និស្សិតកម្ពុជាសិក្សានៅបរទេសនាំគ្នាទៅវត្តអារាមដើម្បីសម្ដែងក្ដីនឹករលឹកដល់ស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ – ការសិក្សានៅក្រៅប្រទេសយូរឆ្នាំឆ្ងាយស្រុកកំណើតបានធ្វើឱ្យនិស្សិតខ្មែរមានក្ដីនឹករលឹកដល់ឱពុកម្ដាយ និងញាតិមិត្តជាខ្លាំង ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។ ដើម្បី​រំសាយ​នូវ​ក្តីនឹករលឹក​ស្រុក​កំណើតនេះ និស្សិត​ខ្មែរ​​ដែល​កំពុង​សិក្សា​នៅ​ក្រៅ​ប្រទេស​តែង​តែ​ស្វះស្វែង​រក​វត្ត​ព្រះពុទ្ធសាសនា​​ដែល​នៅ​ជិត​បំផុត ដើម្បី​ប្រតិបត្តិប្រពៃណី​ដែលធ្លាប់ធ្វើ​ និង​ដើម្បីសម្តែង​នូវ​ក្តីនឹករលឹក​មកដល់ស្រុកកំណើត។

លោក ថាច់ វណ្ណា បច្ចុប្បន្ន​ជានិស្សិត ថ្នាក់បណ្ឌិត ជំនាញ Political Science and Regional Studies នៅសាកលវិទ្យាល័យមិត្តភាពនៃប្រជាជនរុស្ស៊ី រដ្ឋធានីមូស្គូ សហព័ន្ធរុស្ស៊ី បានប្រាប់ AMS ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ជាឱកាសដែលកូនៗគ្រប់រូបគួរតែបាននៅជិតឱពុកម្ដាយ ជួបជុំបងប្អូន និងទៅធ្វើបុណ្យនៅទីវត្តអារាមដើម្បីឧទ្ទិសកុសលជូនដល់ដូនតាដែលបានចែកឋានទៅ ។ ត្បិតប៉ុន្មានឆ្នាំនេះលោកមិនបានទៅធ្វើបុណ្យរួមគ្នាជាមួយអ្នកផ្ទះ ប៉ុន្តែលោករួមជាមួយនិស្សិតផ្សេងទៀតដែលកំពុងសិក្សានៅប្រទេសរុស្សីមិនបានបំភ្លេចទំនៀមទម្លាប់ និងប្រពៃណីខ្មែរដែលជាពុទ្ធសាសនិកឡើយ ។

លោក ថាច់ វណ្ណា ។

“ខ្ញុំនិងមិត្តនិស្សិតជាច្រើនអ្នកទៀតតែងតែមូលមតិគ្នាទៅធ្វើបុណ្យនៅវត្តពុទ្ធសាសនាមីយ៉ានម៉ា ត្បិតថា ទីនេះពុំមានវត្តខ្មែរឡើយ”

និស្សិតថ្នាក់បណ្ឌិតរូបនេះ បន្ថែមថា ដើម្បីអបអរពិធីប្រពៃណីជាតិនេះ ស្ថានទូតកម្ពុជាប្រចាំសហព័ន្ធរុស្សីក៏នឹងរៀបចំការជួបជុំនៅស្ថានទូតកម្ពុជាក្នុងសហព័ន្ធរុស្សីសម្រាប់និស្សិតដែលកំពុងសិក្សានៅសហព័ន្ធរុស្សីដែលមានគោរពតាមព្រះពុទ្ធសាសនាបានធ្វើពិធីបង្សុកូល និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ឌអ្នក​ដែលបានចែកឋាន ដោយមានការនិមន្តព្រះសង្ឃខ្មែរតាមរយៈ Online និងវេរបច្ច័យតាមរយៈធនាគារផ្សេងៗ ។

រំលេចការនឹករលឹកដល់ស្រុកកំណើត លោក តាន់ ស៊ីវត្ថា ដែល​ជានិស្សិតអាហារូបករណ៍កំពុងសិក្សានៅសហរដ្ឋអាមេរិកវិញ បាននិយាយថា នៅទីក្រុងដែលលោកស្នាក់នៅនិងសិក្សា គឺមានចម្ងាយមិនឆ្ងាយប៉ុន្មានពីសហគមន៍ខ្មែរនៅអាមេរិកឡើយ​ ដូចនេះលោកមានគម្រោងទៅធ្វើបុណ្យក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិកនៅថ្ងៃទី២៤-២៥ ខែកញ្ញា ខាងមុខដែលត្រូវជាថ្ងៃភ្ជុំធំផងដែរ ។ «ខ្ញុំតែងតែឆ្លៀតពេលទៅវត្តអារាមខ្មែរនៅសហរដ្ឋអាមេរិកនេះ បើទោះបីជាមិនមានពិធីបុណ្យធំៗក៏ដោយ ព្រោះអាចឱ្យខ្ញុំមានអារម្មណ៍កក់ក្ដៅដែលបានឃើញទិដ្ឋភាពដូចនៅស្រុកខ្មែរ» ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន ជ្រើសរើសយុវជនជាង២ពាន់នាក់ ចូលរៀន​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2026

ក្រោម​កម្មវិធី TVET 1.5M វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន កំពុងប្រកាស​ជ្រើសរើស​យុវជន​​ និង​សាធារណៈជនទូទៅ សរុបចំនួន ២៣៤០នាក់ ឱ្យចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....