ភ្នំពេញ – ពេលដែលមានភាពតានតឹងចិត្ត មនុស្សគ្រប់រូបតែងតែរកវិធីសាស្ត្រផ្សេងៗ ដើម្បីដោះស្រាយ ឬបន្ធូរភាពតានតឹងនោះ ។ ចំណែករបៀបដោះស្រាយនីមួយៗតែងតែទទួលបានលទ្ធផលជាវិជ្ជមាន អាស្រ័យលើបុគ្គលសម្រេចចិត្តធ្វើសកម្មភាពទាំងនោះ ។ ខាងក្រោមនេះ ជាវិធីសាស្ត្រចំនួន ៧ ដែលអាចដោះស្រាយភាពតានតឹងចិត្ត បង្ហាញដោយក្រសួងកិច្ចការនារី ។
១.កម្សាន្តជាលក្ខណៈគ្រួសារ ៖ វាមិនត្រឹមតែធ្វើឱ្យបុគ្គល ឬសមាជិកមានអារម្មណ៍ធូរស្រាលពីភាពតានតឹងចិត្តប៉ុណ្ណោះទេ វាថែមទាំងជួយឱ្យគ្រួសារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នាទៀតផង ។ សកម្មភាពកម្សាន្តក្នុងគ្រួសារ មានដូចជា ការជជែកលេងជាមួយគ្នា, ដើរ ឬរត់ជាមួយគ្នា, ទស្សនាភាពយន្ត ឬចម្រៀងរួមគ្នា, ដាំដំណាំរួមគ្នា, ចម្អិនម្ហូបរួមគ្នា, ព្រមទាំងមានដំណើរកម្សាន្តជុំគ្នា ។
២.ការបួងសួង ៖ អាចធ្វើបានទៅតាមជំនឿ ឬសាសនារបស់មនុស្សម្នាក់ៗ ។ តាមទំនៀមទម្លាប់របស់ខ្មែរមួយចំនួន បុគ្គលចូលចិត្តធ្វើការបួងសួង ឬបន់ស្រន់នៅពេលដែលគាត់ពិបាក ឬមានបញ្ហាអ្វីមួយពិបាកដោះស្រាយនៅក្នុងគ្រួសារ ។ ដូចនេះ ការបន់ស្រន់ក៏អាចធ្វើឱ្យមនុស្សបានធូរស្បើយពីទុក្ខលំបាកផ្សេងៗមួយកម្រិត ឬមួយរយៈពេលផងដែរ។

៣.និយាយជាមួយមនុស្សដែលទុកចិត្ត ៖ ស្វែងរកជំនួយពីមនុស្សដែលទុកចិត្ត ព្រោះគេអាចស្ដាប់រឿងរ៉ាវរបស់យើងដោយយកចិត្តទុកដាក់ មិនវិនិច្ឆ័យ និងអាចរក្សាការសម្ងាត់បាន។ ទន្ទឹមគ្នានេះ ក៏អាចនិយាយទូរស័ព្ទជាមួយមនុស្សដែលទុកចិត្តបានដែរ ។ និយាយទូរស័ព្ទជាមួយមនុស្សដែលទុកចិត្តបាន គឺនិយាយពីនេះពីនោះ ជជែកលេង ព្រមទាំងបង្កើតភាពសប្បាយរីករាយ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃឱ្យកាន់តែជិតស្និទ្ធ ។
៤.ហាត់ប្រាណ ឬលេងកីឡា ៖ រាងកាយត្រូវតែសកម្ម ព្រោះអាចជួយឱ្យមានសុខភាពល្អ និងមានអារម្មណ៍ស្រស់ថ្លាឡើងវិញ ។ គ្មានទម្លាប់ហាត់ប្រាណ ឬលេងកីឡានឹងបណ្តាលឱ្យរាងកាយស្ពឹកស្រពន់ គ្មានកម្លាំង ឆាប់ហត់ ព្រមទាំងប្រឈមនឹងជំងឺផ្សេងៗ ដូចជាជំងឺពាក់ព័ន្ធនឹងសរសៃឈាមបេះដូងជាដើម ។
៥.ដាំដំណាំ ៖ ដាំដំណាំអាចថាសកម្មភាពសាមញ្ញ ប៉ុន្តែវាអាចជួយឱ្យស្ថានភាពសុខភាពផ្លូវចិត្តបានយ៉ាងប្រសើរ ។ យើងអាចទាញប្រយោជន៍ពីវាបានច្រើន ដូចជា កាត់បន្ថយចំណាយទៅលើម្ហូបអាហារ បញ្ចេញកម្លាំងពលកម្ម ហើយក៏ជាគំរូដល់កូនចៅជំនាន់ក្រោយសម្រាប់អនុវត្តផងដែរ។

៦.សមាធិ ៖ សមាធិមិនមែនមានន័យថា ឱ្យយើងស្ងប់មិនគិតអ្វីនោះទេ តែវាអាចជួយឱ្យយើងបានយល់ច្បាស់ពីបញ្ហា ឬរឿងរ៉ាវផ្សេងៗដែលបានកើតឡើង ទទួលស្គាល់បញ្ហា ព្រមទាំងអារម្មណ៍ផ្សេងៗដែលកើតមាន ធ្វើឱ្យមានភាពតានតឹងចិត្ត ។ យើងអាចបន្ធូរភាពតានតឹងឱ្យចេញទៅ ដោយផ្តោតអារម្មណ៍លើលំហាត់ខ្យល់ដង្ហើមចេញ និងចូលឱ្យជាក់លាក់ ។
៧.ស្តាប់ចម្រៀង ៖ ជាមធ្យោបាយមួយដែលជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងបំបាត់ភាពតានតឹងទាំងឡាយ ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
ក្រោមកម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្តឈៀងរ៉ៃ នៃព្រះរាជាណាចក្រថៃ បានប្រកាសជ្រើសរើសនិស្សិតកម្ពុជាចំនួន ២រូប...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2023
ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើមទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/07/2026
អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេសអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2026
សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2026
ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2025
កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2025
ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































