កុមារប្រមាណ៣ពាន់នាក់​នៅ​ស្រុកព្រែកប្រសព្វ នឹងទទួលបានសុខភាពកាន់តែប្រសើឡើង តាមរយៈកម្មវិធីអាហាររូបត្ថម្ភ ReactsIn

ក្នុងសេចក្តីប្រកាស​ព័ត៌មាន​កាលពីពេលថ្មីៗនេះ អង្គការទស្សនៈពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ឱ្យដឹងថា កាលពីដើមខែមករា ខ្លួន​បានដាក់​ឱ្យ​អនុវត្ត​គម្រោង​លើក​កម្ពស់​សមភាពយេនឌ័រ​ក្នុង​កម្មវិធីអាហារូបត្ថម្ភ ហៅកាត់ថា ReactsIn នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ គម្រោងថ្មីនេះ គេ​រំពឹងថា នឹង​ជួយ​ឱ្យ​កុមារ​ប្រមាណ ៣០០០នាក់ មានសុខភាព​កាន់តែ​ប្រសើរឡើង។

លោកវេជ្ជបណ្ឌិត អាស្រាត តូឡូសូ (Asrat Tolosso) ប្រធានគម្រោងលើកកម្ពស់សមភាពយេនឌ័រក្នុងកម្មវិធីអាហារូបត្ថម្ភ ReactsIn នៃអង្គការទស្សនៈពិភពលោកកាណាដា បាននិយាយថា “កុមាររីកចម្រើន និងឈានដល់សក្តានុពលពេញលេញរបស់ពួកគេ នៅពេលពួកគេទទួលបានការថែទាំពីម្ដាយ និងឪពុក។ ទោះបីជាម្តាយជាអ្នកទទួលខុសត្រូវចម្បង ជាពិសេសនៅក្នុងផ្នែកដូចជាការផ្តល់អាហារ ការថែទាំ និងការស្វែងរកសេវាថែទាំសុខភាពក៏ដោយ ក៏ឪពុកមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍរបស់កូនៗផងដែរ។”

លោកជំទាវ ខាំ សុភាព អភិបាលរងខេត្តក្រចេះ បាននិយាយក្នុងពេលបើកអនុវត្តគម្រោងថា “ខ្ញុំលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់ក្នុងការបើកអនុវត្តគម្រោងនេះ ឱ្យយកចិត្តទុកដាក់ចំពោះការអនុវត្ត និងបើកចំហរទៅនឹងការរៀនសូត្រអ្វីថ្មីៗពីគម្រោង ដើម្បីបម្រើសហគមន៍របស់យើងឱ្យកាន់តែប្រសើរ និងធ្វើឱ្យសុខភាពកុមារនៅស្រុកព្រែកប្រសព្វកាន់តែប្រសើរ។”

កម្ពុជាគឺជាប្រទេសទីប្រាំដែលចូលរួមក្នុងគម្រោងលើកកម្ពស់សមភាពយេនឌ័រក្នុងកម្មវិធីអាហារូបត្ថម្ភ ReactsIn បន្ទាប់ពីប្រទេស បង់ក្លាដែស កេនយ៉ា សូម៉ាលី និងតង់ហ្សានី ដោយនាំមកនូវវិធីសាស្រ្តពិសេសមួយដើម្បីដោះស្រាយបញ្ហាអាហារូបត្ថម្ភកុមារតាមរយៈការពង្រឹងសមភាពយេនឌ័រ។ ទោះបីជាមានការរីកចម្រើនដ៏លេចធ្លោនៅលើបញ្ហានេះក្នុងអំឡុងទសវត្សរ៍កន្លងមកក៏ដោយ កម្ពុជានៅតែមានអត្រាកុមារខ្វះអាហារូបត្ថម្ភខ្ពស់ ដោយមានកុមារ ២២% មានកម្ពស់ទាបធៀបនឹងអាយុរបស់ពួកគេ (ការក្រិះក្រិន) ដែលតំណាងឱ្យគម្លាតការលូតលាស់របស់មនុស្ស។

អង្គការ​ទស្សនៈពិភពលោក​លើកឡើងថា ជាមួយនឹងថវិកាចំនួន ៤៣៤ ០៧៤ ដុល្លារអាមេរិក គម្រោងលើកកម្ពស់សមភាពយេនឌ័រក្នុងកម្មវិធីអាហារូបត្ថម្ភ ReactsIn នឹងរួមចំណែកដោយផ្ទាល់ទៅនឹងគោលដៅយុទ្ធសាស្រ្តបញ្ចកោណទី១ (ការអភិវឌ្ឍធនធានមនុស្ស) និងទី៤ (ការអភិវឌ្ឍដែលមានភាពធន់ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន) របស់រាជរដ្ឋាភិបាល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពលេខ ២ (ការលុបបំបាត់ការអត់ឃ្លាន) និងលេខ៥ (ភាពសមភាពយេនឌ័រ) របស់អង្គការសហប្រជាជាតិ ដោយផ្តោតលើការលើកកម្ពស់តួនាទី សមភាពយេនឌ័រដែលទាក់ទងនឹងអាហារូបត្ថម្ភ សុខភាព និងសុខភាពបន្តពូជ និងសិទ្ធិ នៅកម្រិតសហគមន៍ ប៉ុន្តែថែមទាំងពង្រឹងការផ្តល់សេវាសាធារណៈ និងបង្កើនការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីភាពសមធម៌យេនឌ័រនៅក្នុងស្រុកតាមរយៈការស្វែងរកមតិគាំទ្រ និងការសន្ទនាគោលនយោបាយផងដែរ។

សូមបញ្ជាក់ថា គម្រោងលើកកម្ពស់សមភាពយេនឌ័រក្នុងកម្មវិធីអាហារូបត្ថម្ភ ដើម្បីពង្រឹងសមភាពយេនឌ័រ និងអាហារូបត្ថម្ភ ក្នុងខេត្តក្រចេះ គឺជាការ​អនុវត្ត​របស់អង្គការទស្សនៈពិភពលោក ដោយមានកិច្ចសហការជាមួយក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៣១ ០០០នាក់ នៅក្នុងភូមិចំនួន២៥ ក្នុងឃុំចំនួន៥ ក្នុងស្រុកព្រែកប្រសព្វ ឱ្យ​បានមុនឆ្នាំ២០២៩។ គម្រោងលើកកម្ពស់សមភាពយេនឌ័រក្នុងកម្មវិធីអាហារូបត្ថម្ភ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ សិទ្ធិដែលទាក់ទងនឹងអាហារូបត្ថម្ភ និងសមភាពយេនឌ័រ សម្រាប់អ្នកមានជីវភាពក្រីក្រ និងអ្នកដែលត្រូវបានគេរំលង ដោយផ្តោតជាពិសេសលើស្ត្រី ក្មេងស្រីវ័យជំទង់ និងកុមារដែលមានអាយុក្រោម ៥ ឆ្នាំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *