បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ បំណិនសតវត្សរ៍ទី២១សម្រាប់យុវជន គឺជាចំណែកមួយនៃដំណោះស្រាយបញ្ហាសង្គម

មានប្រសាសន៍​នៅ​ក្នុង​កម្មវិធី «ថ្នាល​បំណិនសតវត្សរ៍ទី២១ សម្រាប់យុវជន» កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និ​ងកីឡា បាន​លើក​ឡើងថា ការ​បណ្តុះយុវជន​ឱ្យ​មាន​ចំណេះដឹង ឱ្យ​មាន​បំណិន ចរិយាសម្បទា គឺ​ដើម្បី​ជំរុញ​យុវជន​ក្លាយ​ជា​បំណែក​មួយ នៃ​ដំណោះ​ស្រាយ​បញ្ហា។

ឯកឧត្តម​បញ្ជាក់ថា ពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងស្ថិតក្នុងដំណាក់កាលស្រួចស្រាល់ ដោយសារការវិវឌ្ឍន៍យ៉ាងខ្លាំង ហើយស្ថានការណ៍អន្តរជាតិក៏មានការប្រែប្រួលដែរ តាមរយៈសង្គ្រាម និងការប្រែប្រួលអកាសធាតុជាដើម ។  ហេតុដូច្នេះហើយទើបតម្រូវឱ្យយុវជនកម្ពុជាត្រូវមានជំនាញសតវត្សរ៍ទី២១ ក្នុងការត្រៀមខ្លួនការពារ និងការរួមចំណែកផ្សេងៗក្នុងការដោះស្រាយបញ្ហា។

ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍បន្ថែមថា បំណិនសតវត្សរ៍២១ ត្រូវ​បាន​ចែកចេញ​ជាពីរចំណែក គឺ បំណិនរឹង និងបំណិនទន់ ដែលក្នុងនោះមានជំនាញសំខាន់ៗជាច្រើនទៀត។ ឯកឧត្តមថា យុវជន ត្រូវចូលរួមសហការណ៍គ្នាដើម្បីចូលរួមពិនិត្យនូវបញ្ហាផ្សេងៗ និងការរួមចំណែកបម្រើសហគមន៍។

ឯកឧត្តម ហង់ជួន ណារ៉ុន

” ពួកគេត្រូវតែមានគំនិតនាវានុវត្តន៍ និងការចេះច្នៃប្រតិដ្ឋ… ហើយយុវជនក៏ត្រូវតែមានបំណិនខាងផ្នែកទំនាក់ទំនង ព្រោះទំនាក់ទំនងមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតជាបណ្តាញសង្គម ត្រង់ចំណុចនេះគេហៅបានថា មូលធនសង្គម ដែលធានានៅការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព”

ចំណែក លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកយុវជន នៃក្រសួងអប់រំ យុវជន និង​កីឡា បានមានប្រសាសន៍ថា ការបញ្ចូលយុវជន ទៅក្នុងការខិតខំប្រឹងប្រែងនៃការអភិវឌ្ឍន៍ និងលើកទឹកចិត្តពង្រីកបន្ថែមនូវចំណេះដឹង ជាកត្តាធ្វើឱ្យយុវជនមានមនសិការស្នេហាជាតិ នៃការកសាងសមត្ថភាពវិជ្ជាជីវៈ ជាពិសេស កសាងជំនាញសម្រាប់សតវត្សរ៍ទី២១ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព, សមធម៌ និងបរិយាប័ន្ន។ លោកជំទាវបន្តថា ការបំពាក់ជំនាញសតវត្សរ៍ទី២១ទៅកាន់យុវជនគឺធ្វើឱ្យយុវជនមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

គួរជំរាបជូនថា កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន (ក.ជ.យ) បានរៀបចំ សិក្ខាសាលាស្តីពី «ថ្នាលបំណិនសតវត្សរ៍ទី២១ សម្រាប់យុវជន» នៅ​សាលប្រជុំសកលវិទ្យាល័យជាតិគ្រប់គ្រង ដោយ​ផ្ដល់ឱកាសឱ្យយុវជនទទួលបានចំណេះដឹងអំពីបំណិនសតវត្សរ៍ទី២១ ដើម្បីជាមូលដ្ឋាន និងគន្លងសម្រាប់ការអភិវឌ្ឍសមត្ថភាពសមស្រប តាមតម្រូវការក្នុងបរិបទបច្ចុប្បន្ន និងកំណត់ឱ្យបាននូវទម្រង់ និងថ្នាលសម្រាប់ការបណ្ដុះបំណិនសតវត្សរ៍ទី២១ របស់យុវជនកម្ពុជា ដោយ​មានយុវជនតំណាងមកពីបណ្តាសកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញជាង១០០នាក់ចូលរួម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦