៤សកម្មភាពជំរុញឱ្យស្មារតីស្ងប់

អភិវឌ្ឍន៍ស្មារតីរឭកដឹង ទាមទារឱ្យចេះរកភាពរីរាយក្នុងរឿងសាមញ្ញៗ ផ្តោតលើដំណើរការ នៃរាងកាយខ្លួនឯង កាត់បន្ថយការគិតអវិជ្ជមាន រួមទាំងប្តេជ្ញា​ឱ្យបានខ្ពស់ក្នុងការប្រព្រឹត្តឱ្យបានជាប្រចាំ។ គេហទំព័រ Wealth Of Geeks បានលម្អិតអំពីមូលហេតុទាំងនេះនៅខាងក្រោម។

១. រកភាពរីករាយក្នុងរឿងសាមញ្ញៗ ៖ កាត់បន្ថយភាពងប់ងល់ទៅនឹងការធ្វើឱ្យអារម្មណ៍ល្អប្រសើរតាមរយៈរឿងរ៉ាវធំៗ ឬក៏ចំណាយពេលស្ទើរពេញមួយថ្ងៃ ឬមួយយប់ ទើបអាចរកភាពរីករាយបាន។ ជំនួសមកវិញនូវការរៀនរីករាយរាល់ចំណុចតូចៗ ឬពេញចិត្តជាមួយសកម្មភាពប្រចាំថ្ងៃ។ ប្រសិនបើមានបញ្ហានៅកន្លែងធ្វើការ ឬមិនពេញចិត្តជាមួយសកម្មភាពអ្វីមួយ ការចំណាយពេលបន្តិចទៅគិតអំពីថា តើសកម្មភាពបែបណាដែលអាចផ្តល់នូវភាពរីករាយបានទោះបីជាស្ថិតក្នុងលក្ខខណ្ឌតិចតួចក្ដី ឧទាហរណ៍ មើលឯកសារសត្វ សម្លឹងមើលបរិយាកាសខាងក្រៅ ឬក៏ដើរជុំវិញការិយាល័យ និងងាកក្រៅបង្អួចដើម្បីស្រូបខ្យល់ជាដើម។

២. ផ្តោតលើរាងកាយខ្លួនឯង ៖ ការពិនិត្យ ឬទ្រឹងជញ្ជឹងគិតយកចិត្តទុកដាក់អំពីស្ថានភាព នៃរាងកាយខ្លួនឯង គឺជាគន្លឹះមួយដ៏សាមញ្ញ និងអាចអនុវត្តន៍ជាប្រចាំដើម្បីពង្រឹងស្មារតីរឮកដឹង ដូចជាសង្កេតអំពីដំណើរ ចលនារាងរាយ នៃផ្នែកនីមួយៗ ថាតើអ្នកមានអារម្មណ៍បែបណា និងត្រូវប្រាកដចិត្តថា បានយកចិត្តទុកដាក់គ្រប់ផ្នែកទាំងអស់នៃរាងកាយ។

៣. បញ្ចៀសការផ្តោតលើភាពអវិជ្ជមាន ៖ កុំគិតអវិជ្ជមាន ជាប្រយោគមួយឃ្លា ដែលងាយស្រួលនិយាយ តែមិនងាយនឹងអនុវត្តន៍នោះទេ។ មានការសិក្សាមួយបានបង្ហាញថា ៨០ភាគរយនៃការគិតរបស់មនុស្សគឺមានទំនោរផ្តោតទៅលើភាពអវិជ្ជមាន។ ហើយគន្លឹះដែលអាចទប់នឹងការគិតបែបនេះបាន គឺទាល់តែព្យាយាមសម្រួចទម្លាប់ការគិតប្រចាំថ្ងៃជាមួយនឹងផ្នត់គំនិតវិជ្ជមាន ឬព្យាយាមផ្តោតតែលើរឿងល្អៗឱ្យបានច្រើន។ កាលដែលមានទម្លាប់គិតអ្វីដែលផ្តល់នូវភាពរីករាយ ដូចជាគិតអំពីសត្វចិញ្ចឹម ឬក៏ទៅក្រៅជាមួយមនុស្សស្និទ្ធស្នាលណាម្នាក់ សុទ្ធសឹងតែជាចំណែកជួយជំរុញការគិតឱ្យមានភាពល្អប្រសើរជាងមុន ហើយជារឿយៗ គួរគិតអ្វីដែលអាចទៅរួច ជំនួសឱ្យការគិតថាមិនអាចធ្វើបាន។

៤. ឧស្សាហ៍ព្យាយាម ៖ មិនខុសពីកាតព្វកិច្ចដទៃនោះទេ មិនថាកាត់បន្ថយការកម្សាន្ត កាត់បន្ថយស្រ្តេស ឬការធ្វើឱ្យខ្លួនឯងមានស្មារតីរឭកដឹងជាប្រចាំនោះទេ ចាំបាច់ទាមទារឱ្យឧស្សាហ៍ព្យាយាមក្នុងធ្វើឱ្យបានទៀងទាត់ប្រចាំថ្ងៃ គឺទាល់តែដាក់ការប្តេជ្ញា និងប្រឹងប្រែងខ្ពស់ ទើបអាចទទួលលទ្ធផលល្អ។ ព្យាយាមបន្តហាត់ពត់ លត់ដំស្មារតីមិនថាស្ថិតក្នុងកាលៈទេសៈ រវល់យ៉ាងណានោះទេ សូមកុំប្រើលេសក្នុងការគេចវេស ព្រោះអាចនឹងផ្តល់ផលមិនល្អនៅពេលខាងមុខ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​១០០ ​កន្លែង​ ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​(​AUPP​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​ ​សម្តេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ