គន្លឹះជំរុញជំនាញនៃការសម្រេចចិត្តឱ្យកាន់តែប្រសើរជាងមុន

ការពង្រឹងភាពបត់បែនក្នុងការធ្វើសេចក្ដីសម្រេចចិត្ត គឺជាការរួមចំណែកកាត់បន្ថយភាពមន្ទិលក្រោយការជ្រើសនូវជម្រើសមួយ ដែលមិនស្របនឹងការរំពឹងទុក ជាងនេះទៅទៀតគឺជាការជំរុញស្មារតីឱ្យផ្តោតទៅលើបច្ចុប្បន្នភាព ឬផ្តោតលើសកម្មភាពដែលអាចគ្រប់គ្រងបាន។

ត្បិតការសម្រេចចិត្ត ជាសកម្មភាព និងជាជំនាញមួយ ដែលត្រូវធ្វើរាល់ថ្ងៃក៏ពិតមែន តែចាំបាច់ត្រូវការគន្លឹះបន្ថែម ឬវិធីសាស្រ្ត ក្នុងការហ្វឹកហ្វឺនរាល់ថ្ងៃ ដើម្បីជំរុញជំនាញនៃការសម្រេចចិត្តឱ្យកាន់តែប្រសើរជាងមុន។ ដោយហេតុថា ទោះបីជាបានយកចិត្តទុកដាក់សិក្សាអំពីការសម្រេចចិត្តបែបណាក៏ដោយ ម្តងម្កាលលោកអ្នកគង់នឹងជួបប្រទះនូវបញ្ហាស្មុគស្មាញ ពិបាកជ្រើស ឬគាំងគំ​និតជាដើម។

ហើយភាពស្មុគស្មាញមួយដែលមនុស្សអាចនឹងជួបប្រទះនៅពេលសម្រេចចិត្ត គឺនៅពេលដែលមានជម្រើសច្រើន តែអាចជ្រើសបានតែមួយ! ដែលជាដំណាក់កាលមួយត្រូវជ្រើសឱ្យល្អបំផុតតាមដែលអាចធ្វើបាន ស្ថិតក្នុងកាលៈទេសៈនេះ មនុស្សភាគច្រើនបារម្ភខ្លាំងក្នុងការសម្រេចចិត្តខុស ឬការបង្កហានិភ័យចំពោះខ្លួនឯងនិងមនុស្សជុំវិញខ្លួន។

គួរកត់សម្គាល់ដែរថា ចំណុចវិជ្ជមាន និងអវិជ្ជមាន នឹងដើរមកទន្ទឹមគ្នាកំឡុងពេលត្រូវជ្រើសអ្វីមួយ។ ការសម្រេចចិត្តពុំមានខុស ឬត្រូវនោះទេ ព្រោះនៅក្នុងជម្រើសនីមួយៗ តែងភ្ជាប់មកជាមួយនូវចំណុចល្អ និងមិនល្អ។ យ៉ាងណា ក្នុងការស្រូបឱ្យបាននូវចំណុចវិជ្ជាមានឱ្យបានច្រើន គឺទាមទារឱ្យមានការវិភាគថ្លឹងថ្លែងថា តើឆ្លើយតបនឹងតម្រូវការជាក់ស្ដែងកម្រិតណា និងការប្រមើលមើលពីលទ្ធផលផងដែរ។

តាមរយៈ Psychology Today ដើម្បីកាត់បន្ថយភាពមន្ទិល ឬអាការស្តាយក្រោយទៅលើការសម្រេចចិត្ត គឺត្រូវដឹងឱ្យច្បាស់អំពីអ្វីទៅជាជម្រើសដ៏សាកសមសម្រាប់ខ្លួនឯង ឬក្រុម ហើយការសម្រេចចិត្តជ្រើសមនុស្សត្រូវ សកម្មភាពយកមកអនុវត្តន៍ត្រូវ ឬក៏ឱកាសត្រូវ គឺទាមទារឱ្យចងចាំនៅក្នុងចិត្តអំពីគុណតម្លៃ និងគោលបំណង។ សម្រាប់អ្នកធ្វើការផ្ទាល់លើការសម្រេចចិត្តអាចថា មានជំនាញ និងទម្លាប់វិភាគជាប្រចាំភ្ជាប់មកជាមួយ ពួកគេហាក់មិនសូវមានបញ្ហាប្រឈមខ្លាំងនោះទេ ប៉ុន្តែជំនាញនៃការសម្រេចចិត្តមិនមែនជារឿងសាមញ្ញពេកទេ បើនិយាយចំពោះមនុស្សជាទូទៅ ព្រោះការបារម្ភអំពីការរើសខុស និងខ្លាចភាពស្តាយក្រោយ សុទ្ធសឹងតែជាឧបសគ្គជំរុញឱ្យមនុស្សរារែក ឬក៏រារាំងមិនហ៊ានសម្រេចចិត្តតែម្តង។

ឆ្លើយតបទៅនឹងកត្តាប្រឈមទាំងនេះ មានគន្លឹះចំនួន៨ចំណុច ដែលគេ​អាច​យក​មកប្រើប្រាស់នៅពេលត្រូវ សម្រេចចិត្តសំខាន់ៗ ក៏ដូចជាវិធីក្នុងការទប់ទល់នៅពេលមានការសម្រេចចិត្តមិនត្រូវនឹងការរំពឹងទុក។ ដោយគន្លឹះទាំងនោះមានដូចជា ការពិនិត្យផ្ទៀងផ្ទាត់រាល់ជម្រើសទាំងអស់, រកមើលឱ្យឃើញនូវគុណតម្លៃនៃជម្រើសនីមួយៗ, ផ្តោតទៅលើគោលដៅជាចម្បង, ធ្វើតារាង និងសរសេរអំពីផលវិជ្ជមាននិងអវិជ្ជមាន, គូសវាសនូវភាពវិជ្ជមាននៅពេលខាងមុខអំពីការសម្រេចចិត្តជ្រើសជម្រើសណាមួយ, សម្រេចចិត្តឱ្យដូចជាការផ្តល់យោបល់ទៅកាន់អ្នកដទៃ, ស្វែងរកបុគ្គលដែលមានជំនាញឬមានបទពិសោធន៍រួចសុំការប្រឹក្សាបន្ថែម និងជាចុងក្រោយ គឺការមើលឡើងវិញ ឆ្លុះបញ្ចាំង និងប្តេជ្ញាចិត្តក្នុងការបន្តអនុវត្តន៍រាល់គន្លឹះដែលបានរៀបរាប់ទាំងអស់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...