អាហារបំប៉នទាំង៥សម្រាប់សុខភាពខួរក្បាល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការពិចារណាអំពីការជ្រើសរើសប្រភេទអាហារដែលឆ្លើយតបនឹងការកាត់បន្ថយហានិភ័យនានា ជាពិសេសចំពោះសុខភាពខួរក្បាល ក៏ដូចជារាងកាយទាំងមូល ហាក់មានភាពស្មុគស្មាញ ក្នុងសម័យកាលដ៏មមាញឹកនេះ ។ យ៉ាងណាមិញ តាមរយៈគេហទំព័រ BESTLIFE បានបង្ហាញអំពីអាហារ៥ប្រភេទសម្រាប់ទ្រទ្រង់សុខភាពខួរក្បាល។

១. ប្រេងអូលីវ ៖ ប្រេងអូលីវ មិនត្រឹមតែមានតួនាទីក្នុងការជួយដល់សុខភាពបេះដូង ដូចដែលមនុស្សភាគច្រើនបានដឹងនោះទេ  ទន្ទឹមគ្នានោះប្រេងអូលីវ មានមុខងារក្នុងការជំរុញទៅដល់សុខភាពខួរក្បាលផងដែរ ព្រោះវាជា​ប្រេង​ដែលចម្រាញ់​ពី​ផ្លែ​អូលីវ ហើយប្រេងប្រភេទនេះអាចកាត់បន្ថយហានិភ័យមួយចំនួនទៀតដូចជា អាការភ្លេចភ្លាំង និងវង្វេង។

២. តែ ៖ តែមានច្រើនប្រភេទ ដូចជា តែបៃតង ឬតែពណ៌ខ្មៅ, តែ មានសមត្ថភាពស្រដៀងទៅផ្លែផ្លែប៊ឺ និង ប្រេងអូលីវដែរ ដោយសារ តែ ក៏មានតួនាទីប្រឆាំងនឹងអាការវង្វេង។

៣. បន្លែ ៖ ក្នុងរបបអាហារ ដែលមានបន្លែបង្ការ ឬស្លឹកពណ៌បៃតងបានបំពេញនូវ​សារធាតុ​ចិញ្ចឹមទៅកាន់រាងកាយ ព្រោះក្នុងបន្លែមានជាតិវីតាមីន និងសារធាតុរ៉ែទៅតាមប្រភេទបន្លែនីមួយៗ ហើយមានតួនាទីបង្កើនការចងចាំ និងសុខភាពរាងកាយទូទៅ។

៤. គ្រាប់ធញ្ញជាតិ ៖ ដោយសារតែគ្រាប់ធញ្ញជាតិសម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា៣ ទើបវាមានសមត្ថភាព ក្នុងការជួសជុលសភាពភ្លេចភ្លាំង រាងកាយមានភាពស្វាហាប់ រួមទាំងសម្រួលឱ្យសុខភាពផ្លូវចិត្តមានភាពល្អប្រសើរ។

៥. សណ្តែក ៖ គេអាចប្រើប្រាស់សណ្ដែកសៀង ឬ​សណ្ដែកដី ព្រោះអាហារប្រភេទនេះ ឆ្លើយតបនឹងតម្រូវការសម្រាប់អ្នកចង់បានអាយុវែង និងសុខភាពរឹងមាំ ដោយហេតុថា សណ្តែកមានជាតិសរសៃ ហើយអាចជំរុញសុខភាពបេះដូងឱ្យកាន់តែប្រសើរ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក ។ ចំពោះការបរិភោគទៀតសោត យ៉ាងហោចណាស់ ញ៉ាំ​ឱ្យបានបួនដងក្នុងមួយសសប្តាហ៍៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *