មជ្ឈមណ្ឌលសិក្សាប៊ីប ពង្រីកខ្លួនទៅកាន់ខេត្តក្រុងចំនួន១៤ ដើម្បីជួយ​យុវជន​នៅក្រៅសាលា ទទួល​ឱកាស​អប់រំ

ភ្នំពេញ – ក្រសួងអប់រំ យុវជន និង​កីឡា, ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង​​អង្គការ​យូណេស្កូ បានឱ្យដឹងថា នៅ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០២២ នឹងមានការ​​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មណ្ឌល​សិក្សា​ប៊ីប​ថ្មី​ចំនួន​៤ នៅ​ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ស្វាយរៀង ។ ការ​បើក​មណ្ឌលសិក្សាថ្មីនេះ បាន​បង្កើន​ចំនួន​មណ្ឌលសិក្សា​ ប៊ីប ចំនួន ២៦ទីតាំង​ក្នុង​១៤​ខេត្ត​ក្រុង ដើម្បី​ធានា​ឱ្យ​បានថា យុវជន​នៅ​ក្រៅសាលា និង​យុវជន​ដែល​ងាយ​រងគ្រោះ​កាន់តែច្រើន​ក្នុង​ប្រទេស​កម្ពុជា ទទួល​ឱកាស​អប់រំជាមូលដ្ឋាន ដើម្បី​បន្ត​ការ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ទៀត និង​ដើម្បី​គាំទ្រ​ពួកគេ​ឱ្យ​ទទួល​បាន​ការងារ​ប្រកប​ដោយ​ផលិតភាពខ្ពស់។

យោង​តាម​សេចក្តីប្រកាស​រួម របស់ក្រសួងអប់រំ ក្រសួងការងារ និង​អង្គការ​យូណេស្កូ បាន​បញ្ជាក់ថា ការ​បោះបង់​ការ​សិក្សា នៅ​តែជា​ការ​ប្រឈម​ដ៏​សំខាន់​មួយ​នាពេលបច្ចុប្បន្ន ជាពិសេស​នៅ​កម្រិត​មធ្យមសិក្សា​បឋមភូមិ ដោយ​កត្តាសេដ្ឋកិច្ច​ជាមូលហេតុ​ចម្បង។ ដូច្នេះ ដើម្បី​ដោះស្រាយ​បញ្ហានេះ ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​យូណេស្កូ បានចាប់ផ្តើម​អនុវត្ត​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អ៊ីនធឺណេត (ប៊ីប-BEEP) ក្នុងការ​ផ្តល់ជូន​យុវជនក្រៅ​សាលា នូវ​ការ​អប់រំ​ជាមូលដ្ឋាន និង​ឱកាស​អភិវឌ្ឍជំនាញ។

ទម្រង់​នៃ​ការ​សិក្សា​តាមទូរស័ព្ទ​ដែលមាន​ភាព​បត់បែនបាន តាមរយៈកម្មវិធីប៊ីប បានផ្តល់​ឱកាស​ឱ្យ​សិស្ស​បញ្ចប់ការ​សិក្សា​កម្រិតមធ្យម​សិក្សា​បឋមភូមិ អាច​សិក្សា​តាម​អ៊ីនធឺណេត​ដោយ​ឥតគិតថ្លៃ ។ ហើយ​អ្នក​សិក្សា​ដែល​បញ្ចប់​កម្មវិធី នឹង​ទទួល​បាន​វិញ្ញាបនបត្រ​សមមូល​ថ្នាក់ទី៩ ដែលទទួល​ស្គាល់ដោយ​ក្រសួងអប់រំ យុវជន និង​កីឡា និង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​អាច​ឱ្យ​ពួក​គេ​ចុះឈ្មោះ​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​នៅ​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​នៅ​វិទ្យាល័យ​ចំណេះទូទៅ និង​បច្ចេកទេស នៃក្រសួងអប់រំ យុវជន និងកីឡា។

សូម​បញ្ជាក់ថា មណ្ឌលសិក្សាប៊ីប ត្រូវ​បាន​បើក​ជា​​លើក​​ដំបូង​ក្នុង​ឆ្នាំ​២០១៩ ដោយ​មក​ទល់ពេលនេះ មានអ្នក​សិក្សា​ជាង ១៥០០នាក់​ហើយ​បានទទួល​អត្ថប្រយោជន៍​ពី​កម្មវិធីប៊ីប ។ បច្ចុប្បន្ននេះ កម្មវិធីប៊ីប ស្ថិត​ក្នុង​ដំណាក់​កាល​ពង្រីកវិសាល​ភាព ដើម្បី​បង្កើន​ការ​បញ្ចប់​ការ​អប់រំ​ជាមូលដ្ឋាន និង​អភិវឌ្ឍធនធាន​មនុស្ស ក្នុង​ការ​គាំទ្រ​ដល់​គោលដៅ​របស់កម្ពុជា ដើម្បី​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យមកម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ។ ការ​ពង្រីកនេះ រួម​មាន​ការ​ដាក់​ឱ្យ​ដំណើរ​ការ​កម្មវិធីប៊ីប​ទូទាំង​ប្រទេស ពង្រឹង​សមត្ថភាព​អ្នក​សម្របសម្រួល​ក្នុង​ការ​ផ្តល់​ការ​ប្រឹក្សា​អំពីអាជីព និង​ការងារ​ដល់អ្នក​សិក្សា និង​ការ​កែលម្អ​លទ្ធភាព​ទទួល​បាន​ការ​សិក្សា​សម្រាប់​យុវជន​ដែល​មាន​ពិការភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦