ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអង្គការយូណេស្កូ បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នឹងមានការដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលសិក្សាប៊ីបថ្មីចំនួន៤ នៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ។ ការបើកមណ្ឌលសិក្សាថ្មីនេះ បានបង្កើនចំនួនមណ្ឌលសិក្សា ប៊ីប ចំនួន ២៦ទីតាំងក្នុង១៤ខេត្តក្រុង ដើម្បីធានាឱ្យបានថា យុវជននៅក្រៅសាលា និងយុវជនដែលងាយរងគ្រោះកាន់តែច្រើនក្នុងប្រទេសកម្ពុជា ទទួលឱកាសអប់រំជាមូលដ្ឋាន ដើម្បីបន្តការបណ្តុះបណ្តាលជំនាញបន្ថែមទៀត និងដើម្បីគាំទ្រពួកគេឱ្យទទួលបានការងារប្រកបដោយផលិតភាពខ្ពស់។

យោងតាមសេចក្តីប្រកាសរួម របស់ក្រសួងអប់រំ ក្រសួងការងារ និងអង្គការយូណេស្កូ បានបញ្ជាក់ថា ការបោះបង់ការសិក្សា នៅតែជាការប្រឈមដ៏សំខាន់មួយនាពេលបច្ចុប្បន្ន ជាពិសេសនៅកម្រិតមធ្យមសិក្សាបឋមភូមិ ដោយកត្តាសេដ្ឋកិច្ចជាមូលហេតុចម្បង។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូ បានចាប់ផ្តើមអនុវត្តកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណេត (ប៊ីប-BEEP) ក្នុងការផ្តល់ជូនយុវជនក្រៅសាលា នូវការអប់រំជាមូលដ្ឋាន និងឱកាសអភិវឌ្ឍជំនាញ។
ទម្រង់នៃការសិក្សាតាមទូរស័ព្ទដែលមានភាពបត់បែនបាន តាមរយៈកម្មវិធីប៊ីប បានផ្តល់ឱកាសឱ្យសិស្សបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ អាចសិក្សាតាមអ៊ីនធឺណេតដោយឥតគិតថ្លៃ ។ ហើយអ្នកសិក្សាដែលបញ្ចប់កម្មវិធី នឹងទទួលបានវិញ្ញាបនបត្រសមមូលថ្នាក់ទី៩ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអាចឱ្យពួកគេចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស នៃក្រសួងអប់រំ យុវជន និងកីឡា។

សូមបញ្ជាក់ថា មណ្ឌលសិក្សាប៊ីប ត្រូវបានបើកជាលើកដំបូងក្នុងឆ្នាំ២០១៩ ដោយមកទល់ពេលនេះ មានអ្នកសិក្សាជាង ១៥០០នាក់ហើយបានទទួលអត្ថប្រយោជន៍ពីកម្មវិធីប៊ីប ។ បច្ចុប្បន្ននេះ កម្មវិធីប៊ីប ស្ថិតក្នុងដំណាក់កាលពង្រីកវិសាលភាព ដើម្បីបង្កើនការបញ្ចប់ការអប់រំជាមូលដ្ឋាន និងអភិវឌ្ឍធនធានមនុស្ស ក្នុងការគាំទ្រដល់គោលដៅរបស់កម្ពុជា ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។ ការពង្រីកនេះ រួមមានការដាក់ឱ្យដំណើរការកម្មវិធីប៊ីបទូទាំងប្រទេស ពង្រឹងសមត្ថភាពអ្នកសម្របសម្រួលក្នុងការផ្តល់ការប្រឹក្សាអំពីអាជីព និងការងារដល់អ្នកសិក្សា និងការកែលម្អលទ្ធភាពទទួលបានការសិក្សាសម្រាប់យុវជនដែលមានពិការភាព៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2026
ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/08/2023
ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2023
ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

ក្រសួងអប់រំប្រកាសពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅសាធារណរដ្ឋអាស៊ែបៃហ្សង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2025
តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិតអន្តរជាតិចំនួន២០នាក់ ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/02/2025
កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

រដ្ឋាភិបាលចិនប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/04/2026
ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































