វិទ្យាល័យ​បឹងត្របែក​ ​ផ្តើម​អនុវត្ត​ ​”​គន្លង​អប់រំ​វិជ្ជាជីវៈ​” ​សម្រាប់​សិស្ស​ថ្នាក់​ទី​១០​ ​លើ​ជំនាញ​បច្ចេកទេស​ដែល​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ការងារ​

​វិទ្យាល័យ​បឹងត្របែក ​ចាប់ផ្ដើម​ជ្រើសរើស​សិស្សានុសិស្ស​ដែល​បញ្ចប់​ថ្នាក់​ទី​៩​ ​ឱ្យ​ចូល​រៀន​ «​គន្លង​អប់រំ​វិជ្ជាជីវៈ​» ​នៅ​ថ្នាក់​ទី​១០​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ ​ដោយ​អនុញ្ញាតឱ្យ​សិស្សានុសិស្ស​អាច​ជ្រើសរើស​រៀន​ជំនាញ​បច្ចេកទេស​ចំនួន​៤​ ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ការងារ​ជាក់ស្ដែង​។​

​លោក​ ​ហួត ​ស៊ាង​ហៃ ​នាយក​វិទ្យាល័យ​បឹងត្របែក​ មានប្រសាសន៍​ថា​ ​ការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​គន្លង​អប់រំ​វិជ្ជាជីវៈ​នៅ​ថ្នាក់​ទី​១០​នេះ​ ​គឺជា​គន្លង​អប់រំ​ថ្មី​ស្រប​តាម​យុទ្ធសាស្ត្រ​ឌីជីថល ​និង​សេដ្ឋកិច្ច​ ​ដែល​ជួយ​ឱ្យ​សិស្សានុសិស្ស​ចំណេញ​ពេលវេលា​សិក្សា​នៅ​មហាវិទ្យាល័យ​ ទទួលបាន​ជំនាញ​ច្បាស់លាស់​ វិញ្ញាបនបត្រ​ទទួលស្គាល់​ផ្លូវការ​ និង​ឱកាស​ការងារ​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​។​

​នាយក​វិទ្យាល័យ​បឹងត្របែក​ ​បញ្ជាក់​ថា​ ​ក្នុង​ចំណោម​គ្រឹះស្ថាន​សិក្សា​ចំនួន​៤៩​ ​ដែល​ក្រសួង​អប់រំ ​ដាក់​ឱ្យ​អនុវត្ត​គន្លង​អប់រំ​ថ្មី​ ​ក្នុង​នោះ​ក៏​មាន​វិទ្យាល័យ​បឹងត្របែក​ដែល​កំពុង​អនុវត្ត​គន្លង​អប់រំ​ថ្មី​នេះ​ ​លើ​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​សំខាន់​ៗ​ចំនួន​ ​៤​ ​រួមមាន​ ព័ត៌មានវិទ្យា ​(​Information​ ​Technology​)​, ​អគ្គិសនី ​(​Electricity​)​, ​អេឡិចត្រូនិក ​(​Electronics​) ​និង​បដិសណ្ឋារកិច្ច​ /​ ​សណ្ឋាគារ​ ​(​Hospitality​ ​/​ ​Hotel​ ​Management​)​។​

លោក ហួត ស៊ាងហៃ នាយកវិទ្យាល័យបឹងត្របែក

​លោក​ ​ហួត ​ស៊ាង​ហៃ​ បន្ថែម​ថា​ ​សិស្សានុសិស្ស​ដែល​មាន​ភាព​វៃឆ្លាត​ ​នឹង​ជ្រើសរើស​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​នៅ​កម្រិត​វិទ្យាល័យ​។ ​លោក​ថា​ ​ការ​ចុះឈ្មោះ​រៀន​ «​គន្លង​អប់រំ​វិជ្ជាជីវៈ​» ​ថ្នាក់​ទី​១០​នេះ​ ​សិស្សានុសិស្ស​នឹង​ទទួលបាន​វិញ្ញាបនបត្រ​បញ្ចប់​ឆ្នាំ​នីមួយ​ៗ​ ​នៅ​ចុងបញ្ចប់​នៃ​ឆ្នាំ​សិក្សា​នីមួយ​ៗ​ ​(​ថ្នាក់​ទី​១០​ និង​ថ្នាក់​ទី​១១​) ​ដោយ​សិស្ស​ដែល​ឆ្លងកាត់​ការ​វាយតម្លៃ​ជាប់​ ​នឹង​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​សមត្ថភាព​វិជ្ជាជីវៈ​ តាម​កម្រិត​ឆ្នាំ​ដែល​អាច​ប្រើប្រាស់​ជា​ផ្លូវការ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ក្រៅ​ម៉ោង​ ​(​Part​-​time​ ​job​) ​ក្នុង​អំឡុង​ពេល​សិក្សា​។ ​លើស​ពី​នេះ​សិស្ស​ពុំ​ចាំបាច់​ធ្វើ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់ឌុប​) ​ដូច​ចំណេះ​ទូទៅ​ឡើយ​។​

​បើ​តាម​លោក​ ​ហួត ​ស៊ាង​ហៃ ​សម្រាប់​សិស្ស​ដែល​ចូលសិក្សា​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​នេះ​ ​ពួកគេ​ក៏​នឹង​ទទួលបាន​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​ ​ក្រោយ​បញ្ចប់​ថ្នាក់​ទី​១២​ ​ពោលគឺ​សិស្ស​នឹង​ទទួលបាន​ «​សញ្ញាបត្រ​បច្ចេកទេស​និង​វិជ្ជាជីវៈ​» ​ដែល​ចេញ​ដោយ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​ដើម្បី​បញ្ជាក់​ពី​កម្រិត​ជំនាញ​ពេញលេញ​ ​សម្រាប់​ឈានជើង​ចូលទីផ្សារ​ការងារ​ផ្ទាល់​ ​ឬ​បន្ត​ការ​សិក្សា​នៅ​កម្រិត​សកលវិទ្យាល័យ​ដោយ​មិន​ចាំបាច់​រៀន​នៅ​ឆ្នាំ​មូលដ្ឋាន​ឡើយ​។​

​ជាមួយគ្នា​នេះ​ សាលា​នឹង​រៀបចំ​ចាត់ចែង​ឱ្យ​សិស្សានុសិស្ស​ទាំងអស់​ ​បាន​ចុះ​ធ្វើ​កម្មសិក្សា​ ​(​Internship​) ​ផ្ទាល់​នៅ​តាម​បណ្ដា​ស្ថាប័ន​រដ្ឋ​ ​ក្រុមហ៊ុន​ព័ត៌មានវិទ្យា ​រោងចក្រ ​សហគ្រាស​អគ្គិសនី​-​អេឡិចត្រូនិក​ និង​សណ្ឋាគារ​នានា​។ ​ការ​ចុះ​កម្មសិក្សា​នេះ​ ​ជួយ​ឱ្យ​សិស្ស​ទទួលបាន​បទពិសោធន៍​ការងារ​ជាក់ស្ដែង​ ស្វែងយល់​ពី​បរិយាកាស​ការងារ​ពិត​ ​និង​បង្កើត​ឱកាស​មាស​ក្នុង​ការ​ទទួលបាន​ការងារ​ធ្វើ​ភ្លាម​ៗ​ក្រោយពេល​បញ្ចប់​ការ​សិក្សា​ពី​សាលា​។​

​តាម​ការ​គ្រោងទុក​សម្រាប់​ការ​បណ្ដុះបណ្ដាល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១​ ​ខែវិច្ឆិកា ​ឆ្នាំ​២០២៦​ខាងមុខ​។ ​លោក​នាយក​ ​ក៏​បាន​ស្វាគមន៍​សិស្សានុសិស្ស​ទូទាំង​ប្រទេស ដោយ​មិន​ចំពោះតែសិស្សវិទ្យាល័យបឹងត្របែកឡើយ គឺពួកគេ​អាច​ចូលរៀន​ដោយ​ឥត​គិត​ថ្លៃ​ ​ដោយ​គ្រាន់តែ​ផ្ទេរ​ឯកសារ​ដើម្បី​ចុះឈ្មោះ​ចូលរៀន​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​ រហូតដល់​ថ្ងៃចន្ទ ​ទី​៣១​ ​ខែសីហា ​ឆ្នាំ​២០២៦​។ ​សិស្សានុសិស្ស​អាច​ចុះឈ្មោះ​តាមរយៈ​ ​https​:​/​/​forms​.​gle​/​Uk​3​MZEGBN​9​weC​14​M​6​ ​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...