រដ្ឋមន្រ្តីក្រសួងអប់រំ ៖ គោលដៅនៃការអប់រំ គឺឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ក្នុងបាឋកថាពិសេស សម្រាប់អន្តរជាតិសម្រាប់យុវជន ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គោលដៅនៃការអប់រំ គឺធ្វើ​យ៉ាងណា​ឱ្យ​ការ​អប់រំនោះ ឆ្លើយតប​ទៅនឹង​តម្រូវការ នៃការ​អភិវឌ្ឍ​ប្រទេស​ជាតិ, ដូច្នេះហើយ សម្រាប់គោលដៅអប់រំ​របស់កម្ពុជា គឺត្រូវផ្តល់​ឱ្យ​យុវជន​នូវ​បំណិនសតវត្សរ៍ទី២១ ចំណេះដឹង ដើម្បីចូលរួមចំណែក​ជាធនធាន​មនុស្ស​ប្រកប​ដោយ​សក្តានុពល ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ។

បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រសិនបើ​មិន​មានធនធាន​មនុស្ស​ប្រកប​ដោយគុណភាពទេ ប្រទេស​នានា​លើពិភពលោក​គឺមិន​អាច​អភិវឌ្ឍ​ប្រទេស​បានឡើយ។ ឯកឧត្តមថា ប្រទេស​មួយ​ដែលជា​មហាអំណាច គឺជា​ប្រទេស​ដែលសម្បូរ​ដោយ​ធនធាន​មនុស្ស ដែលមានលក្ខខណ្ឌ​ចាំបាច់​សម្រាប់ទាក់ទាញ​ក្រុមហ៊ុន ទាក់ទាញ​នូវ​ប្រព័ន្ធអេកូឡូហ្ស៊ី ដើម្បីអភិវឌ្ឍ ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាក់ដែរថា ជាការពិត​ ក៏​មានធនធាន​ផ្សេង​ទៀត​ដូចជា​ធនធាន​ធម្មជាតិ ប្រព័ន្ធអភិបាលកិច្ចជា​ដើម ប៉ុន្តែបើ​មិន​មាន​​ធនធាន​មនុស្ស ប្រទេសនោះ​ក៏​មិន​អាច​អភិវឌ្ឍបានដែរ ដោយ​ជាឧទាហរណ៍​ប្រទេសខ្លះ​មិន​មានធនធាន​ធម្មជាតិ ដូចជាជប៉ុន កូរ៉េខាងត្បូង ឬក៏សឹង្ហបុរីជាដើម ដែលមិន​មានធនធានធម្មជាតិសម្បូរបែប តែប្រទេសទាំងនោះ​មានធនធាន​មនុស្ស និង​ប្រព័ន្ធអភិបាល​កិច្ច ទើបនាំ​មក​នូវជោគជ័យ​ក្នុងការ​អភិវឌ្ឍ។

យ៉ាងណាក៏ដោយ បើតាមប្រសាសន៍របស់ ឯកឧត្តម ហង់ជួន ណារ៉ុន ដើម្បីសម្រេចបាននូវគោលដៅ នៃការអប់រំ បង្កើតធនធាន​មនុស្ស មានមធ្យោបាយ​ជាច្រើន ប៉ុន្តែ​ក្នុងចំណោម​នោះ ក៏​មានការ​លើក​កម្ពស់គុណភាពអប់រំ ដែលមានកត្តាទាំង៤ គឺកត្តាសាលារៀន កត្តាគ្រូបង្រៀន កត្តាសិស្ស និង​កត្តា​គាំទ្រ​របស់គ្រួសារ រួមទាំងវិធីសាស្រ្តផ្សេងៗ ដូចជា​ការ​បង្កើត​សាលារៀនជំនាន់ថ្មី សាលារៀនគំរូ ក៏​ដូចជា​ការ​ពង្រឹងអភិបាល​កិច្ច​ប្រព័ន្ធអប់រំ​ អភិបាល​កិច្ច​សាលា​រៀន ការ​ចូលរួម​របស់មាតាបិតា និង​វិធីសាស្រ្តផ្សេង​ទៀត​ដើម្បីសម្រេច​បាននូវចក្ខុវិស័យ។

យ៉ាងណាមិញ បើតាម​ការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីឈានទៅអភិវឌ្ឍប្រទេសបាន ក៏​ត្រូវ​មានលក្ខខណ្ឌសំខាន់ គឺត្រូវមានសុខសន្តិភាព មានសាមគ្គីភាព ឯកភាពជាតិ ហើយ​ក៏​ត្រូវ​មានការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត ក៏​ដូចជា​ចីរភាព​របស់រដ្ឋាភិបាល, ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹង​បន្ត​ការដឹកនាំនេះ ដើម្បីនាំ​កម្ពុជា​ឆ្ពោះទៅ​រក​ភាពសម្បូរ​រុងរឿង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....