អូទីហ្សឹម និង ADHD, មូលហេតុ សញ្ញាណ និងការការពារ

អូទីហ្សឹម និង ADHD (វិបល្លាសដោយខ្វះការផ្តោតអារម្មណ៍ សកម្មហួសពេក) គឺជាបញ្ហាដែលទាក់ទងទៅនឹងការលូតលាស់របស់កុមារដូចគ្នា និងមានសញ្ញាណមួយចំនួនប្រហាក់ប្រហែលគ្នា។ យ៉ាងណាក៏ដោយ បញ្ហាទាំងពីរនេះ ជាសញ្ញាណ ដែលមានលក្ខណៈដាច់ដោយឡែកពីគ្នា។ 

តើអូទីហ្សឹម និង ADHD ជាជំងឺផ្លូវចិត្ត ឬយ៉ាងណា?

លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជា និងជាស្ថាបនិកសេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ត (KCPS) មានប្រសាសន៍ថា អូទីហ្សឹម និង ADHD (វិបល្លាសដោយខ្វះការផ្តោតអារម្មណ៍ សកម្មហួសពេក) មិនមែនជាជំងឺទេ ប៉ុន្តែនេះគឺជាបញ្ហាដែលទាក់ទងទៅនឹងការរីកលូតលាស់របស់កុមារ ( developmental issues)។ លោកបន្តថា នៅក្នុងសៀវភៅ DSM គេប្រើពាក្យថា​ វិបល្លាសនៃការរីកលូតលាស់ ឬ developmental issues, ហេតុនេះ អ្នកជំនាញមិនចាត់ទុកបញ្ហានេះជាជំងឺឡើយ។ 

លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សា និងអ្នកចិត្តសាស្រ្តកម្ពុជា និងជាស្ថាបនិកសេវាប្រឹក្សាយោបល់ និងអប់រំផ្លូវចិត្ត (KCPS) ។

ហេតុអ្វីបានជាមានបញ្ហាអូទីហ្សឹម និង ADHD ?  

អ្នកជំនាញខាងលើ លើកឡើងថា ចំពោះមូលហេតុ ដែលនាំឱ្យមានបញ្ហាអូទីហ្សឹម និង ADHD កើតឡើង អ្នកស្រាវជ្រាវមិនទាន់យល់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែគេអាចសន្និដ្ឋានបាន ដោយផ្អែកលើកត្តា ៣ ដូចជា ទី១. កត្តាតំណពូជ មានន័យថា នៅពេលឪពុកម្ដាយមានអូទីហ្សឹម និង ADHD អ្នកជំនាន់ក្រោយ អាចប្រឈមនឹងបញ្ហានេះដែរ។ ទី២. កត្តាបរិបទរស់នៅ ជាក់ស្ដែង ដូចជា នៅពេលដែលម្ដាយឪពុកប្រើប្រាស់គ្រឿងស្រវឺង និងហូបអាហារដែលផ្ទុកសារធាតុគីមីច្រើនពេក ធ្វើឱ្យសុខភាពខ្សោយ ប៉ះពាល់ដល់សារពាង្គកាយ ដែលធ្វើឱ្យមានបម្រែបម្រួលអរម៉ូន និងហ្សែន នាំឱ្យមានបញ្ហាអូទីហ្សឹម និង ADHD និង ទី៣. កត្តាវ័យបង្កកំណើត, អ្នកស្រាវជ្រាវរកឃើញថា មនុស្សដែលមានវ័យច្រើន ហើយចាប់ផ្ដើមមានផ្ទៃពោះបង្កកំណើតគឺអាចប្រឈមមុខនឹងកូនកើតមកមិនប្រក្រតី។ 

សញ្ញាណ និងផលប៉ះពាល់ នៃអូទីហ្សឹម

អ្នកចិត្តសាស្ត្ររូបនេះ លើកឡើងថា សញ្ញាណទាក់ទងនៅនឹងបញ្ហាអូទីហ្សឹម មានប្រហែលជាជាង ៥០ចំណុច។ ប៉ុន្តែនៅក្នុងចំណុចជាង ៥០នោះ គេបែងចែកជាបួនក្រុម មានដូចជា ទី១. បញ្ហាទាក់ទងទៅនឹងភាសា, អាចចេះនិយាយយឺត និយាយមិនត្រូវឃ្លា និងនិយាយមិនបានច្បាស់លាស់ទៅមុខទៅក្រោយជាដើម។ ទី២. បញ្ហាអាកប្បកិរិយា, ជាមនុស្សឆេវឆាវ ច្រង៉េងច្រង៉ាង ងាយមួរម៉ៅ ងាយច្របូកច្របល់ និងធ្វើបាបខ្លួនឯង។ ទី៣. បញ្ហាទំនាក់ទំនងសង្គម, មិនសូវយល់ពីរបៀបទំនាក់ទំនងជាមួយអ្នកដទៃ និងទី៤. បញ្ហាញាណទាំង ៥ មានន័យថា ញាណទាំង៥ របស់មនុស្សអាចនឹងមិនមានភាពប្រក្រតី ដូចជា មិនចេះសំឡឹងមុខ ប្រតិកម្មទៅនឹងសំឡេង មានបញ្ហារសជាតិ ក្លិន និងកាយវិញ្ញាណជាដើម។

សញ្ញាណ និងផលប៉ះពាល់នៃ ADHD

ADHD ទាក់ទងទៅនឹងការរីកលូតលាស់របស់កុមារ ( developmental issues) មានន័យថា នៅពេលដែលកុមារកើតមក គេអាចជាក្មេងដែលសកម្មខ្លាំង ព្រោះអរម៉ូន និងធាតុគីមីក្នុងរាងកាយគាត់មួយចំនួនធ្វើឱ្យគាត់មានការវិវត្តន៍ខុសប្រក្រតី។ ADHD មិនដូចគ្នាទៅនឹងបញ្ហាអូទីហ្សឹមនោះទេ។ កុមារដែលមានបញ្ហា ADHD គឺជាកុមារ ដែលមានបញ្ហាក្នុងផ្ចង់អារម្មណ៍ និងសកម្មខ្លាំង ហើយនៅក្នុង ADHD គឺមានបីប្រភេទ ដូចជា ប្រភេទដែលសកម្មខ្លាំង,ប្រភេទដែលពិបាកផ្ចង់អារម្មណ៍ និងប្រភេទដែលសកម្ម និងពិបាកផ្ចង់អារម្មណ៍។ នេះជាការលើកឡើងរបស់លោក ហឿ សេធុល។

លោកបន្តថា សកម្មខ្លាំង ក្នុងន័យនេះ មានន័យថា មិនចេះនៅស្ងៀម ម្ដងរត់ទៅនេះ ម្ដងរត់ទៅនោះ លោតចុះលោតឡើង ដើរចុះដើរឡើង ហើយប្រសិនបើឱ្យគាត់អង្គុយមួយកន្លែងគាត់មិនចេះនៅនោះទេ។ ជាពិសេស គាត់មានថាមពលខ្លាំង ដែលធ្វើឱ្យគាត់មិនអាចនៅស្ងៀម។ 

វិធីសាស្ត្រការពារ អូទីហ្សឹម និង ADHD

អ្នកជំនាញខាងលើពន្យល់ថា ប្រសិនបើរកវិធីសាស្ត្រការពារតាំងពីដំបូង គឺមិនមានវិធីសាស្ត្រនោះទេ ប៉ុន្តែអ្វីដែលយើងអាចធ្វើបាន គឺមុននឹងសម្រេចចិត្តយកបុត្រធីតា យើងគួរតែថែទាំសុខភាពយើងឱ្យបានល្អ និងគួរតែរៀ​បការក្នុងវ័យមួយសមរម្យ ដែលជាវ័យបង្កកំណើតបានល្អ (ចន្លោះអាយុ ២០ឆ្នាំ មកដល់ ៣០ឆ្នាំតិចតួច) ព្រោះនៅក្នុងវ័យនេះ ឱកាសដែលកូនមានអូទីហ្សឹម និង ADHD គឺមានភាគរយទាប៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។