គន្លឹះណែនាំពីសិស្សច្បងជាចំណែកមួយជួយឱ្យជោគជ័យក្នុងការត្រៀមខ្លួនប្រឡងអាហារូបករណ៍

ការត្រៀមខ្លួនប្រឡងអាហារូបករណ៍ចូលសាកលវិទ្យាល័យនីមួយៗជាអ្វីដែលសិស្សត្រូវមានមុនការប្រឡងមកដល់ ហើយការសាកសួរព័ត៌មានពីសិស្សច្បងនៅសាលា ក៏ជាគន្លឹះមួយជួយឱ្យសិស្សត្រៀមខ្លួនត្រូវសម្រាប់ការប្រឡងផងដែរ នេះជាការលើឡើងរបស់កញ្ញា ហែម ចាន់ធីតា និស្សិតឆ្នាំទី១ នៅ​​​​​​​​​​​​​​​ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)។

កញ្ញា ហែម ចាន់ធីតា ជានិស្សិតអាហារូបករណ៍១០០% ម្នាក់ក្នុងចំណោមនិស្សិតអាហារូបករណ៍១០០%ចំនួន០៩នាក់ ដែលបានឆ្លងកាត់ការប្រឡងប្រជែងជាមួយសិស្សជាងមួយរយនាក់ ហើយ ធីតា នឹងចែករំលែកអំពីបទពិសោធន៍ដែលនាងបានឆ្លងកាត់ដើម្បីទទួលបានអាហារូបករណ៍នេះ។

កញ្ញា ហែម ចាន់ធីតា បានប្រាប់ឱ្យដឹងថា នៅឆមាសទី២ នៃថ្នាក់ទី១២ ពេលដែលនាងរៀននៅវិទ្យាល័យ ខាងសាលាបានឱ្យសិស្សបំពេញពាក្យស្នើសុំអាហារូបករណ៍នៅសាកលវិទ្យាល័យក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ ពេលនោះ កញ្ញាបានជ្រើសរើសបំពេញពាក្យអាហារូបករណ៍នៅដេប៉ាតឺម៉ងប្រព័ន្ធផ្សព្វផ្សាយ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាជម្រើសទី១ ព្រោះកញ្ញាមានចំណាប់អារម្មណ៍ក្នុងផ្នែកផលិតវីដេអូឯកសារ។ យុវតី ចាន់ធីតា បានបន្តថា បន្ទាប់ពីមានឈ្មោះទៅប្រឡងនៅក្នុងវគ្គសំណេរជាមួយបេក្ខជនជាច្រើនទៀត កញ្ញាបានតាំងចិត្តក្នុងការប្រឡង និងត្រៀមខ្លួនដូចជា សួរនាំទៅកាន់សិស្សច្បងឆ្នាំមុនៗ តាមដានព័ត៌មានប្រចាំថ្ងៃ សិក្សាពីវប្បធម៌ទូទៅ ប្រវិត្តវិទ្យា និងភាសាអង់គ្លេសជាដើម។

ក្រោយចេញលទ្ធផលទៅកាន់វគ្គសម្ភាសន៍ កញ្ញា ហែម ចាន់ធីតា បានលើកឡើងថា យុវជនត្រូវស្គាល់ពីខ្លួនឯងឱ្យបានគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនទៅសម្ភាសន៍ មានទាំងការនិយាយស្ដី និងធ្វើទំនាក់ទំនងជាមួយលោកគ្រូអ្នកគ្រូដូចនេះនឹងធ្វើឱ្យខ្លួនមិនសូវមានភាពភ័យខ្លាចក្នុងការនិយាយជាមួយគណៈកម្មការសម្ភាសន៍។ លើសពីនេះ កញ្ញាបានស្វែងយល់អំពីព័ត៌មានសាលានៅក្នុង website របស់សាលាឱ្យកាន់តែច្បាស់ ដឹងពីដៃគូរសហការណ៍របស់សាលា និងដឹងពីខ្លួនឯងអំពីមូលហេតុដែលចង់សិក្សានៅ DMC ផងដែរ។

ដំបូន្មានពីសិស្សច្បងជាចំណែកមួយជួយឱ្យយើងត្រៀមខ្លួនបានត្រឹមត្រូវមុនពេលប្រឡងអាហារូបករណ៍មកដល់ បូករួមជាមួយនឹងការសំលៀងសមត្ថភាពខ្លួនឯងឱ្យជឿជាក់បានថាអាចយកធ្វើវាបាន

កញ្ញា ហែម ចាន់ធីតា។

បេក្ខជនជ័យលាភីអាហារូបករណ៍រូបនេះបានបន្តថា ដើម្បីអាចទទួលបានអាហារូបករណ៍សិក្សានៅសាលារៀនណាមួយ បេក្ខជនគួរតែស្វែងរកខ្លួនឯងស្គាល់ពីឬសគល់របស់ខ្លួនឯងសិនថា ស្រឡាញ់ ឬចង់សិក្សាជំនាញអ្វី បន្ទាប់មកត្រូវស្វែងយល់ពីសាលាដែលចង់ទៅសិក្សាដោយស្រាវជ្រាវអំពីហេតុផលមួយចំនួនដែលសាលាណាត្រូវជាមួយអ្វីដែលខ្លួនចង់បាន ជៀសវាងរើសសាលា ឬជំនាញរៀនខុស។

សម្រាប់កញ្ញា ហែម ចាន់ធីតា អាហារូបករណ៍ដែលកញ្ញាទទួលបាននេះ គឺបានចូលរួមជាចំណែកយ៉ាងធំមួយដើម្បីសម្រួលដល់ការចំណាយរបស់គ្រួសារលើការសិក្សារបស់ខ្លួន និងជាឱកាសផ្ដល់ឱ្យកញ្ញាសិក្សានូវអ្វីដែលខ្លួនឯងធ្លាប់ប៉ងរៀនផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...