹងយកលុយទៅដុតចោល។ ឯកឧត្តម បន្តថា ការចំណាយថវិកាលើបារីប្រមាណ ២៣៥លានដុល្លារ ១៦២.៧លាន ហើយបើធៀបចំណូលរដ្ឋដែលបានមកពីពន្ធបារី បូករួមអាករពិសេស អាករបំភ្លឺសាធារណៈពន្ធនាំចូលក្នុងរយៈពេលពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០២៣ ឃើញថា ចំណូលពន្ធរដ្ឋជាមធ្យមបានពីបារីមានត្រឹមតែ ៣២.២៦លាន ហើយចំណែកថ្លៃព្យាបាល និងការចំណាយទិញរហូតដល់ ៣៩៧.៧លានដុល្លារ។

សមាជិកអចិន្រៃ្តយ៍ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម និងវប្បធម៌ បញ្ជាក់បន្ថែមថា ជម្រើសដ៏ល្អសម្រាប់រាជរដ្ឋាភិបាលក្នុងការផ្ដល់ជាប្រយោជន៍ដល់សង្គម និងកូនចៅជំនាន់ក្រោយ គឺការដំឡើងពន្ធលើផលិតផលថ្នាំជក់ឱ្យបានអត្រា ៧៥% ឬក៏អាចដល់ ១០០% ដែលសព្វថ្ងៃមានត្រឹម ២៥% ព្រោះផលិតផលថ្នាំជក់មិនបាននាំប្រយោជន៍អ្វីដល់សុខភាព ពន្ធដារ និងការអភិវឌ្ឍប្រទេសជាតិឡើយ។

ឯកឧត្តម វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍យល់ស្របដែរថា ការដំឡើងពន្ធថ្នាំជក់មួយមុខអាចកាត់បន្ថយការជក់បារី ប៉ុន្តែទាមទារឱ្យមានការចូលរួមទាំងអស់គ្នា មានន័យថា ពន្ធរួមចំណែកដោយពន្ធ វិធានការក្រៅពន្ធរួមចំណែកដោយវិធានការក្រៅពន្ធ។ លោកលើកជាឧទាហរណ៍ថា នៅក្នុងការដ្ឋានការងារមួយមេការប្រាប់កម្មករទាំងអស់មិនឱ្យជក់បារីកក្នុងម៉ោងធ្វើការ ឬហាមជក់បារីនៅទីសាធារណៈ ត្រូវត្រួតពិនិត្យ ផាកពិន័យឱ្យតឹងរឹង និងបង្កើតកន្លែងសម្រាប់ជក់បារីជាដើម។

ឯកឧត្តម វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឯកឧត្តម វ៉ាន់ ពុទ្ធិពល បញ្ជាក់បន្ថែមថា ការដំឡើងពន្ធថ្នាំជក់បច្ចុប្បន្ន និងនៅឆ្នាំ២០២៤ មិនទាន់មានការប្រែប្រួលនោះទេ ដោយសារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ទាមទារពេលវេលាសមស្របមួយដើម្បីធ្វើការជាមួយគ្នា។ ឯកឧត្តមបន្តថា ក្រសួងអាចមានការប្តូរមូលដ្ឋានគិតអាករពិសេសពីការពិនិត្យលទ្ធភាពប្ដូរប្រព័ន្ធគិតពន្ធតាមអត្រា (Ad Volorem) ទៅជាប្រព័ន្ធចម្រុះ (Mixed) នៅក្នុងឆ្នាំ២០២៥។ ការផ្លាស់ប្ដូរមូលដ្ឋានពន្ធនាំឱ្យមានការកើនឡើងនូវប្រាក់ពន្ធ ប្រាក់អាករពិសេសដែលត្រូវបង់ចំពោះបារី។

គួរបញ្ជាក់ដែរថា កម្ពុជាមានបន្ទុកពន្ធលើផលិតផលថ្នាំជក់នៅកំរិតទាបនៅឡើយ ដោយយកពន្ធត្រឹម ២៥% សម្រាប់បារីក្នុងស្រុក និង ៣១%  សម្រាប់បារីនាំចូល ធៀបនឹងតម្លៃលក់រាយ។ បន្ទុកពន្ធបារីទាបបែបនេះ ធ្វើឱ្យតម្លៃបារីនៅលើទីផ្សារមានតម្លៃថោក ដែលជំរុញឱ្យយុវជនចាប់ផ្ដើមជក់បារី និងអ្នកកំពុងជក់បារីឱ្យជក់កាន់តែច្រើន។ ដោយឃើញលទ្ធភាពទិញបារីរបស់ប្រជាពលរដ្ឋនៅមានកំរិតខ្ពស់ ទើបក្រុមហ៊ុនបារីមួយចំនួនបានដំឡើងថ្លៃបារីក្នុងរយៈពេល ៦ខែនេះ មុនអត្រាពន្ធបារីត្រូវបានដំឡើង។ បើតាមការវិភាគរបស់អង្គការ SEATCA ការដំឡើងថ្លៃបារីលក់នៅទីផ្សារមុនអត្រាពន្ធបារីត្រូវបានដំឡើង ធ្វើឱ្យក្រុមហ៊ុនចំណេញថែមប្រមាណ ៨លានដុល្លារសហរដ្ឋអាមេរិកចំពោះបារីផលិតក្នុងស្រុក។

នៅកម្ពុជា ប្រជាពលរដ្ឋ ១៥ ០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីការជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ រួមមាន ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាម​បេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួតនិងបំពង់​ខ្យល់ ហើយ ៣៣%នៃអ្នកស្លាប់ទាំងអស់កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។​ លើសពីនេះទៀត​ ការប្រើប្រាស់ថ្នាំជក់បណ្តាលឱ្យ​ខាតបង់ប្រាក់ ៦៤៩លានដុល្លារសហរដ្ឋ ដែលស្មើនឹង៣%នៃGDPរបស់កម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!