៥ចំណុច ជួយ​សិស្ស​និស្សិត​ក្នុងការគ្រប់គ្រងពេលវេលា

ការបង្កើតតាងរាងបែងចែកពេលវេលា ឬការរកវិធីសាស្រ្តក្នុងការរំឮកខ្លួនឯង ក៏ដូចជាការបង្កើតកាលវិភាគផ្ទាល់ខ្លួនសុទ្ធសឹងតែជាការរួមចំណែកផ្តល់ភាពងាយស្រួលក្នុងការសិក្សា, តែយ៉ាងណានៅមិនទាន់គ្រប់គ្រាន់ទេ តាមរយៈគេហទំព័រ Harvard Summer School បានបង្ហាញ៥គន្លឹះដើម្បីជួយ​សិស្ស​និស្សិត​ក្នុង​ការ​ពន្លឿនភាពងាយស្រួលក្នុងការសិក្សា។

១. ជ្រើសរើសវិធីសាស្រ្តដែលសាកសមសម្រាប់ខ្លួនឯង ៖ ក្នុងការធ្វើឱ្យដំណើរសិក្សា សិស្ស អាចនឹងសិក្សាស្រាវជ្រាវជាច្រើនអំពីភាពឈ្លាសវៃនៃការរៀនសូត្រ រួមទាំងការសាកសួរយោបល់ពីគ្រូជំនាញ អ្នកប្រឹក្សា អាណាព្យាបាល រួមទាំងរៀមច្បងជាដើម។ យ៉ាងណាមិញ គួរទុកចន្លោះខ្លះ ដើម្បីវិភាគឆ្លុះបញ្ចាំង អំពីមតិយោបល់ និងវិធីទាំងនោះ ថា តើមួយណាដែលមានភាពសមស្រប ក៏ដូចជាឆ្លើយតបជាមួយនឹងថាមពលដែលខ្លួនមាន ឬឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន។ ឧទាហរណ៍ប្រសិនបើ ធ្វើផែនការនៅលើឌីជីថលហាក់ផ្តល់ភាពងាយស្រួលចំពោះខ្លួនឯងជាង នោះគឺមិនមានភាពចាំបាច់អ្វី ត្រូវស្វែងរកក្រដាសក្នុងការសរសេរនោះទេ។

គួរកត់សម្គាល់ថា ទោះជ្រើសរើសវិធីបែបណាក៏ដោយ ក៏គួមានការថ្លឹងថ្លែងដោយភ្ជាប់ជាមួយលទ្ធផលក្នុងរយៈពេលវែង និងត្រូវមានចំណុចសំខាន់ៗដូចជា ផែនការសកម្មភាព កាលវិភាគ និងការកត់ត្រាទុករាល់ទិន្នន័យសំខាន់ៗ។ ផែនការសកម្មភាព សំខាន់នៅត្រង់ថា ជួយ​ឱ្យសិស្សតាមដានពេលវេលាដែលកំណត់នីមួយៗ មិនថារយៈពេលវែង និងរយៈពេលខ្លី រួមទាំងកាលបរិច្ឆេទកំណត់កិច្ចការសំខាន់ៗ ដូចជាការប្រឡងនាពេលខាងមុខ និងការណាត់ជួបជាមួយគ្រូ ឬអ្នកប្រឹក្សា និងការប្រជុំរបស់សាលាជាដើម។


២. កំណត់អាទិភាព ៖ អារម្មណ៍ស្មុគស្មាញ ឬការពិបាកក្នុងការបញ្ចប់លទ្ធផលណាមួយនឹងកើតមានកាន់តែច្រើនប្រសិនបើមិនកំណត់អាទិភាពពេលវេលាក្នុងការកាត់បន្ថយបញ្ហាទាំងនេះទេ។ ទំនួលខុសត្រូវការងារសាលាច្រើន ស្របនឹងពេលផ្ទាល់ខ្លួនដែលមានតិច គឺពិតជាផ្តល់ភាពរំខានដល់ផ្លូវចិត្តសិស្ស ហើយដើម្បីបន្ធូរបន្ថយចំណោទបញ្ហាមួយនេះ គួរមានការវិនិយោគពេលខ្លះ ដើម្បីវាយតម្លៃអំពីអ្វីទៅជាអាទិភាពផ្ទាល់ខ្លួន? ឧទាហរណ៍ នៅពេលមានមិត្តបបួលទៅពិសាកាហ្វេ អាចថាជាពេលដ៏រីករាយមួយ ព្រោះអ្នកក៏ចូលចិត្តដែរ តែជាមួយគ្នានោះ អ្នកក៏ត្រូវមានការងារសាលា ដែលជិតដល់ម៉ោងត្រូវបំពេញ ដូច្នេះត្រូវក្រឡេកទៅមើលអំពីប្រភេទកិច្ចការ ដែលមានភាពបន្ទាន់និងសំខាន់ជាមុន ទម្លាប់វិភាគបែបនេះយូរៗ គឺនឹងជួយជំរុញឱ្យមានការកំណត់អាទិភាពបានត្រឹមត្រូវជាងមុន។

៣. ទុកពេលឱ្យខ្លួនឯងមានឱកាសកម្សាន្ត ៖ ការគ្រប់គ្រងពេល ឬកាលវិភាគមិនមែនមានន័យថា ដើរតាមគោលដៅដើម្បីបញ្ចប់ការងារតែប៉ុណ្ណោះទេ ប៉ុន្តែក៏និយាយអំពីដំណើរការ ការបង្កភាពងាយស្រួលក្នុងការសិក្សា ក៏ដូចជាការថែទាំសុខភាពផ្លូវចិត្ត។ ហេតុដូចនេះហើយ ការទុកចន្លោះឱ្យខ្លួនឯងទទួលបានការកម្សាន្តក៏ជាចំណែកនាំឱ្យសុខភាពផ្លូវចិត្តមានភាពរឹងមាំផងដែរ។ មានសកម្មភាពជាច្រើន ដែលផ្តល់ទាំងការកម្សាន្ត និងភាពរីកចម្រើនក្នុងការរស់នៅប្រចាំថ្ងៃ ដោយមានដូចជា ការជិះកង់លេងនៅទីធ្លាស្រឡះ  ចំណាយពេលជាមួយមិត្តភ័ក្តិនិងក្រុមគ្រួសារ និងការសម្រាកឱ្យបានពេញមួយថ្ងៃរៀងរាល់ថ្ងៃអាទិត្យជាដើម ដែលធ្វើយ៉ាងឱ្យមានតុល្យភាពរវាងការសិក្សា និងការប្រើប្រាស់ជីវិតផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយភាពតានតឹង និងការស្រូបយកថាមពលបន្ថែម។

៤. ស្វែងរកការគាំទ្រពីមជ្ឈដ្ឋានខាងក្រៅ ៖  ការរៀបចំដោយខ្លួនឯង ការអនុវត្តផ្តើមចេញពីខ្លួនឯង ចាត់ជារឿងល្អមួយផ្នែកហើយ តែយ៉ាងណាថាមពល និងអារម្មណ៍ម្តងម្កាល អាចនឹងមានការប្រែប្រួល ដែលតម្រូវឱ្យត្រូវការ ការដាស់តឿនបន្ថែមពីមជ្ឈដ្ឋានខាងក្រៅ។ ភ្ជាប់ទំនាក់ទំនង ជាមួយសិស្សដែលរៀនជំនាន់ជាមួយគ្នា ដើម្បីងាយស្រួលក្នុងការទទួលបាននូវសារដាស់តឿន ក៏ដូចជាការរំឮកពីគោលបំណងនៅពេលណាយើងមានស្ថានភាពផ្លូវចិត្តមិនសូវល្អ។ មួយវិញទៀត ទៅជួបអ្នកដែលផ្តល់ការគាំទ្រប្រចាំសាលា ឬលោកគ្រូអ្នកគ្រូដែលសិស្សយល់ថា ជាបុគ្គលមានផាសុកភាពដើម្បីជជែកនៅពេលមានបញ្ហា។

៥. ភាពជាក់លាក់ និងភាពបត់បែន ៖ ពីមួយថ្ងៃទៅមួយថ្ងៃ មានហេតុការណ៍ច្រើនណាស់ដែលបានកើតមានដោយឥតព្រៀងទុក រហូតមានព្រឹត្តិការណ៍បង្កការភ្ញាក់ផ្អើលលក្ខណៈទ្រង់ទ្រាយសកលក៏មាន យ៉ាងណាមិញក្នុងដំណើរជីវិត និងដំណើរសិក្សាយើងក៏ដូចគ្នា ក្នុងកាលៈទេសៈដែលប្រែប្រួល ផែនការ ឬក៏ការអនុវត្តសកម្មភាពក៏ត្រូវមានការផ្លាស់ប្តូរដូចគ្នា ហើយនៅពេលដែលការអនុវត្តមិនឆ្លើយតបនឹងគោលដៅ សូមកុំទាន់បាក់ទឹកចិត្ត ជំនួសមកវិញដោយក្រឡេកទៅមើលពីភាពរីកចម្រើនវិញ។ ការគ្រប់គ្រងកាលវិភាគ ឬកំណត់ទិសដៅក្នុងនាមជាសិស្ស មិនសំដៅលើតែភាពហ្មត់ចត់នៃការដើរឱ្យត្រូវអ្វីដែលបានកំណត់សុតសាតនោះទេ ប៉ុន្តែក៏មានពាក់ព័ន្ធនឹងការរៀនសម្របខ្លួន និងការផ្លាស់ប្តូរទៅរកភាពវិជ្ជមាន និងសុខុមាលភាពផ្លូវចិត្តផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *