ឥទ្ធិពល នៃការញៀនបច្ចេកវិទ្យាមកលើសុខភាពផ្លូវចិត្ត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ឥទ្ធិពលអវិជ្ជមាន នៃបច្ចេកវិទ្យាមកលើសុខភាពផ្លូវចិត្ត បានក្លាយជាបញ្ហាសំខាន់មួយ ដែលអ្នកជំនាញ និងសាធារណៈជនជាច្រើនកំពុងយកចិត្តទុកដាក់ដោះស្រាយ។

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ដោយសារការចំណាយពេលជាមួយបច្ចេកវិទ្យាច្រើនលើសកំណត់ មនុស្សវ័យជំទង់ទូទាំងពិភពលោក ដែលមានអាយុចន្លោះពី ១០​ ទៅ ១៩ឆ្នាំ កំពុងប្រឈមនឹងជំងឺបីសំខាន់ៗ ដូចជា បញ្ហាថប់បារម្ភ (១០ ទៅ ១៤ឆ្នាំ ប្រមាណ ៣,៦ ភាគរយ, ១៥ ទៅ ១៩ ឆ្នាំ មានប្រមាណ ៤,៩ ភាគរយ) ជំងឺធ្លាក់ទឹកចិត្ត (១០ ទៅ ១៤ឆ្នាំ មាន ប្រមាណ ១,១ភាគរយ, ១៥ ទៅ ១៩ ឆ្នាំ មានប្រមាណ ២,៨ ភាគរយ) និងជំងឺ ADHD (ជំងឺក្មេងរពិស) (១០ ទៅ ១៤ឆ្នាំ មានប្រមាណ ៣,១ ភាគរយ, ១៥ ទៅ ១៩ឆ្នាំ ប្រមាណ ២,០ ភាគរយ)។

លោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល បានលើកឡើងថា ប្រសិនបើមនុស្សប្រើអ៊ីនធឺណិតហួសហេតុ គេនឹងប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត ៦៧ដងខ្ពស់ជាងអ្នកដទៃទៀត, ជំងឺថប់បារម្ភ ៤៧ដងខ្ពស់ជាងអ្នកដទៃទៀត និងជំងឺ ADHD ២៣ ដងខ្ពស់ជាងអ្នកដទៃ។

ផលវិបាកនៃបច្ចេកវិទ្យាមកលើសុខភាពផ្លូវចិត្ត

អ្នកនាង យឹម សុធារី អ្នកជំនាញផ្នែកចិត្តសាស្ត្រ អ្នកព្យាបាលសុខភាពផ្លូវចិត្ត, ជាទីប្រឹក្សាផ្នែកទំនាស់ និងសន្តិភាព និងជានាយិកាមជ្ឈមណ្ឌលស្នេហា បានលើកឡើងថា មូលហេតុដែលធ្វើឱ្យបច្ចេកវិទ្យាមានឥទ្ធិពលមកលើសុខភាពផ្លូវចិត្តរបស់យើង គឺដោយសារតែយើងផ្ដោត និងប្រើប្រាស់វាច្រើនពេក។ អ្នកនាង បន្តថា ​ប្រសិនបើយើងព្យាយាមផ្ដោតទៅលើអ្វីមួយគ្រប់ពេល វានឹងមានឥទ្ធិពលមកលើយើងធំធេងណាស់ មិនថាតែប្រព័ន្ធបច្ចេកវិទ្យានោះទេ។ ប៉ុន្តែបើនិយាយអំពីប្រព័ន្ធបច្ចេកវិទ្យា មាតិកាដែលត្រូវបានផលិតឡើង គឺវាទាក់ចិត្តយើងឱ្យចង់បន្តមើល និងនៅជាមួយបច្ចេកវិទ្យា ព្រោះអ្នកផលិតមាតិកានៅលើប្រព័ន្ធបច្ចេកវិទ្យាឆ្លាតខ្លាំង រហូតធ្វើឱ្យយើងម្នាក់ៗចង់ដឹង និងញៀនចង់មើល។

គេធ្វើឱ្យយើងចង់មើល ហើយបើយើងមិនចេះគ្រប់គ្រងខ្លួនឯងទេ វានឹងមានឥទ្ធិពល​មកលើយើងកាន់តែខ្លាំង។

អ្នកនាង យឹម សុធារី

លោក ហឿ សេថុល ប្រធានសមាគមកម្ពុជាសម្រាប់ការប្រឹក្សាយោបល់ និងចិត្តសាស្ត្រ និងជានាយកសាលាខ្មែរចិត្តវិទ្យា និងការអប់រំពិសេស បានមានប្រសាសន៍ថា នៅក្នុងលក្ខខណ្ឌ ដែលបច្ចេកវិទ្យាមានផលប៉ះពាល់អវិជ្ជមានមកលើសុខភាពផ្លូវចិត្ត បើតាមការស្រាវជ្រាវជាច្រើន បានរកឃើញថា ពេលដែលយើងប្រើគ្រឿងអេឡិចត្រូនិចក្នុងកម្រិតយូរពេក។ ពន្លឺពណ៌ខៀវរបស់វា នឹងធ្វើមានផលប៉ះពាល់ទៅលើប្រព័ន្ធប្រសាទរបស់យើង។

បើយើងនិយាយពីពេលវេលា ពេលថ្ងៃ និងពេលយប់ គឺមានប្រហាក់ប្រហែលគ្នា ឬអាចលម្អៀងគ្នាបន្តិចបន្តួចទាក់ទងទៅនឹងពេលវេលា ដែលមានពន្លឺ និងពេលងងឹត។ ប៉ុន្តែនៅពេលដែលយើងប្រើ ស្មាតហ្វូន ឬស្គ្រីនច្រើន បានន័យថា ថ្ងៃក៏យើងភ្លឺ ហើយនៅពេលយប់ក៏យើងភ្លឺ។

លោក ហឿ សេថុល

ប្រសិនបើមនុស្សប្រើកាន់តែច្រើននៅពេលយប់ មានន័យថា បុគ្គលនោះចំណាយពេលនៅក្នុងពន្លឺច្រើនជាងពេលងងឹត។ ហេតុនេះ វានឹងមានបម្រែបម្រួលក្នុងរាងកាយរបស់គាត់។ ឥទ្ធិពលនៃបច្ចេកវិទ្យានេះ អាចបង្កឱ្យមានផលវិបាកច្រើន ជាពិសេស ផលប៉ះពាល់ទាំងផ្នែកផ្លូវកាយ ផ្នែកអារម្មណ៍ និងអាកប្បកិរិយា។ លោក សេថុល បញ្ជាក់បន្ថែម។

លោក ហឿ សេថុល ប្រធានសមាគមកម្ពុជាសម្រាប់ការប្រឹក្សាយោបល់ និងចិត្តសាស្ត្រ និងជានាយកសាលាខ្មែរចិត្តវិទ្យា និងការអប់រំពិសេស ។

លោក សេថុល លើកឡើងចំពោះផលប៉ះពាល់លើរាងកាយ នៅក្នុងការសិក្សាស្រាវជ្រាវ គេបានរកឃើញថា ពន្លឺក្នុងអេក្រង់ដែលជះមកភ្នែករបស់មនុស្ស នឹងធ្វើឱ្យមានបម្រែបម្រួលសារធាតុគីមី មេឡាតូនីន ដែលបង្កឱ្យមានវិបត្តិគេងមិនលក់ ឬមិនងងុយគេង។ ខណៈចំពោះផលប៉ះពាល់ផ្នែកអារម្មណ៍វិញ គឺយើងប្រឈមនឹងបញ្ហារលកអារម្មណ៍មិននឹងន ម្ដងមួរម៉ៅ ម្ដងស្រងូតស្រងាត់ ម្ដងសប្បាយ ធ្វើឱ្យគាត់ងាយប្រែប្រួលអារម្មណ៍។ ដោយឡែក ចំពោះអាកប្បកិរិយា នៅពេលដែលរបស់អ្វីមួយមានភាពទាក់ទាញខ្លាំង មនុស្សនឹងមានទំនោរប្រើប្រាស់វាកាន់តែខ្លាំង។

មនុស្សវ័យណា ដែលងាយទទួលឥទ្ធិពលអវិជ្ជមាននៃបច្ចេកវិទ្យាខ្លាំងជាងគេ?

ចំពោះសំណួរនេះ លោក ហឿ សេថុល មានប្រសាសន៍ថា វ័យដែលលោកបារម្ភខ្លាំង ចំពោះភាពងាយញៀនបច្ចេកវិទ្យា គឺមនុស្សវ័យជំទង់ ដែលមានអាយុចន្លោះពី ១២ ១៣ ទៅដល់ ៣០ឆ្នាំ។ ព្រោះថា មនុស្សវ័យជំទង់ គឺចាប់ផ្ដើមប្រឡូកចូលទៅក្នុងសង្គម ចាប់ផ្ដើមសាកល្បងបទពិសោធន៍ថ្មីៗ ប៉ុន្តែខ្លួនមិនទាន់មានបទពិសោធន៍វាស់ស្ទង់ ពីបរិយាកាសសង្គមនោះទេ។ ដូច្នេះ ជំទង់ មានទំនោរធ្វើអ្វីក៏លើសដែរ។

ខណៈ អ្នកនាង យឹម សុធារី បង្ហាញការយល់ឃើញថា មនុស្សគ្រប់រូប គឺងាយនឹងទទួលឥទ្ធិពលពីបច្ចេកវិទ្យាដូចគ្នា មិនថាវ័យណាក៏ដោយ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ អ្នកដែលងាយរងឥទ្ធិពលជាងគេ គឺអ្នកដែលមិនបានទទួលការអប់រំអំពីការប្រើប្រាស់បច្ចេកវិទ្យា។ ក្នុងរូបភាពនេះ កុមារ និងមនុស្សចាស់ គឺងាយរងគ្រោះជាងគេ ព្រោះគាត់មិនសូវបានសិក្សាអំពីរឿងហ្នឹង ហើយពួកគាត់ក៏មិនបានដឹងអំពីឥទ្ធិពលអវិជ្ជមាន នៃបច្ចេកវិទ្យាដែរ។

ធ្វើដូចម្ដេច ដើម្បីបង្ការ និងដោះស្រាយបញ្ហាញៀននឹងបច្ចេកវិទ្យា?

ដើម្បីបង្ការ និងដោះស្រាយបញ្ហាញៀនបច្ចេកវិទ្យា អ្នកនាង យឹម សុធារី បានបង្ហាញគន្លឺះសំខាន់ៗបួន ៖

ទី១ កុំអនុញ្ញាតឱ្យកូនតូច ចាប់ផ្ដើមលេងទូរស័ព្ទ ឬផេបប្លេត តាំងពីក្មេងពេក។ អ្នកនាងបានបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនថា «ខ្ញុំផ្ទាល់ ក៏ធ្លាប់បង្កកំហុសនេះដែរ កាលពីកូនរបស់ខ្ញុំនៅតូច ហើយអ្នកកំពុងអានក៏ប្រហែលជា បាននិងកំពុងប្រព្រឹត្តិកំហុសនេះដែរ ប៉ុន្តែវាមិនយឺតពេលនោះទេ ក្នុងការបញ្ឈប់សកម្មភាពនេះ។ ចំណែក អ្នកដែលទើបនឹងមានកូន អាចរៀនសូត្រពីកំហុស និងបទពិសោធន៍របស់យើង ដោយមិនអនុញ្ញាតឱ្យ កូនលេងទូរស័ព្ទ។ »

ទី២ អាណាព្យាបាលត្រូវមានចំណេះដឹង ថាតើកូនរបស់ខ្លួនមានអាយុប៉ុណ្ណា ទើបស័ក្ដិសមនឹងប្រើប្រាស់ ហើយគួរមានវិធីសាស្ត្រនិយាយជាមួយកូនបែបណា ដើម្បីឱ្យពួកគាត់ជាកូនកុំទាររំអុក ឬក៏ការប្រើប្រាស់នោះមានកំណត់។

អ្នកនាង យឹម សុធារី អ្នកជំនាញផ្នែកចិត្តសាស្ត្រ អ្នកព្យាបាលសុខភាពផ្លូវចិត្ត, ជាទីប្រឹក្សាផ្នែកទំនាស់ និងសន្តិភាព និងជានាយិកាមជ្ឈមណ្ឌលស្នេហា ។

ទី៣ វិន័យពិតជាសំខាន់ ទាំងវិន័យចំពោះខ្លួនឯង កូនចៅ និងសមាជិកគ្រួសារ ព្រោះកូនមិនអាចឈប់មើលទូរស័ព្ទបានទេ ប្រសិនបើម្ដាយឪពុក ឬយាយតា និងអ្នកមើលថែទាំគាត់ នៅតែមើលច្រើន។

ទី៤ ការដែលឱ្យកូនមើលទូរស័ព្ទមិនមែនជាកត្តាជំរុញ ដែលធ្វើឱ្យកូនញ៉ាំបាយច្រើននោះទេ កូនរបស់យើងនៅតែអាចញ៉ាំបាយបានបើទោះជាគ្មានស្គ្រីនទូរស័ព្ទនៅពីមុខក៏ដោយ។ ម្នាក់ៗត្រូវចាប់ផ្តើមបង្កើត និងរក្សាទម្លាប់ល្អ។

លោក ហឿ សេថុល បានលើកឡើងស្រដៀងគ្នាដែរថា ដើម្បីដោះស្រាយបញ្ហានេះ ចាំបាច់ត្រូវមានការចូលរួម និងភាពច្បាស់លាស់របស់ឪពុកម្ដាយ ថា តើគួរឱ្យកូនអនុញ្ញាតប្រើប្រាស់បច្ចេកវិទ្យាកម្រិតណា។ ក្រៅពីនេះ គឺសាលារៀន សាម៉ីខ្លួនឯង អាជ្ញាធរ រដ្ឋអំណាច និងច្បាប់សង្គម ពិតជាសំខាន់។ លោកសង្កត់ធ្ងន់ថា ការលូតលាស់របស់ក្មេងមិនមែនអង្គុយតែមើលទូរស័ព្ទនោះទេ។ ការលេងកីឡា ការចូលរួមកម្មវិធីសង្គម ការចូលរួមសកម្មភាពមនុស្សធម៌ ការអានសៀវភៅ សុទ្ធសឹងតែជាផ្នែកដែលធ្វើឱ្យក្មេងមានការរីកច្រើន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)