ការអស់កម្លាំងកាយចិត្តចិញ្ចឹមកូន (Parental burnout), រោគសញ្ញា និងអាការៈ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការចិញ្ចឹមកូន គឺជាកិច្ចការមួយដែលលំបាក, បើទោះជាម្ដាយឪពុកអាចសហការគ្នាធ្វើការងារនេះបានល្អ មានការគាំទ្រគ្នាទៅវិញទៅមក ហើយកុមាររីករាយ និងមានសុខភាពល្អក៏ដោយ។ ហេតុនេះ ទើបអ្នកជំនាញ បានរកឃើញរោគសញ្ញាមួយ ដែលកើតឡើង នៅពេលអាណាព្យាបាលនឿយហត់ខ្លាំង ក្នុងការចិញ្ចឹមកូន ហើយបញ្ហានោះ ត្រូវបានគេឱ្យឈ្មោះថា ការអស់កម្លាំងកាយចិត្តរបស់ឪពុកម្ដាយ (Parental burnout)។

ដូចគ្នានឹងភាពនឿយហត់ដោយសារការងារដែរ (Job burnout) ការអស់កម្លាំងកាយចិត្តរបស់ឪពុកម្ដាយ កើតឡើងជាមួយនឹងរោគសញ្ញាជាក់លាក់។ ប៉ុន្តែអ្វីដែលធ្វើឱ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរ គឺនៅពេលដែលឪពុកម្ដាយមានអារម្មណ៍ថាខ្មាសគេ និងយល់ថាខ្លួនឯងសាងកំហុសអ្វីមួយ ទើបបណ្ដាលឱ្យអស់កម្លាំងកាយចិត្ត ខណៈការមាក់ងាយពីមនុស្សជុំវិញ ក៏ជាមូលហេតុមួយផងដែរ។ ជាលទ្ធផល ឪពុកម្ដាយជាច្រើន លាក់អារម្មណ៍ខ្លួនឯង មិនស្វែងរកជំនួយ និងការគាំទ្រនោះទេ នៅពេលមានបញ្ហានេះ។

តើអ្វីជាការអស់កម្លាំងកាយចិត្តរបស់ឪពុកម្ដាយ (Parental burnout)?

ឪពុកម្ដាយ បានជួបប្រទះនឹងភាពតានតឹង និងការអស់កម្លាំងកាយចិត្ត រយៈពេលជាយូរមកហើយ។ ប៉ុន្តែអ្នកស្រាវជ្រាវផ្នែកចិត្តសាស្ត្រ Isabelle Roskam និង Moïra Mikolajczak គឺជាមនុស្សដំបូង ដែលបានបង្កើតពាក្យ Parental burnout នៅដើមទសវត្សឆ្នាំ១៩៨០។ ស្ថានភាពនេះ ត្រូវបានអ្នកចិត្តសាស្ត្រទាំង ២ ពិពណ៌នាថា រោគសញ្ញាហត់នឿយខ្លាំង ហើយស្ថានភាពនេះ ស្ដែងឡើងតាមរយៈទិដ្ឋភាពបីផ្សេងគ្នា ៖

១. ភាពនឿយហត់ខ្លាំងលើសលប់ ទាក់ទងនឹងការចិញ្ចឹមកូន និងការបំពេញតួនាទីជាឪពុកម្ដាយ

២. មានអារម្មណ៍ថាទំនាក់ទំនងផ្នែកអារម្មណ៍ឃ្លាតឆ្ងាយពីកូន

៣. មានអារម្មណ៍ថា ចិញ្ចឹមកូនគ្មានប្រសិទ្ធភាព និងមិនជឿជាក់លើសមត្ថភាពខ្លួនឯង ក្នុងការធ្វើជាអាណាព្យាបាលល្អ

ខណៈពេលដែលការចិញ្ចឹមកូនអាចជារឿងដ៏អស្ចារ្យ និងគួរឱ្យរំភើប ប៉ុន្តែកាតព្វកិច្ចនេះ ក៏អាចជាប្រភពនៃភាពតានតឹង និងការព្រួយបារម្ភដែរ។ ហេតុនេះ វាអាចបណ្ដាលឱ្យអាណាព្យាបាល កើតមានរោគសញ្ញា ដូចគ្នាទៅនឹងភាពតានតឹងរ៉ាំរ៉ៃជាច្រើនទៀត។

ការអស់កម្លាំងកាយចិត្តរបស់ឪពុកម្ដាយ និងសុខភាពផ្លូវចិត្ត

យោងតាមការសិក្សាដែលបានចេញផ្សាយកាលពីឆ្នាំ២០២២ ដោយសាកលវិទ្យាល័យ Ohio State បានរកឃើញថា ២ភាគ៣ នៃឪពុកម្ដាយ ដែលធ្វើការ បានបង្ហាញថា ពួកគេមានការអស់កម្លាំងកាយចិត្តក្នុងនាមជាឪពុកម្ដាយ។

ការសិក្សានេះ ផ្អែកលើការស្ទង់មតិឪពុកម្ដាយជិត ១,៣០០នាក់ ដែលមានកូនក្រោមអាយុ ១៨ឆ្នាំ រស់នៅជាមួយពួកគេ។ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា ការអស់កម្លាំងនេះជាប់ទាក់ទងនឹងបញ្ហាសុខភាពផ្លូវចិត្តឪពុកម្ដាយ និងកូន។ ដំបូង ការសិក្សារកឃើញថា ការអស់កម្លាំងកាយចិត្ត (burnout) មានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងការថប់បារម្ភ និងការធ្លាក់ទឹកចិត្តរបស់ឪពុកម្ដាយ ព្រមទាំងជាមូលហេតុដែលជំរុញឱ្យឪពុកម្ដាយសេពគ្រឿងស្រវឹង។ បីភាគបួននៃឪពុកម្ដាយ ដែលមានប្រវត្តិមានវិបត្តិថប់បារម្ភ បានរាយការណ៍ថា ពួកគេមានវិបត្តិអស់ថាមពលទាំងផ្លូវកាយ និងផ្លូវចិត្ត (burnout) ដែរ។

លើសពីនេះ ឪពុកម្ដាយ ដែលកូនរបស់ពួកគេ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានបញ្ហា ADHD ឬការថប់បារម្ភ ទំនងជាងាយនឹងប្រឈមបញ្ហាអស់កម្លាំងកាយចិត្ត។ លើសពីនេះ ឪពុកម្ដាយ ដែលមានការព្រួយបារម្ភថា កូនរបស់ខ្លួន មានបញ្ហាផ្លូវចិត្ត ដែលមិនអាចធ្វើរោគវិនិច្ឆ័យបាន ក៏មានហានិភ័យនឹងជួបវិបត្តិនេះដែរ។

អាការៈឪពុកម្ដាយដែលមានបញ្ហាអស់កម្លាំងកាយចិត្ត

វាជារឿងធម្មតា ដែលឪពុកម្ដាយ មានអារម្មណ៍នឿយហត់ អស់កម្លាំង និងតានតឹង។ ប៉ុន្តែនៅពេលដែលគាត់មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់សម្រាក ប្រមូលថាមពលឡើងវិញ ហើយថាមពលបន្តនៅកម្រិតទាបរយៈពេលវែង អាចនាំឱ្យគាត់មានហានិភ័យប្រឈមនឹងបញ្ហាអស់ថាមពលទាំងផ្លូវកាយ និងផ្លូវចិត្ត។ រោគសញ្ញា នៃបញ្ហានេះ ស្ដែងឡើង តាមរយៈអាការៈដូចជា ៖

១. គំនិតធ្វើអត្តឃាត និងមានអារម្មណ៍ថាជាប់គាំង
២. ញៀនស្រា ឬបារី
៣. អស់កម្លាំងទាំងផ្លូវកាយ ផ្លូវចិត្ត និងមានអារម្មណ៍ថា នឿយហត់ អស់កម្លាំងគ្រប់ពេល
៤. ហានិភ័យខ្ពស់ ប្រឈមនឹងការថប់បារម្ភ និងការបាក់ទឹកចិត្ត
៥. ការផ្ដាច់ខ្លួន និងមានអារម្មណ៍​ឯកា
៦. ឆាប់អន់ចិត្ត និងឆាប់ខឹង
៧. គេងមិនលក់ និងមានបញ្ហាសុខភាពផ្សេងទៀត ដូចជា ឈឺក្បាល និងឈឺសាច់ដុំ
៨. ឧស្សាហ៍មានជម្លោះរវាងប្ដីប្រពន្ធ
៩. មិនអារម្មណ៍ថា ខ្លួនឯងមិនមែនជាអាណាព្យាបាលល្អម្នាក់
១០. លែងមានកម្លាំងជំរុញទឹកចិត្ត និងការចាប់អារម្មណ៍លើរឿង ដែលធ្លាប់តែរីករាយនឹងធ្វើ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...